ភ្នំពេញ៖ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ដ៏ធំមួយកន្លែងនៅកណ្តាលក្រុងភ្នំពេញ ដែលមានស្លាក យីហោ កាសា (CASA) នៅតាមបណ្តោយផ្លូវលេខ៤៧ ជាប់មន្ទីរពេទ្យគន្ធបុប្ផា ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណះពេលដែលអស់លោកអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដូនពេញ កំពុងតែនាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់ និងបង្ក្រាប បទល្មើសល្បែងស៊ីសង គ្រប់ប្រភេទនៅទូទាំងរាជធានីខេត្ត។ប្រភពបានបញ្ជាក់ថា ក្រុមអ្នកញៀនល្បែងស៊ីសងខាងលើនេះបានប្រមូលផ្តុំក្បាលគ្នា ចូលទៅលេងល្បែងស៊ីសង ដោយមិនញើតពីទោសទណ្ឌបន្តិចណាទាល់តែសោះ(ពោល)មេបនល្បែងនិងអ្នកញៀនល្បែង ពិសេសអស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងខណ្ឌដូនពេញ កំពុងតែនាំគ្នាផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនយ៉ាងពេញបន្ទុកទៀតផង។
សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។សូមជម្រាបផងដែលថា?កន្លងមកលោកឃួង ស្រេង ធ្លាប់បានអំពាវនាវដល់ជំនាញ មានដូចជាស្នងការរងទទួលបន្ទុក ផ្នែកព្រហ្មទណ្ឌ នៃស្នងការនគរបាលក្រុងភ្នំពេញ ពិសេសព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមកុំចាប់តែទូសូមចាត់វិធានការអ្នកបើកលេងល្បែងស៊ីសង ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់អោយខាងតែបាន ។
សូមជម្រាបបន្ថែមថា កន្លងមកអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដូនពេញ បានចុះធ្វើកិច្ចសន្យាបញ្ឈប់ទីតាំងល្បែងស៊ីសងខាងលើ បានមួយដង្ហើមចង្រិតដែរ ក៌ប៉ុន្តែពេលនេះ បានបើកដំណើរការឡើងវិញហើយ គេមិនដឹងថា មេបនល្បែងស៊ីសងខាងលើនេះ មានអ្វីពាក់ព័ន្ធជាមួយអស់លោកអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដូនពេញនោះទេ?ទើបបានជាទីតាំងល្បែងស៊ីសងខាងលើនេះបើកដំណើរការយ៉ាងរលូនបែបនេះនោះ។ពាក់ព័ន្ធនិងជុំវិញ ករណីល្បែងស៊ីសងខាងលើនេះ មហាជន បានសំណូមពរដល់លោកស ថេត ស្នងការក្រុងភ្នំពេញ ពិសេសលោកឃួង ស្រេង អភិបាលក្រុងភ្នំពេញ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកបើកវង់ល្បែងស៊ីសងខាងលើនេះអោយមានប្រសិទ្ធភាព តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ។
No comments:
Post a Comment