រតនគិរី៖ម្ចាស់សាលាបង្រៀនបើកបរដៃចំណាប់សាខាប្រចាំខេត្តរតនគិរី បានរងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ មួយចំនួននៅក្នុងខេត្តរតនគិរី ដោយពួកគាត់បានចាញ់បោកអស់ប្រាក់ជាច្រើនរយដុល្លារក្នុងម្នាក់ៗ ដោយម្ចាស់សាលាបង្រៀនបើកបរដៃចំណាប់ តម្រូវឲ្យបង់ប្រាក់ជាមុន និងចេញប័ណ្ណបើកបរឲ្យពួក គាត់តាមក្រោយ នៅពេលរៀនចប់ ប៉ុន្តែជាលទ្ធផលបុរស និងស្ត្រីពីរនាក់ប្តីប្រពន្ធ ជាម្ចាស់សាលាបើកបរ បាននាំគ្នារត់គេចខ្លួនបាត់ស្រមោល។លោក គា កេតុលា ជនរងគ្រោះម្នាក់ក្នុងចំណោមពលរដ្ឋជាង៣០នាក់ បានប្រាប់ថា លោកទៅសាលាបង្រៀនបើកបរដៃចំណាប់ដែលមានទីស្នាក់ការនៅកណ្តាលក្រុងបានលុង ហើយមុននិងចូលរៀនបើកបរតម្រូវឲ្យបង់ប្រាក់មុន២២០ដុល្លារ ដោយមានវិក័យប័ត្រត្រឹមត្រូវ។ លោកបានបញ្ជាក់ទៀតថា៖ បញ្ហានេះ មិនមែនកើតឡើងតែរូបលោកម្នាក់នោះទេ មានប្រជាពលរដ្ឋជាច្រើននាក់ទៀត ដោយក្នុងម្នាក់ៗអស់ប្រាក់ដូចគ្នា។
អ្នករងគ្រោះរូបនេះ បានបន្តថា «ឥឡូវខ្ញុំ កំពុងតែរៀបចំប្រមូលស្នាមមេដៃជនរងគ្រោះទាំងនោះ ដាក់ពាក្យបណ្តឹងទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ដើម្បីចាត់ការតាមនីតិវិធី»។ដោយឡែកលោក ឃឹម រមន្នី អនុប្រធានមន្ទីរសារធារណៈការ និងដឹកជញ្ជូនខេត្តរតនគិរី បានបញ្ជាក់ប្រាប់អោយដឹងតាមប្រព័ន្ធទូរស័ព្ទនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះថា៖ ពាក់ព័ន្ធនឹងបញ្ហានេះ លោកមិនទាន់បានទទួលព័ត៌មាននៅឡើយទេ? ដោយលោកអះអាងថា នឹងបន្តយកចិត្តទុកដាក់លើបញ្ហានេះ។នេះ គ្រាន់តែជាការលើកឡើងរបស់លោកអនុប្រធានមន្ទីរតែប៉ុណ្ណោះ ប៉ុន្តែតើលទ្ធផលផ្លែផ្ការនិងទទួលបានយ៉ាងណានោះមិនទាន់ដឹងនៅឡើយ? ពីព្រោះម្ចាស់សាលាបង្រៀនបើកបរនៅក្រុងបានលុងងនេះបានបិទទ្វារផ្ទះទៅហើយ។បើតាមមន្ត្រីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរីបានបញ្ជាកថា សាលាបង្រៀនបើកបរស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរសាធារណការដូច្នេះបើសិនជាមានបញ្ហាអ្វីមួយ គឺមន្ទីរជាអ្នកទទួលខុសត្រូវដោះស្រាយជាមួយប្រជាពលរដ្ឋដែលរងគ្រោះ។
គេថា ហាក់ដូចជាមានអាថ៌កំបាំងអ្វីមួយរវាងអ្នកទទួលខុសត្រូវសាលាបង្រៀនបើកបរដៃចំណាប់នៅក្រុងបានលុង ជាមួយមន្ទីរសាធារណការខេត្តរតនគិរីនេះ។យ៉ាងណាក៏ដោយគេសង្ឃឹមថា ថ្នាក់ដឹកនាំខេត្តរតនគីរី និងដោះស្រាយស្វែងរកយុត្តិធម៌ ពោលគឺយកប្រាក់ជូនប្រជាពលរដ្ឋដែលរងគ្រោះនោះវិញ៕ពាក់ព័ន្ធនិងករណីខាលើនេះ សាន់ដេ មិនអាចសុំការបកស្រាយបំភ្លឺលំអិតពីម្ចាស់សាលាបង្រៀនបើកបរដៃចំណាប់បាននោះទេ?ដោយទូរស័ព្ទបានបិទគ្រប់ប្រព័ន្ធ។សូមជម្រាបបន្ថែមថា៖ពាក់ព័ន្ធព័ត៌មានដ៌រសើបខាងលើនេះ អង្គភាពគេហទំព័រសាន់ដេ រង់ចាំការបកស្រាយពីម្ចាស់សាលាបង្រៀនបើកបរ ដៃចំណាប់២៤ម៉ោងលើ២៤ម៉ោង។
No comments:
Post a Comment