លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី អញ្ជើញដឹកនាំពិធីបញ្ចុះបឋមសិលា សាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលអូរម្លូ ថ្មី - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី អញ្ជើញដឹកនាំពិធីបញ្ចុះបឋមសិលា សាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលអូរម្លូ ថ្មី

 

កំពង់ចាម ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ  លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម កម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរម្លូ រៀបចំពិធីបញ្ចុះបឋមសិលា សាងសង់អាគារថ្មី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរម្លូ ។ 


សូមបញ្ជាក់ផងដែរថា ដោយមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីផលលំបាករបស់មន្រ្ដីថ្នាក់មូលដ្ឋាន និងទទួលបានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម  លោកស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានដឹកនាំចលនាគៀងគរថវិកាពីសប្បុរសជននានា និងការចូលរួមពីកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ទេីបអាគារថ្មីនេះផ្ដេីមចេញជារូបរាង សមស្របជាអាគាររដ្ឋរបាល នាពេលខាងមុខនេះ ដែលមានទំហំ១២ម៉ែត្រ គុណ ៦,២ម៉ែត្រ គ្រោងចំណាយថវិកាសាងសង់អស់ប្រមាណជាង ៧០លានរៀល ។ 


ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ ត្រីស្នងការ ក៏បានឧបត្ថម្ភថវិកាចំនួន 1000$ ដល់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល សម្រាប់ចាត់ចែងលេីការចំណាយផ្សេងៗ ក្នុងការសាងសង់អាគារនេះ និងបានចែកជូនថវិកាតាជី យាយជីចំនួន២០នាក់ ក្នុងម្នាក់ៗ ទទួលបាន ថវិកា០១មុឺនរៀល និងក្រម៉ា០១ផងដែរ។ 





















No comments:

Post a Comment

Pages