ប្រជាពលរដ្ឋរស់នៅក្នុងឃុំជាំក្រវៀនបានរាយការណ៍ឲ្យដឹងថា ជនជាតិយួនរាប់រយនាក់ក្នុងមួយថ្ងៃៗបានសម្រុកចូលដីខ្មែរយ៉ាងពពាក់ពពូនតាមច្រកទ្វារព្រំដែនទ្វេភាគីកម្ពុជា-វៀតណាមទន្លេចាម ដើម្បីមកលេងល្បែងភ្នាល់ជល់មាន់ បៀរ អាប៉ោង យូគី និងល្បែងកាសុីណូផ្សេងៗទៀត ក្នុងកាសុីណូចំនួន២នៅក្បែរច្រកទ្វារព្រំដែន។ កាសុីណូទាំង២នេះត្រូវបានគេស្គាល់ថាទី១-កាសុីណូROYAL និងទី២-កាសុីណូLUCKY ដែលសុទ្ធតែមានច្បាប់ ប៉ុន្តែអស់សុពលភាពជាច្រើនខែមកហើយ បែរជាម្ចាស់កាសុីណូនៅតែមានអំណាចបើកលេងល្បែងភ្នាល់ជល់មាន់ បៀរ អាប៉ោង យូគី និងល្បែងកាសុីណូផ្សេងៗទៀតដោយគ្មានការរំខានពីសមត្ថកិច្ចពាក់ព័ន្ធសោះឡើយ....។
ប្រភពដដែលខាងលើបានឲ្យដឹងទៀតជនជាតិជនជាតិយួនរាប់រយនាក់មួយចំនួនជាភ្ញៀវលក្ខណៈVIPគឺមានរថយន្តទំនើបៗអត់ស្លាកលេខចាំដឹកជញ្ជូនទៅមកឆ្លងដែននិងចូលកាសុីណូទាំងពីរខាងលើ ហើយមួយចំនួនទៀតជិះម៉ូតូស្លាកលេខវៀតណាមចេញចូលដល់កាសុីណូក្នុងដីខ្មែរយ៉ាងអនាធិបតេយ្យ ដើម្បីលេងល្បែងភ្នាល់គ្រប់ប្រភេទ ជាពិសេសល្បែងជល់មាន់អត់ច្បាប់នៅក្នុងកាសុីណូROYAL និងកាសុីណូ LUCKY ក្នុងនោះក៏មានអ្នកញៀនល្បែងជាជនខ្មែរមួយចំនួនផងដែរ។
ប្រជាពលរដ្ឋខាងលើឲ្យដឹងបន្តទៀតថា ជនជាតិយួនដែលសម្រុកឆ្លងដែនចូលមកលេងល្បែងភ្នាល់យ៉ាងអនាធិបតេយ្យរាប់រយនាក់ នៅក្នុងកាសុីទាំងពីរ មួយចំនួនអាចគ្មានច្បាប់អនុញ្ញាតឆ្លងដែនត្រឹមត្រូវក៏ថាបាន ព្រោះមន្ត្រីនគរបាលប្រចាំច្រកទា្វរព្រំដែនទន្លេចាម ហាក់គ្មានការត្រួតពិនិត្យត្រឹមត្រូវ ដែលធ្វើឲ្យមានការសង្ស័យថា បានទទួលផលប្រយោជន៍យ៉ាងក្រាស់ក្រែលពីម្ចាស់កាសុីណូទាំងពីរក៏ថាបាន។
ពាក់ព័ន្ធករណីខាងលើនេះ លោក មុន មាគ៌ា ស្នុងការនគបាលខេត្តត្បូងឃ្មុំធ្លាប់បានប្រាប់កាសែតក្នុងស្រុកថា បើកាសុីណូទាំងពីរនៅច្រកទ្វារព្រំដែនទន្លេចាម មានច្បាប់តែហួសសុពលភាពនោះ គឺស្មើនឹងបន្តបើលេងល្បែងដោយខុសច្បាប់ហើយ ហើយនោះគឺជាទង្វើល្មើសច្បាប់។ ប៉ុន្តែគិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ កាសុីដែលមានច្បាប់ហួសសុពលភាពទាំងពីរខាងលើនេះ នៅតែបន្តបើកឲ្យជនជាតិយួន និងជនជាតិខ្មែរមួយចំនួនចូលលេងយ៉ាងពពាក់ពពូន ខណៈអាជ្ញាធររដ្ឋបាលខេត្តពាក់ព័ន្ធ ហាក់នៅសម្ថំស្ងៀមឈឹង ជួយបិទបាំងព័ត៌មាន ថ្នាក់លើ ដែលធ្វើឲ្យរដ្ឋបាត់ពន្ធចំណូលជាតិយ៉ាងក្រាស់ក្រែល.។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំជាំក្រវៀន សំណូមពរដល់រដ្ឋបាលខេត្តត្បូងឃ្មុំ មន្ត្រីជំនាញពាក់ព័ន្ធ មន្ត្រីនាយកដ្ឋានគ្រប់គ្រងល្បែងពាណិជ្ជកម្មក្រសួងមហាផ្ទៃ និងមន្ត្រីក្រសួងហិរញ្ញវត្ថុ មេត្តាចុះត្រួតពិនិត្យស្រាវជ្រាវលើទីតាំងកាសុីណូROYAL និងកាសុីណូLUCKY ថាស្របច្បាប់ឬយ៉ាងណា ដើម្បីប្រមូលពន្ធចូលជាតិ យកមកអភិវឌ្ឍន៍ប្រទេស តាមគោលនយោបាយបញ្ចកោណ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ឲ្យបានជោគជ័យ៕
No comments:
Post a Comment