ខេត្តបាត់ដំបង៖ទីតាំងល្បែងអនឡាញចំនួន០២កន្លែង ភ្នាល់ចាក់បាល់ ហ្គេមស្លុត និងប្រភេទល្បែងផ្សេងៗទៀត។ ទីតាំងទី០១ ស្ថិតនៅផ្ទះល្វែងគ្មានលេខ ទល់មុខសណ្ឋាគារ L.A ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ និងទីតាំងទី០២ ផ្ទះគ្មានលេខ ក្បែរផ្ទះសំណាក់ ហូលីដេ ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានបើកលេងយ៉ាងគគ្រឹកគ្រេង ខណះអស់លោកអាជ្ញាធរនិងសមត្ថកិច្ចក្រុងបាត់ដំបងនាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនអនុវត្តន៌នូវគោលនយោបាយភូមិ ឃុំ មានសុវត្ថភាពរបស់ក្រសួងមហាផ្ទៃ។ប្រភពបានលើកឡើងថា ទីតាំងល្បែងសុីសងខាងលើនេះក្រុមអ្នកញៀនល្បែងស៊ីសងបានផ្គុំក្បាលគ្នាចូលទៅលេងភ្នាល់ដាក់ប្រាក់ រាប់ម៉ឺន រៀល ក្នុងមួយថ្ងៃៗ។ដោយអ្នកញៀនល្បែង ភាគច្រើនគឺជាក្មេងស្ទាវ សុទ្ធតែមានសមាសភាពមិនល្អ និងគ្មានមុខរបរអ្វី ឲ្យពិតប្រាកដនោះទេ ។
បើយោងតាមប្រភពខ្លះ បានដាក់ការសង្ស័យទៅលើអាជ្ញាធរ និងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ទំនងជាអ្នកបើកភ្លើងខៀវ អោយមានការបើកលេងល្បែងស៊ីសងខាងលើនេះ។ពាក់ព័ន្ធនិងជុំវិញល្បែងស៊ីសងខាងលើនេះ មហាជនសំណូមពរដល់លោកសាត គឹមសាន្ត ស្នងការខេត្តបាត់ដំបង ពិសេសលោកសុខ លូ ចៅហ្វាយខេត្តបាត់ដំបង មេត្តាជួយចាត់វិធានការផ្លូវច្បាប់ចំពោះទីតាំងល្បែងស៊ីសងខាងលើនេះអោយខាងតែបានដើម្បីអនុវត្តន៌ នូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពចំនួន៧ចំណុច៖រួមមានគ្មានបទល្មើស លួចឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
No comments:
Post a Comment