(ភ្នំពេញ)៖ សារព័ត៌មានជាច្រើនអង្គភាព ក្នុងនោះរួមមានអង្គភាពគេហទំព័រwww.sundaytvonline.com ផងដែរ សូមបានប្រកាសថ្កោលទោស! ចំពោះបុគ្គលឈ្មោះ ផែង វណ្ណៈ ជាចាងហ្វាងការផ្សាយ Pheng Vannak News។ដែលបានប្រើគណនីហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ និងឈ្មោះ Pheng Vannak News មកធ្វើការប្រមាថតិះដៀលមាក់ងាយ បងប្អូនអ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាន។
ដូចជាការប្រើពាក្យថា«ពួកអាកាសែតខ្ចប់មមីសមាន់មួយរៀលៗ ពាក់កាតដើរសុំលុយគេ ពាក់កាតដើរឡាយតាមផ្ទះគេអ្នករកស៊ី ដេញចាប់រថយន្តដឹកជ្រូកដឹកឈើដឹកគោក្របី ដូចពួកចាប់ជំរិត។បុគ្គល ផែង វណ្ណៈ បន្តថា ដឹងព័ត៌មានហើយមិនផ្សាយ បែរជាយកព័ត៌មាននោះទៅគោះសុំលុយគេ ក៏ស្មើនឹងពួកចាប់ជំរិតដែរ ។
បុគ្គល ផែង វណ្ណៈ អះអាងទៀតថា សមត្ថភាពប៉ុនខ្លួន តើឱ្យទៅពាក់កាតដើរឡាយ តាមចិញ្ចើមផ្លូវដូចពួកអាឆ្កួតអស់នឹង ម្ដេចនឹងកើត។មិនតែប៉ុណ្ណោះបុគ្គល ផែង វណ្ណៈ "ក៏បានចាត់ទុកបងប្អូនអ្នកសារព័ត៌មានទាំងពូជ មិនស្មើនិងចុងក្រចកជើងរបស់ខ្លួន"និងបានបង្ហោះភ្ជាប់រូបភាព ដោយសរសេរសំណេរថា ពួកអាកាសែតរហេមរហាមទៀតផង»។
No comments:
Post a Comment