ពោធ៌សាត់៖កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
ល្បែងស៊ីសងប្រភេទមាន់ជល់តាមអនឡាញនៅតារាងបាល់ទះ០២កន្លែង នៅក្នុងភូមិបឹងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ កំពុងតែដំណើរយ៉ាងរលូន(ពោល)អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងស្រុកក្រគរ កំពុងតែនាំគ្នា រក្សាភាពស្ងៀមស្ងាត់ផ្គើន និងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន យ៉ាងពេញបន្ទុកស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ នៅទូទាំងរាជធានីខេត្ត។បើយោងតាមប្រភពព័ត៌មានបានលើកឡើងថា ក្រុមអ្នកញៀនល្បែងស៊ីសងខាងលើ តែងតែប្រមូលផ្តុំក្បាលគ្នា សម្រុកចូលទៅលេងទីតាំងល្បែងស៊ីសងខាងលើ ដោយពួកគេបាននាំគ្នាស្រែកហ៊ោកញ្ជ្រៀវអឺងកង ដោយគ្មានញញើតពីទោសទណ្ឌបន្តិចណាទាល់តែសោះ។
ប្រភពខាងលើបានឲ្យដឹងទៀតថា៖ទីតាំងល្បែងស៊ីសង ខាងលើនេះអាជ្ញាធរនិងសមត្ថកិច្ច ពាក់ព័ន្ធ បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការទប់ស្កាត់ឬបង្ក្រាបឡើយ ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋមានសេចក្ដីព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗទៀត កើតចេញពីល្បែងស៊ីសងដែលកើតឡើងយ៉ាងអនាធិបតេយ្យជាទីបំផុត។ តាមប្រភពខ្លះបានឲ្យដឹងថា ប្រសិនបើមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន មិនជាប់ពាក់ព័ន្ធបញ្ហាផលប្រយោជន៍ទេនោះ គឺល្បែងបញ្ជល់មាន់តាមប្រព័ន្ធអនឡាញក្នុងតារាងបាល់ទះ០២កន្លែងខាងលើ មិនអាចដំណើរការទៅដោយរលូនបានឡើយ។
ពាក់ព័ន្ធនិងជុំវិញករណីល្បែងស៊ីសងខាងលើនេះ មហាជនបានសំណូមពរដល់លោកស ថេង ស្នងការនគរបាលខេត្តពៅធិ៍សាត់និងលោកខូយ រីដា ចៅហ្វាយខេត្តពោធ៌សាត់ សូមមេត្តាជួយចាត់វិធានការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះអោយមានប្រសិទ្ធភាព ដើម្បីអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ក៌ដូចជាអនុវត្តន៌នូវគោលនយោបាលភូមិឃុំមានសុវត្ថភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ។
No comments:
Post a Comment