(កំពង់ចាម)៖ រដ្ឋបាលស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់លោក ស៊ីម គង់ ជាចៅហ្វាយស្រុក បានតម្រូវឱ្យអាជីវករទាំងអស់ ទាំងខ្នាតតូចនិងខ្នាតធំ។(ពោល)គឺ រាប់ចាប់ពីជាងកាត់សក់តាមចិញ្ចើមផ្លូវ.ជាអ៊ុតសក់.ជាងផាត់មុខ.ធ្វើក្រចក.អ្នកលក់បាយកាហ្វេ.សេវាកម្មម៉ូតូ.ជាងជួសជុលម៉ូតូ និងជាងជួសជុលគ្រឿងអេឡិចត្រូនិច(ម៉ាញ៉េទូរទស្សន៍)ឡើងទៅ ត្រូវសុំច្បាប់អនុញ្ញាតពីរដ្ឋបាលស្រុកស្រីសន្ធរ នៅច្រកចេញចូលតែមួយ.សម្រាប់ធ្វើអាជីវកម្ម.!។
នេះបើយោងតាម លិខិតជូនដំណឹងរបស់រដ្ឋបាលស្រុកស្រីសន្ធរ ចុះកាលបរិច្ឆេទ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។លោក ស៊ីម គង់ ចៅហ្វាយស្រុកស្រីសន្ធរ តម្រូវឱ្យរាល់អាជីវករ អ្នកលក់ដូរ ជាងជួសជុលកែច្នៃក្នុងស្រុក មកសុំច្បាប់បែបនេះ។ដោយផ្អែកថាៈ ដើម្បីងាយស្រួលសម្រាប់ប្រកបអាជីវកម្ម និងមានប្រសិទ្ធភាព ក្នុងមុខរបរ របស់បងប្អូនប្រជាពលរដ្ឋ។
ការកំណត់ឱ្យ ពលរដ្ឋប្រកបការងារតូចតាចដើម្បីដោះស្រាយជីវភាពក្នុងគ្រួសារ មកសុំច្បាប់ពីសំណាក់ រដ្ឋបាលស្រុកស្រីសន្ធរ នៅពេលនេះ គឺជាលើកដំបូងហើយ សម្រាប់កម្ពុជា។ខណៈនៅតាមបណ្ដាល រាជធានី/ខេត្ត.ខណ្ឌ/ស្រុក ដទៃទៀត គេតម្រូវឱ្យតែ រោងចក្រសហគ្រាស ចាប់ពីខ្នាតតូចឡើងទៅ និងក្រុមហ៊ុនប៉ុណ្ណោះ ដែលត្រូវសុំច្បាប់អនុញ្ញាត អាជីវកម្ម។
ដោយឡែកៈ ចំពោះជាងកាត់សក់តាមចិញ្ចើមផ្លូវ.ជាអ៊ុតសក់.ជាងផាត់មុខធ្វើក្រចក.អ្នកលក់បាយកាហ្វេ.សេវាកម្មម៉ូតូ.ជាងជួសជុលម៉ូតូ ជាងជួសជុលគ្រឿងអេឡិចត្រូនិច(ម៉ាញ៉េទូរទស្សន៍)ខណះអាជ្ញាធររាជធានីខេត្ត ក្រៅពីស្រុកស្រីសន្ធរ គេមិនទាន់បានរិតបន្តឹង ឬកំណត់ឱ្យសុំច្បាប់បែបនេះឡើយ៕
No comments:
Post a Comment