លោកហ៊ុន ម៉ាណែត បញ្ជាឲ្យស៊ើបអង្កេតមេចោរប្លន់ក្លាយជាមេប៉ុស្តិ៍, នៅឡើយចោរលួចអាចផេតក្លាយជាស្នងការរងខេត្តកំពត - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកហ៊ុន ម៉ាណែត បញ្ជាឲ្យស៊ើបអង្កេតមេចោរប្លន់ក្លាយជាមេប៉ុស្តិ៍, នៅឡើយចោរលួចអាចផេតក្លាយជាស្នងការរងខេត្តកំពត


ភ្នំពេញ៖លោកហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាឲ្យស៊ើបអង្កេតមេចោរប្លន់ ក្លាយជាមេប៉ុស្តិ៍, នៅឡើយចោរលួចអាចផេតក្លាយជាស្នងការរងខេត្តកំពតលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាបើកការស៊ើបអង្កេតឲ្យបានល្អិតល្អន់ករណីតែងតាំងមន្ត្រីនគរបាលប៉ុស្តិ៍សំព្រោជ ស្រុកសន្ទុក ខេត្តកំពង់ធំ តាមបណ្ដាញសង្គមនានាបានឲ្យដឹងថា មេប៉ុស្តិ៍ដែលតែងតាំងនោះមានអតីតភាពជាមេក្រុមចោរប្លន់ដ៏ល្បីល្បាញនៅខេត្តកំពង់ធំ។ តើពីមេចោរប្លន់ក្លាយជាមេប៉ុស្តិ៍មែនឬទេ? លោកនាយករដ្ឋមន្ត្រីកំពុងរង់ចាំចម្លើយក្នុងរឿងនេះ? អ្នកលេងបណ្ដាញសង្គម កំពុងរង់ចាំមើលករណីមន្ត្រីនគរបាលម្នាក់ដែលមានដៃមានជើងលួចអាយផេតកាលពីប៉ុន្មានឆ្នាំមុន ឥឡូវក្លាយជាស្នងការរងនគរបាលខេត្តកំពត នោះតើគួរមានការស៊ើបអង្កេតដែរឬទេ? មហាជនបានចោទសួរថាតើមនុស្សដែលមានអតីតភាពសុចរិតត្រឹមត្រូវហេតុអ្វីមិនតែងតាំងបែរគេតែងតាំងអតីតចោរឲ្យធ្វើជាអ្នកដឹកនាំយ៉ាងដូច្នេះ?


ប្រភពដែលចែកចាយនៅក្នុងបណ្ដាញសង្គមបានឲ្យដឹងថា លោក ហេង ហាប់ អត្តលេខ៧៦២៩៥ ត្រូវក្រសួងមហាផ្ទៃ ចេញប្រកាសតែងតាំងមុខតំណែងជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពត។ ក្នុងនោះបញ្ជាក់តាមប្រការ២ថា៖ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន, ស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិអគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានភស្តុភារ និងហរិញ្ញវត្ថុ អភិបាលនៃគណៈអភិបាលខេត្តកំពត ប្រធាននាយកដ្ឋានបុគ្គលិកប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត និងលោកវរសេនីយ៍ទោ ហេង ហាប់ ត្រូវអនុវត្តតាមប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។


