កំពង់ចាម៖មានករណីពុលចំណីអាហារ(បាយស្រូប) បណ្តាលអោយមនុស្សជាង១០នាក់ មានអាការះក្អួត ឈឺពោះរាគ។ បើយោងតាមរបាយការណ៌ដែលទទួលបាន នៅព្រឹកថ្ងៃទី១០.០៨.២០២៣ វេលាម៉ោង៩.០០នាទី មានករណីពុលចំណីអាហារ (បាយស្រូប) នៅចំណុចភូមិកំផ្លាក ឃុំបារាយណ៍ ស្រុកស្រីសន្ធរ បណ្ដាលឱ្យមានមនុស្សចំនួន១៥ នាក់(ស្រី០៤នាក់)មានអាការះ ក្អួត ឈឺពោះ រាក។មានឈ្មោះ ដូចខាងក្រោម ៖១-ឈ្មោះ ភារម្យ សុវណ្ណ ភេទប្រុស អាយុ ០៥ឆ្នាំ នៅភូមិកំផ្លាក។ ២-ឈ្មោះ យ៉េម រតនា ភេទប្រុស អាយុ ០៧ឆ្នាំនៅភូមិកំផ្លាក។៣- ឈ្មោះ យ៉ាប់ ពេជ្រ ភេទប្រុស អាយុ ១០ឆ្នាំ នៅភូមិកំផ្លាក។
៤- ឈ្មោះនីន តេងហ៊ុយ ភេទប្រុស អាយុ ១១ឆ្នាំ នៅភូមិកំផ្លាក។៥- ឈ្មោះនីន ប៉េងហុង ភេទប្រុស អាយុ ០៥ឆ្នាំ នៅភូមិកំផ្លាក។៦- ឈ្មោះឃាង សុខនាង ភេទប្រុស អាយុ ១ឆ្នាំ នៅភូមិកំផ្លាក។ ៧- ឈ្មោះឃាង សុខគា ភេទប្រុស អាយុ ០៥ឆ្នាំ នៅភូមិកំផ្លាក។៨- ឈ្មោះ ម៉ោងសុខលាភ ភេទស្រី អាយុ១៥ឆ្នាំ នៅភូមិកំផ្លាក។ ៩- ឈ្មោះនឿន សំណាង ភេទស្រីអាយុ០៤ឆ្នាំ នៅភូមិកំផ្លាក។១០- ឈ្មោះនឿន ស៊ីណាត ភេទប្រុស អាយុ ០៣ឆ្នាំ នៅភូមិកំផ្លាក។១១-ឈ្មោះ ធី ថន ភេទប្រុស អាយុ ១៧ ឆ្នាំ នៅភូមិកំផ្លាក។១២-ឈ្មោះ ថន ណារី ភេទស្រី អាយុ ៥៥ ឆ្នាំ នៅភូមិកំផ្លាក។១៣-ឈ្មោះ រ៉េត ណារ៉ាក់ ភេទប្រុស អាយុ ១៨ ឆ្នាំ នៅភូមិបន្ទាយ។១៤-សៀត សុខណា ភេទស្រី អាយុ ១០ ឆ្នាំ នៅភូមិកំផ្លាក។១៥-ស៊ុំ វណ្ណា ភេទប្រុស អាយុ ៦០ ឆ្នាំ នៅភូមិកំផ្លាក។
អ្នកទាំងអស់គ្នារស់នៅភូមិកំផ្លាក និងភូមិបន្ទាយ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានទៅទិញបាយស្រូប( សាច់មាន់)ពីអ្នកលក់ឈ្មោះ លីម ធីតា ភេទស្រី អាយុ៥៥ឆ្នាំ នៅភូមិឃុំជាមួយគ្នា។ចំពោះមនុស្សទាំង១៥ នាក់នោះមានអាការៈ ក្អួត រាគរុះ ស្លេកស្លាំង ឈឺពោះ ត្រូវបានខាងមណ្ឌលសុខភាពឃុំបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ(១៣នាក់) និងសម្រាកនៅមណ្ឌលសុខភាព ឃុំបារាយណ៍ចំនួន០២នាក់ ។បច្ចុប្បន្នកម្លាំងជំនាញការិយាល័យសុខាភិបាលស្រុក អាជ្ញាធរឃុំ និង អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំហៅថា (ក-ប-ប) សាខាខេត្តកំពង់ចាម កំពុងស្រាវជ្រាវរកមូលហេតុនៃការពុលចំណីខាងលើ។
No comments:
Post a Comment