លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី បានសង្កត់ធ្ងន់ថា? គ្រប់កម្លាំងជំនាញ​ទាំងអស់ ត្រូវមានការ​ប្ដេជ្ញាចិត្ត​ និង​មានទំនួលខុសត្រូវ​ខ្ពស់បំផុត​ប្រកបដោយ សកម្មភាព​យ៉ាងសស្រាក់សស្រាំ​ ដូចភ្លៀងរលឹម​ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី បានសង្កត់ធ្ងន់ថា? គ្រប់កម្លាំងជំនាញ​ទាំងអស់ ត្រូវមានការ​ប្ដេជ្ញាចិត្ត​ និង​មានទំនួលខុសត្រូវ​ខ្ពស់បំផុត​ប្រកបដោយ សកម្មភាព​យ៉ាងសស្រាក់សស្រាំ​ ដូចភ្លៀងរលឹម​

 

កំពង់ចាម៖លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានសង្កត់​ធ្ងន់​ថា? គ្រប់កម្លាំងជំនាញ​ទាំងអស់ ត្រូវមានការ​ប្ដេជ្ញាចិត្ត​ និង​មានទំនួលខុសត្រូវ​ខ្ពស់បំផុត​ប្រកបដោយសកម្មភាព​យ៉ាងសស្រាក់សស្រាំ​ ដូចភ្លៀងរលឹម​ ចំពោះ​ការបង្រ្កាប់​​បទល្មើសគ្រប់ប្រភេទ​ និងការ​បម្រេីសេវាជូនប្រជាពលរដ្ឋ​ ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។


សូមជម្រាបជូនថា? ការលេីកឡេីងបែបនេះ​ដែលប្រព្រឹត្តិ​ទៅ​ នៅ​ក្នុង​កិច្ចប្រជុំ​នៅព្រឹកចន្ទ​ ទី១៦​ ខែតុលា​ ឆ្នាំ​២០២៣​ ក្រោមអធិបតីភាព​លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្តកំពង់ចាម​ ស្ដីពី​ការ​បូកសរុប​សភាពការណ៍​ លទ្ធភាពកិច្ចប្រតិ្តការរក្សាសន្ដិសុខសង្គម​ ការងារ​នគរបាល​ និងសហគមន៍ប្រចាំខែកញ្ញា​ ឆ្នាំ​២០២៣​ និងលេីកទិសដៅអនុវត្តន៍ខែបន្ដ​ និងផ្សព្វផ្សាយផែនការ​ ការពារ​ សន្តិសុខ​ រក្សា​សុវត្ថិភាព​ សណ្ដាប់ធ្នាប់​សាធារណៈ​ ក្នុងការប្រារព្ធពិធីផ្សេងៗ​ នាពេលមុខនេះ​ ។ 


នៅក្នុងកិច្ចប្រជុំ​នេះផងដែរ​ មានការចូលរួមពី​ លោក-លោកស្រី​ ស្នងការរង​ លោកអនុប្រធាន​ផែន​ លោក-លោកស្រី​ នាយការិយាល័យ​ជំនាញ​ លោកអធិការ​-អធិការ​រង​ ទទួល​ដឹកនាំផែនការងារសេនាធិការ,​ នគរបាល​យុត្តិធម៌​,​ អត្តសញ្ញាណ​កម្ម,​ សណ្ដាប់ធ្នាប់សាធារណៈ​ និងប្រឆាំងគ្រឿងញៀន​ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល​ទាំង១០៩​ ឃុំ-សង្កាត់​ ។ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី បានសង្កត់ធ្ងន់ថា​ បទល្មើស​គ្រប់ប្រភេទ​ កម្លាំង​ជំនាញ​ត្រូវតែខិតខំបន្ដបង្រ្កាប​ឲ្យ​ខានតែបាន​ ដូចជាបទល្មេីសព្រហ្មទណ្ឌ,​ បទល្មើស​គ្រឿង​ញៀន​,​ បទល្មើស​ចរាចរណ៍​,​ ការជួញដូរ, ល្បែងសុីសង​ និងក្មេងទំនេីង​ ជាដេីម​ ។ 


ជាមួយគ្នានេះ​ត្រូវបំពេញនូវតួនាទីភារកិច្ចឲ្យបាល្អប្រសេីរ​ថែមមួយកម្រិតទៀត ពិសេស​បន្ដជំរុញការអនុវត្តគោលនយោបាយ​ ភូមិ-ឃុំ-សង្កាត់​ មានសុវត្ថិភាព​​ និងការបម្រេីសេវាជូនប្រជាពលរដ្ឋ​ ទាំងសេវាសាធារណៈ​ និងសេវាតម្រូវការចាំបាច់នានា​ ​ដោយមានការ​ប្ដេជ្ញា​ចិត្ត​ និង​មានទំនួលខុសត្រូវ​ខ្ពស់បំផុត​​ ​ប្រកបដោយសកម្មភាព​យ៉ាងសស្រាក់សស្រាំ​ ដូចភ្លៀងរលឹម ។
































No comments:

Post a Comment

Pages