ត្បូងឃ្មុំ៖ទីតាំងសង្វៀនជល់មាន់និងអាប៉ោង នៅក្នុងចំការកៅស៊ូ ស្ថិតនៅក្នុងភូមិទំព័រ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានបើកដំណើរការយ៉ាងរលូន ដោយមិនមានការភ័យព្រួយពីទោសទណ្ឌ ខណះអាជ្ញាធរនិងសមត្ថកិច្ចនិងអាជ្ញាធរស្រុកមេមត់ បានរក្សាភាពស្ងៀមស្ងាត់ មិនអនុវត្តន៌នូវគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។
ប្រភពបានលើឡើងថា សំឡេងក្រុមអ្នកញៀនល្បែងជល់មាន់និងអាប៉ោង បាននាំគ្នាស្រែកអឺងកង ពេញចំការកៅស៊ូ នៅចំនុចទីតាំងខាងលើ នៅពេលពួកគេភ្នាល់ឈ្នះម្តងៗ ក្នុងនោះអស់លោកអាជ្ញាធរនិងសមត្ថកិច្ចស្រុកមេមត់បាននាំគ្នារក្សាភាពស្ងៀមស្ងាត់មិនចាត់ការណ៌ទៅលើក្រុមអ្នកញៀនល្បែងស៊ីសងខាងលើនេះនោះទេ?ទំនងទីតាំងសង្វៀនជល់មាន់និងអាប៉ោងខាងលើនេះ ជាឆ្នាំងបាយរបស់អស់លោកផងក៌មិនដឹង?ទើបមិនមានចំណាត់ការ។
ប្រភពខាងលើ បានលើឡើងថា?ទីណាមានបទល្មើសល្បែងស៊ីសងខុសច្បាប់ ទីនោះនិងមានបទល្មើសលួចឆក់ អំពើហិង្សានៅក្នុងគ្រួសារជាដើម។ប្រភពខាងលើបានលើកឡើងថា? ជារៀងរាល់ថ្ងៃក្រុមអ្នកញៀនល្បែងខាងលើ បាននាំគ្នាពពាក់ពពូនផ្តុំក្បាលគ្នា ទៅលេងល្បែងស៊ីសងខុសច្បាប់ខាងលើភ្នាល់ចាញ់លុយខ្ពង់រយពាន់ដុល្លារ បណ្តាលប្រពន្ធកូននៅឯផ្ទះព្រួយបារម្ភ ចំពោះបញ្ហាអំពើហិង្សានៅក្នុងគ្រួសារទៀតផង។
ប្រភពខាងលើបានសំណូមពរដល់លោកម៉ុន មាគ៌ា ស្នងការខេត្តត្បូងឃ្មុំ ពិសេសលោកជាម ច័ន្ទសោភ័ណ្ឌ ចៅហ្វាយខេត្តត្បូងឃ្មុំ សូមមេត្តាជួយបញ្ចេញកណ្តាប់ដៃដែក ដើម្បីដុសក្អែលអស់លោកអាជ្ញាធរនិងសមត្ថកិច្ចស្រុកមេមត់ ដែលបាននាំគ្នារក្សាភាពស្ងៀមស្ងាត់ ពិសេសសូមមេត្តាជួយបង្ក្រាបទីតាំងល្បែងជល់មាន់និងអាប៉ោងខាងលើនេះអោយខាងតែបាន(ពោល)ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំនុចរបស់រាជរដ្ឋាភិបាលកម្ពុជា ។
No comments:
Post a Comment