កំពង់ចាម៖(យោងតាម
ផេក ហ្វេសប៊ុក ផ្លូវការរបស់ឯកឧត្តមខៀវ កាញ្ញារីទ្ធ) សូមគោរពឯកឧត្តម និងបងៗដែលបានស្នេីសុំ ខ្ញុំសូមអនុញ្ញាតរាយការណ៍ ក្រោយពីបានទទួលព៍ត័មាន រដ្ឋបាលស្រុកបានចាត់កម្លាំងក្រុមការងារចុះដល់ផ្ទះតែ គ្រួសារបានទៅភ្នំពេញរយៈពេល១ខែជាងហេីយ ឈ្មោះខាងលើបានទទួលបណ្ណ័ជនពិការភាពហេីយ ក្រោយសម្ភាន៍រួច នឹងកំពុងបន្តទំនាក់ទំនង ទៅគាត់បន្តទៀត ដេីម្បីផ្តល់នូវលទ្ធភាពដែលស្រុកអាចផ្តល់ជូន។ជូនអាជ្ញាធរពាក់ព័ន្ធ និង ជូនព័ត៌មានដល់ក្រុមការងារយើង !សូមគោរពឯកឧត្តមជាការពិតខ្ញុំមិនចង់រំខានឯកឧត្តមចំពោះរឿងនេះទេ ប៉ុន្តែខ្ញុំពិចារណាចុះឡើងច្រើនសាទេីបដាច់ចិត្តផ្ញើសារនេះទៅឯកឧត្ដមក្រោមហេតុផល២៖។១- ឯកឧត្ដមជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ហើយសាច់រឿងនេះក៏ជាអ្នកកំពង់ចាម ។
២- ការផុសរបស់ឯកឧត្តមមានការគាំទ្រច្រើនពីប្រជាពលរដ្ឋ ព្រោះឯកឧត្តមតែងតែជួយឈឺឆ្អាលដល់ប្រជាពលរដ្ឋទូទៅដែលជួបរឿងអយុត្តិធម៌។ ខ្ញុំសូមជម្រាបជូនឯកឧត្តមមេត្តាជ្រាបថា៖ បុរសម្នាក់នេះ ឈ្មោះ ស៊ិន សែ ជាប្រជាពលរដ្ឋរស់នៅភូមិផ្ទះកណ្ដាលក្រោម ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។គាត់ជាជនមានពិការភាពខ្វេរខ្វង់ដៃ និងជេីងតាំងពីកុមារភាព ពិបាកក្នុងការធ្វើដំណើរទៅណាមកណា ថែមទាំងមានជំងឺប្រចាំកាយ(ឧស្សាហ៍ប្រកាច់) ត្រូវប្រេីប្រាស់ថ្នាំប្រចាំថ្ងៃ ហេីយបច្ចុប្បន្ននេះមានជំងឺផ្សេងៗទៀតកំពុងរួមរឹតរូបគាត់ទៀតផង។ បច្ចុប្បន្នគាត់រស់នៅជាមួយបងស្រីដែលមានរបរត្រឹមជាអ្នកជួយលាងចានឆ្នាំងតាមរោងបុណ្យ ឬរោងការ និងមួយចំណែកបានការចែករំលែកពីប្អូនៗដែលជាកម្មការិនីរោងចក្រ ដូច្នេះសបញ្ជាក់ថាជីវភាពរបស់គាត់មិនមានលំនឹងល្អទេ។
អ្វីដែលខ្ញុំបាទចង់ជម្រាបជូនឯកឧត្តមជ្រាបនោះគឺថាគាត់ត្រូវបានអាជ្ញាធរដែនដីមេីលរំលង ដោយគាត់មិនទទួលបានការគាំទ្រពីកម្មវិធីសុខុមាលភាពសង្គមរបស់រាជរដ្ឋាភិបាលតាមរយៈការផ្ដល់ឲ្យនូវ បណ្ណក្រីក្រ ឬអ្វីផ្សេងទៀតដែលអាចឱ្យគាត់ទទួលបានសេវាថែទាំសុខភាពដោយមិនបង់ថ្លៃជាដើម ក្នុងខណៈដែលគាត់មានពិការភាពមិនអាចទៅប្រកបកិច្ចការងារចិញ្ចឹមជីវិតដោយខ្លួនឯងបាន និងមានជំងឺប្រចាំកាយទៀតផង។ ករណីគាត់ពុំទទួលបានបណ្ណក្រីក្រប្រហែលជាអាជ្ញាធរសំឡឹងឃើញគាត់រស់នៅលេីផ្ទះឈេីខ្ពស់ផុតពីដីដែលជាកេរដំណែលពីឪពុកម្ដាយរបស់គាត់ក៏ថាបាន ហើយក៏គិតថាគាត់មានជីវភាពសមរម្យមិនសមនឹងទទួលបានការគាំទ្រណាមួយពីរាជរដ្ឋាភិបាល។
បច្ចុប្បន្ននេះគាត់កំពុងរួមរឹតដោយសភាពហេីមរាងកាយ និងកំពុងតែសំរាកព្យាបាលនៅភ្នំពេញ ហេីយបងប្អូនអស់លទ្ធភាពក្នុងការរកប្រាក់បង់ថ្លៃព្យាបាលបន្តទៀតទេ ទេីបខ្ញុំដាច់ចិត្តផ្ញើសារនេះទៅឯកឧត្ដម ដេីម្បីជាការពញ្ញាក់ដល់អាជ្ញាធរក្រែងលោគាត់អាចទទួលបានបណ្ណ និងទទួលបានការព្យាបាលដោយមិនបង់ប្រាក់ពីមន្ទីរពេទ្យរដ្ឋ។ ហេតុដូចនេះសូមឯកឧត្តមមេត្តាពិនិត្យលទ្ធភាពធ្វើយ៉ាងណាឱ្យគាត់ទទួលបានបណ្ណសម្រាប់ប្រេីប្រាស់ក្នុងការគាំពារសុខភាពដោយក្ដីអនុគ្រោះ។
ឯកឧត្តមអាចសាកសួរព័ត៌មានបន្ថែមពីអ្នករស់នៅភូមិផ្ទះកណ្ដាល(ម្ដុំវត្តផ្ទះកណ្ដាល) ពីលោក ស៊ិន សែ ថាពិតដូចជាការរៀបរាប់របស់ខ្ញុំដែរឬទេ ព្រោះជាភូមិ នៅតាមផ្លូវដែលឯកឧត្តមតែងឆ្លងកាត់ទៅកោះសូទិនសូមឯកឧត្តមទទួលបាននូវភាពរីករាយនៅថ្ងៃចុងសប្ដាហ៍។ សូមឯកឧត្តមទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ។ពាក់ព័ន្ធជុំវិញករណីខាងលើនេះ លោកអ៊ុន ចាន់ ដា អភិបាលខេត្តកំពង់ចាម គួរជុំរុញដល់អាជ្ញាធរស្រុកស្រីសន្ធរ អោយយកចិត្តទុកដាក់ ចំពោះទុក្ខលំបាករបស់ពលរដ្ឋនៅក្នុងដ្ឋានរបស់ខ្លួន។
No comments:
Post a Comment