កំពង់ចាម៖នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃលេីការអនុវត្តផែនការសកម្មភាពរយៈពេល ៩ខែ របស់ផែនជំនាញ, ការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលស្រុក-ក្រុង ទាំង១០ ។
ដោយមានអញ្ចេីញចូលរួមពីលោក-លោកស្រី ស្នងការរង លោកអនុប្រធានផែន លោក-លោកស្រី នាយការិយាល័យជំនាញ និងលោកអធិការនគរបាលស្រុក-ក្រុង ទាំង១០ ។ ក្នុងកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រសំខាន់ៗ មួយចំនួន ដែលត្រូវបំពេញបន្ថែម ឲ្យគ្រប់ផែនជំនាញ ការិយាល័យជំនាញ អធិការនគរបាលស្រុក-ក្រុង ទទួលយកទៅអនុវត្ត ដេីម្បីបង្កេីនប្រសិទ្ធភាពការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
No comments:
Post a Comment