ប្រពន្ធចុងលោកអធិការរងស្រុកជាំក្សាន្ត រងការចោទថា យកដង្កាប់កៀបម្រាមដៃ និងវាយធ្វើបាបកូនដើម គ្រា ដែលម្ដាយបង្កើតក្មេងកំពុងដង្ហើយចាំយុត្តិធម៌ពីតុលាការ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ប្រពន្ធចុងលោកអធិការរងស្រុកជាំក្សាន្ត រងការចោទថា យកដង្កាប់កៀបម្រាមដៃ និងវាយធ្វើបាបកូនដើម គ្រា ដែលម្ដាយបង្កើតក្មេងកំពុងដង្ហើយចាំយុត្តិធម៌ពីតុលាការ

 


ព្រះវិហារ៖ប្រពន្ធចុងលោកអធិការរងស្រុកជាំក្សាន្ត រងការចោទថា យកដង្កាប់កៀបម្រាមដៃ និងវាយធ្វើបាបកូនដើម គ្រា ដែលម្ដាយបង្កើតក្មេងកំពុងដង្ហើយចាំយុត្តិធម៌ពីតុលាការរឿងរ៉ាវហួសចិត្តមួយបានកើតឡើងទៅ លើក្មេងប្រុសពីសំណាក់ស្ត្រីជាម្ដាយចុង។ លោកស្រី ស៊ិន ស្រីតូច ម្ដាយបង្កើតក្មេងប្រុស បានរៀបរាប់ដោយសេចក្តីអាណិតអាសូដល់កូនបង្កើតរបស់ខ្លួនដែលរស់ នៅជាមួយអតីតជាប្តីនិងប្រពន្ធក្រោយដែលមានលំនៅដ្ឋានស្ថិតនៅចំណុចផ្សារប្រាក់ពី ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។លោកស្រី ស៊ិន ស្រីតូចបានបន្តឲ្យដឹងថា លោកស្រី ហុក ឡៃហ៊ីម ជាប្រពន្ធក្រោយ លោក ញ៉ែម សុភាព សព្វថ្ងៃជាអធិការរងស្រុកជាំក្សាន្ត រងការចោទថា បានប្រើប្រាស់អំពើរហឹង្សាលើកូនដើមដោយយកដង្កាប់មកកៀបក្រចកដៃ និងយកទំពួកខោអាវមកវាយលើរាងកាយ ធ្វើឱ្យលោកស្រីជាម្ដាយបង្កើតកើតទុក្ខមិនសុខ ចិត្តបានដាក់ពាក្យបណ្ដឹងលើជនសង្ស័យខាងលើទៅតុលាការដើម្បីទាមទាយុត្តិធម៌។


លោកស្រី ស៊ិន ស្រីតូច ជាម្ដាយបង្កើតក្មេងប្រុសរង គ្រោះអាយុ៨ឆ្នាំបានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ តុលាការខេត្តព្រះវិហាបានចេញសាលក្រមសម្រេចលែងលះដោយស្ម័គ្រចិត្តរវាងលោកស្រីនិងអតីតប្តីឈ្មោះ ញ៉ែម សុភាព ហើយតុលាការក៏បានប្រគល់សិទ្ធឱ្យលោកស្រីជាអ្នកគ្រប់គ្រងចិញ្ចឹមកូន បន្ទាប់មកអតីតប្តីក៏បានប្រពន្ធក្រោយ។លុះនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ អតីតប្ដីបានសុំយក កូនទៅលេងផ្ទះប្រពន្ធក្រោយនៅភូមិស្រអែម ស្ថិតនៅចំណុចផ្សារប្រាក់ពី ឃុំស្រអែម ស្រុកជាំក្សាន្ត (ប្រពន្ធ ក្រោយនោះឈ្មោះ ហុក ឡៃហ៊ីម អាយុ ៤៦ឆ្នាំ) លោក ស្រីក៏បានយល់ព្រមឱ្យកូនទៅនៅខាងអតីតប្ដីមួយរយៈ ហើយលោកស្រីក៏បានចេញ ចូលលេងកូនបានធម្មតា ទើបតែមួយរយៈក្រោយនេះមិនបានទៅលេងកូនដោយ សារមានធុរៈទៅភ្នំពេញនិងរវល់ការងារផង។


លោកស្រីបន្តឱ្យដឹងថា ក្រោយមកលោកស្រីក៏មកសុំយកកូនទៅលេងនៅស្រុកអន្លង់វែង ០១យប់ស្រាប់តែកូនបានបង្ហាញដៃឱ្យមើល ហើយប្រាប់ថា ម៉ាក់ហ៊ីម (ហៅហុក ឡៃហ៊ីម) បានធ្វើបាបកូននិងវាយកូនទៀត ផង ដោយបានយកដង្កៀបកៀបម្រាមដៃខាងឆ្វេងចំនួន ០៣ម្រាម បណ្ដាលឱ្យជាំស្អុយក្រចក និងបានយកស្មាអាវរុំស្ដុតវាយនៅត្រង់គូទបណ្តាលឱ្យរបួស និងបានគំរាមមិនឱ្យយំនិងមិនឱ្យប្រាប់ប៉ា ឬ អ្នកណាទៀតនោះឡើយ បើហ៊ានប្រាប់ ពេលប៉ាមិននៅគាត់នឹងវាយថែម ទៀត ដែលប្រការធ្វើឱ្យលោកស្រីឈឺចាប់ និងមិនសុខ ចិត្តចំពោះ ទង្វើបែបនេះក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងដើម្បីឲ្យប្រព័ន្ធច្បាប់ជួយយុត្តិធម៌នូវទង្វើដ៏សាហាវនេះ។


យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយដាក់ ពាក្យបណ្ដឹងហើយ តុលាការបានកោះហៅស្ត្រីជាជន សង្ស័យនោះ ដើម្បីមកសាកសួរ ហើយស្ត្រីនោះក៏ហាក់ទន់ដៃទន់ជើហដូចរកកលខ្យល់និងបានត្រឡប់មកផ្ទះវិញមកព្យាបាលជំងឺ ដោយរង់ចាំចូលបំភ្លឺនៅតុលាការជាលើកទី២។






No comments:

Post a Comment

Pages