ស្មៀននិងចៅសង្កាត់ចោមចៅ១ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយអោយ បំភ្លឺពីពាក់ព័ន្ធករណីទារប្រាក់ពីប្រជាពលរដ្ឋ ស្នើសុំចុះហត្ថលេខា និងបោះត្រា និងមិនបើកប្រាក់លើកទឹកចិត្តសម្រាប់មន្ត្រីជាង ២០០លានរៀល - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ស្មៀននិងចៅសង្កាត់ចោមចៅ១ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយអោយ បំភ្លឺពីពាក់ព័ន្ធករណីទារប្រាក់ពីប្រជាពលរដ្ឋ ស្នើសុំចុះហត្ថលេខា និងបោះត្រា និងមិនបើកប្រាក់លើកទឹកចិត្តសម្រាប់មន្ត្រីជាង ២០០លានរៀល

 

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ នាពេលថ្មីៗនេះ បានចេញលិខិតមួយ ជូនលោកសូរ ភ័ក្រលំព័ង្ស ស្មៀនសង្កាត់ចោមចៅ១ និងលោកចៅសង្កាត់ចោមចៅ១ សុំការបំភ្លឺពាក់ព័ន្ធករណីទារប្រាក់ថ្លៃសេវាលើគ្រប់ឯកសារដែលប្រជាពលរដ្ឋស្នើសុំចុះហត្ថលេខា និងបោះត្រា និងករណីមិនបានបើកប្រាក់លើកទឹកចិត្តសម្រាប់មន្ត្រីជាង ២០០លានរៀល។យោងតាមពាក្យបណ្ដឹងដែលអង្គភាពប្រឆាំងអំពើពុករលួយ ទទួលបាននៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៣ និងស្មារតីអង្គប្រជុំពិនិត្យពាក្យប្ដឹងថ្ងៃទី ៧ខែកញ្ញាឆ្នាំ ២០២៣។


សេចក្តីមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ អង្គភាពប្រឆាំងអំពើពុករលួយសូមជម្រាបលោកថា អង្គភាពបានទទួលនិងពិនិត្យ លើពាក្យប្ដឹងដែលបានលើកឡើងថា លោកនឹងលោកគង់ វង ចៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានទារប្រាក់ថ្លៃសេវាតាមតែអំពើចិត្ត លើគ្រប់ឯកសារនៅពេលដែលប្រជាពលរដ្ឋ ស្នើសុំចុះហត្ថលេខា និងបោះត្រា ដោយមិនអនុវត្តតាមតារាងតម្លៃសេវាច្រកចេញចូលតែមួយ។


 ហើយចំពោះការស្នើសុំជួសជុលឬ សាងសង់ លោកនិងលោកកង វង តែងតែគំរាមដកហូតសម្ភារៈសាងសង់ របស់ប្រជាពលរដ្ឋ ជាងនេះទៅទៀត រូបលោក និងលោកកង វង ចៅសង្កាត់ចោមចៅ១ មិនបានបើកប្រាក់២០០ លានរៀល ចាប់តាំងពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០ ជូនដល់មន្ត្រីឡើយ។ សេចក្តីដូចបានរៀបរាប់ខាងលើ សូមលោកបំភ្លឺករណីនេះ មកអង្គភាពប្រឆាំងអំពើពុករលួយវិញ ឲ្យបានឆាប់ហើយការបំភ្លឺរបស់លោក គឺជាមូលដ្ឋានសម្រាប់អង្គភាពប្រឆាំងអំពើពុករលួយ ពិចារណាថា ត្រូវសម្រេចបញ្ចប់នីតិវិធី ឬត្រូវបន្តលើពាក្យប្ដឹងនេះ៕




No comments:

Post a Comment

Pages