អាគាររដ្ឋបាល​ ០១ខ្នង​ គ្រោងចំណាយអស់ថវិកា​ ប្រមាណជាង​១៤មុឺនដុល្លារអាមេរិច​ បានចាប់ផ្ដេីមដំណេីរកា​រ​សាងសង់​ ក្រោមការដឹកនាំរបស់លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

អាគាររដ្ឋបាល​ ០១ខ្នង​ គ្រោងចំណាយអស់ថវិកា​ ប្រមាណជាង​១៤មុឺនដុល្លារអាមេរិច​ បានចាប់ផ្ដេីមដំណេីរកា​រ​សាងសង់​ ក្រោមការដឹកនាំរបស់លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​

 


កំពង់ចាម៖នៅព្រឹកថ្ងៃព្រហស្បតិ៍​ ទី២១​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ ដឹកនាំកងកម្លាំង​ រៀបចំ​ពិធីបញ្ចុះបឋមសិលាសាងសង់អាគារ​រដ្ឋបាល​ ០១ខ្នង​ ក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ ។ ពិធី​នេះដែរ​ ក៏មានការអញ្ជេីញចូលរួមពី​ ឯកឧត្តម​ ស្រី​ សុភក្រ័​ តំណាង​ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​ នៃគណៈអភិបាលខេត្ត​កំពង់ចាម​ និងកងកម្លាំងនគរបាល​ទាំងអស់​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ ។ 


អាគារ​នេះមានកម្ពស់២ជាន់​ ទំហំ​ ១២ម៉ែត្រ​ គុណ​ ២៤ម៉ែត្រ​ ដំបូលប្រកគ្រឿង​ ដែលគ្រោងចំណាយអស់ថវិកា​ ១៤៣,៤៣៦ដុល្លារ​​ (ដប់បួនមុឺន​ បីពាន់បួនរយសាមសិបប្រាំមួយដុល្លា​រអាមេរិច)​ ក្រោមផ្ដួចផ្ដេីម​កសាងពី​លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ និងមានការចលនាចូលរួម​ឧបត្ថម្ភ​ពីកងកម្លាំង​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ និងសប្បុរសជននានា​ ផងដែរ​ ។ ជាមួយនឹងសមិទ្ធផលដ៏ប្រពៃថ្លៃថ្លាមួយនេះ​ លោកឧត្តមសេនីយ៍ស្នងការ​ បានខិតខំ​ប្រឹងប្រែង​អស់លទ្ធភាព​ ទាំងការចំណាយថវិកាផ្ទាល់ខ្លួន​ ក៏ដូចជាគៀងគរ​ ចលនា​សប្បុរសជន​ ដេីម្បី​ចូលរួម​សាងសង់​នូវអាគារមួយនេះ​ និងដេីម្បីជាផលប្រយោជន៍រួមជូនដល់កងកម្លាំង​ ឲ្យ​មានទីកន្លែងបម្រេីការងារស្អាតសមរម្យ។ 


ទទឹមនឹងនេះដែរ​ ​ក្រោមការដឹកនាំរបស់លោក​ឧត្ដមសេនីយ៍​ស្នងការ​ ក្នុងរយៈពេលជិត​ ​៩ខែមកនេះ​ គិតចាប់តាំងពីការចូលមកកាន់មុខដំណែងជា​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ កាលពីដេីមខែមករា​ ឆ្នាំ​២០២៣កន្លងមកនេះ​ លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​​ បានខិតខំ​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រេីនក្នុងអង្គភាព​ ដោយបានចំណាយថវិកាផ្ទាល់ខ្លួន​ និងការចូលរួមតាមរយៈសប្បុរសជន​ គិតជាថវិកាសរុបប្រមាណជាង​ ៣០មុឺនដុល្លារ ក្នុងនោះរួមមាន÷។១-បានកសាងអាគារប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន​ ៧អាគារ​ គិតជាថវិកាអស់ចំនួន​ ១៤មុឺនដុល្លារ​ ។ ជាមួយគ្នានោះ​ ក៏ទទួលបាន​ការសាងសង់ប៉ុស្តិ៍ពីក្រសួងមហាផ្ទៃ​ បានចំនួន​ ៤អាគារបន្ថែម​ទៀត​ ។ ២-បានជួសជុលកែលម្អ​នូវអាគារស្នាក់នៅ​ និងរោងដាក់រថយន្ដអគ្គីភ័យ​ និងកំពុងជួសជុលសាលប្រជុំធំ​ នៃស្នងការដ្ឋាននគរបាលខេត្ត​ គិតជាថវិកា​អស់ប្រមាណ​ ១មុឺនដុល្លារ​ ផងដែរ​។ 


ក្នុងរយៈពេល​នេះផងដែរ​ ក្រឡេកមកមេីលពីការដឹកនាំបញ្ជាមន្រ្ដីក្រោមឱវាទ​ កងកម្លាំង​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ទាំងមូល​ បានបំពេញនូវភារកិច្ចយ៉ាងល្អប្រសេីរ​ ពិសេស​ការជំរុញការអនុវត្តគោលនយោបាយ​ ភូមិ-ឃុំ-សង្កាត់​ មានសុវត្ថិភាព​ និងការងារជំនាញ​ ទាំងការបង្រ្កាបបទល្មេីសព្រហ្មទណ្ឌ​ បទល្មើស​គ្រឿង​ញៀន​ បទល្មើស​នេសាទ​ ការងាររៀបចំសណ្ដាប់ធ្នាប់សាធារណៈ​ ចរាចរណ៍​ និងការបម្រេីសេវាជូនប្រជាពលរដ្ឋ​ ទាំងសេវាសាធារណៈ​ និងសេវាតម្រូវការចាំបាច់នានា​ ​មានសកម្មភាព​យ៉ាងសស្រាក់សស្រាំ​ ។ 


ជាក់ស្ដែង​ថ្មីៗនេះ​ ខេត្តកំពង់ចាម​ទេីបនឹងទទួលបានចំណាត់ថ្នាក់លេខ១​ លេីកិច្ចប្រតិបត្តិការ​ នៃការបង្ក្រាបបទល្មេីសគ្រឿងញៀន​ ។ជាមួយគ្នានេះ​ដែរ​ សកម្មភាព​បទល្មើស​ផ្សេងៗ​ទៀត​ សមត្ថកិច្ចជំនាញ​បានបន្ដបង្ក្រាបដូចភ្លៀងរលឹម​ ដូចជាសកម្មភាពបង្រ្កាបក្មេងទំនេីង​ បង្ហោះ​ម៉ូតូ​ ជិះម៉ូតូលឺសម្លេងខ្លាំងៗ​ ការបង្រ្កាប់​ទីតាំងលួចជក់បារីអេឡិចត្រូនិច​ ឬវែបជាដេីម​ រហូតធ្វេីឲ្យសាធារណជន​ មានការអបអរសាទរ​ និងកោតសរសេីរ​គួរជាទីមោទនៈ​ ។
















































No comments:

Post a Comment

Pages