ខណ្ឌរដ្ឋបាលជលផលកំពង់ចាមសហការចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលបានចំនួន០៤ករណី - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ខណ្ឌរដ្ឋបាលជលផលកំពង់ចាមសហការចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលបានចំនួន០៤ករណី

កំពង់ចាម ៖ នៅថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានដឹកនាំនិងសហការជាមួយអាជ្ញាធរស្រុកជើងព្រៃ កម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសូទិព្វ និងដោយមានការអនុញ្ញាតពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលបានចំនួន០៤ករណី ដោយកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់ស្តីពីជលផល និងរុះរើបំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុរួមមាន៖។


ករណីទី០១ ឧបករណ៍លូស្បៃមុងចំនួន១២មាត់របាំងស្បៃមុងចំនួន០៣កន្លែងប្រវែង៣០០ម៉ែត្រ។បង្គោលចម្រឹងចំនួន១២០ដើម។ចាក់លែងកូនត្រីចម្រុះទម្ងន់៣៦គីឡូក្រាមនៅចំណុចបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ករណីទី០២

ឧបករណ៍លូស្បៃមុងចំនួន១១មាត់របាំងស្បៃមុងចំនួន០២កន្លែងប្រវែង២៧៥ម៉ែត្រ។បង្គោលចម្រឹងចំនួន១១០ដើម។ចាក់លែងកូនត្រីចម្រុះទម្ងន់ ៣៣គីឡូក្រាមនៅចំណុចមេទឹកចារ ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។


ករណីទី០៣ឧបករណ៍លូស្បៃមុងចំនួន១២មាត់

របាំងស្បៃមុងចំនួន០៤កន្លែងប្រវែង៣០០ម៉ែត្របង្គោលចម្រឹងចំនួន១២០ដើម។ចាក់លែងកូនត្រីចម្រុះទម្ងន់៣៦គីឡូក្រាម

នៅចំណុចបឹងចក ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ករណីទី០៤

    -ឧបករណ៍លូស្បៃមុងចំនួន១០មាត់ របាំងស្បៃមុងចំនួន០៤កន្លែងប្រវែង២៥០ម៉ែត្រ។បង្គោលចម្រឹងចំនួន១០០ដើម។ចាក់លែងកូនត្រីចម្រុះទម្ងន់ ៣០គីឡូក្រាមនៅចំណុចបឹងគល់ ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម៕          

No comments:

Post a Comment

Pages