អ្នកលេងបណ្តាញទំនាក់ទំនងសង្គម Facebook សរសេររិះគន់ថា៖ លោក​អនុសេនីយ៍​ឯក​ ហេង​ ហាប់​ មន្ត្រី​នគរបាល​ដែល​លួច​ IPad គេ​ ត្រូវ​បានតែងតាំង​ជា​ស្នងការ​រង​ខេត្ត​កំពត​ នៅថ្ងៃ​ទី​ ២១​ ខែសីហា​ឆ្នាំ២០២៣​ នេះហើយ​។  ដូចដែល​ខ្ញុំ​ធ្លាប់​រិះគន់​កន្លង​មក​អអញ្ចឹងឲ្យ តែមន្ត្រី​មាន​បទល្មើស​ ចូលមកដល់​នាយកដ្ឋាន​បុគ្គលិក​ ស្ងាត់​ៗដឹងតែឡេីង​ស័ក្ដិ​ ឡេីងតួនាទី​ហើយ​។ អ្នកលេង Facebook លើកឡើងទៀតថា៖ សំខាន់​មន្ត្រី​រូបនេះ​រង​ការ​ចោទ​ប្រកាន់​ពី​តំណាង​ អយ្យការ​អមសាលាដំបូង​រាជធានី​ភ្នំពេញ​ ពីបទ​លួច​តែ​បែរជាមាន​ឱកាស​បែបនេះទៅ​វិញ​។ តាមរយៈ Facebook បន្តថា៖ អត់​យល់​ទេខ្ញុំ​ សូម​នាយកដ្ឋាន​បុគ្គលិក​ មេត្តា​បំភ្លឺ​ផងផ។


សូមរម្លឹកថា៖ ពាក់ព័ន្ធលោក ហេង ហាប់ ដែលឡើងជាស្នងការរងខេត្តកំពត ករណីលួច «iPad» រឿងនេះក៏អគ្គស្នងការនគរបាលជាតិ ឱ្យមានវិធានការតាមផ្លូវច្បាប់ ទើបមន្ត្រីនគរបាលយុត្តិធម៌បញ្ជូនទៅតុលាការ។ ហើយតំណាងអយ្យកា ក្រោយបញ្ចប់ការស៊ើបសួរ គឺលោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ ហេង ហាប់ បម្រើការងារនៅអង្គភាពការពារជើងទឹកពីបទ«លួច» តាមមាត្រា៣៥៣ និង៣៥៦ នៃក្រមព្រហ្មទណ្ឌ។ នេះបើយោងតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានឱ្យ បានដឹងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ។ សំណុំរឿងនេះនឹងត្រូវបន្តបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីសម្រេច។


សូមជំរាបថា កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ដោយសាររុំព័ទ្ធពាក្យរិះគន់ និងប្រតិកម្មជាបន្ដបន្ទាប់នៅលើបណ្ដាញសង្គម Facebook នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យសមត្ថកិច្ចកសាងសំណុំរឿងមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ លួច iPad គេទៅកាន់តុលាការចាត់វិធាន ការតាមផ្លូវច្បាប់។ មន្រ្តីនគរបាលរូបនេះ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បានចូលទៅដកលុយនៅហាងវីងមួយកន្លែងយីហោ «រស្មី សាមគ្គី» ស្ថិតនៅក្នុងខណ្ឌទួលគោក ស្រាប់តែបន្លំលួចយក iPad មួយគ្រឿងទៅបាត់ រួចក៏ត្រូវម្ចាស់ហាងយកទៅបង្ហោះល្បីពេញបណ្តាញសង្គម Facebook និងមានគេ Share រាប់ពាន់នាក់។


សូមបញ្ជាក់ថា ល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ មន្ដ្រីនគរបាលពាក់ស័ក្ដិ៣ មានឈ្មោះ ហេង ហាប់ អាយុ២៤ឆ្នាំ បម្រើការងារនៅ នាយកដ្ឋានការពារព្រំដែនទឹក និងត្រូវជាកូនប្រុសប្រធាននាយកដ្ឋានទៀតផងត្រូវ បាននាយកដ្ឋានព្រហ្មទណ្ឌ បានអនុញ្ញាតឲ្យត្រឡប់ ទៅ ផ្ទះវិញហើយ ក្រោយធ្វើកិច្ចសន្យា និងមានអ្នកធានា។ ករណីមន្រ្តីនគរបាលពាក់ស័ក្តិ៣ម្នាក់ បានលួចយក iPad នៅក្នុងហាងវីងមួយកន្លែង នៅខណ្ឌ ទួលគោកនោះ នៅតែក្លាយជាប្រធានបទក្តៅគគុក សម្រាប់អ្នក លេងសង្គម Facebook និងគ្រប់មជ្ឈដ្ឋានតែម្តង។








No comments:

Post a Comment

Pages