ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី បានដឹកនាំលោក​.លោកស្រីស្នងការរង លោក.លោកស្រី​ នាយការិយាល័យជំនាញ និងកងកម្លាំង​នៃអធិការដ្ឋានគរបាលក្រុងកំពង់ចាម អញ្ជើញ​ចូលរួមគោរពវិញ្ញាណក្ខន្ធ ដាក់កម្រងផ្កា ជូនសពសមាជិកសមាគមអតីតយុទ្ធជន ឈ្មោះ ទូច អុន - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី បានដឹកនាំលោក​.លោកស្រីស្នងការរង លោក.លោកស្រី​ នាយការិយាល័យជំនាញ និងកងកម្លាំង​នៃអធិការដ្ឋានគរបាលក្រុងកំពង់ចាម អញ្ជើញ​ចូលរួមគោរពវិញ្ញាណក្ខន្ធ ដាក់កម្រងផ្កា ជូនសពសមាជិកសមាគមអតីតយុទ្ធជន ឈ្មោះ ទូច អុន

 

 

កំពង់ចាម៖នៅព្រឹកថ្ងៃទី២១ ខែតុលាឆ្នាំ២០២៣នេះ លោក​ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​ខេត្តកំពង់ចាម​ បានដឹកនាំលោក​-លោកស្រីស្នងការរង លោក-លោកស្រី​ នាយការិយាល័យជំនាញ និងកងកម្លាំង​នៃអធិការដ្ឋានគរបាលក្រុងកំពង់ចាម អញ្ជើញ​ចូលរួមគោរពវិញ្ញាណក្ខន្ធ ដាក់កម្រងផ្កា ជូនសពសមាជិកសមាគមអតីតយុទ្ធជន ឈ្មោះ ទូច អុន ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម មុខសញ្ញា​ និវត្តន៍​ជន​ (មន្ត្រី​នគរបាលចូលនិវត្តន៍) ដែលបានទទួលមរណភាព កាលពីវេលាម៉ោង ១០:០០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ដោយរោគាពាធ ហេីយសពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានសពស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម​ ​។


ជាមួយនឹងការចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ​ និងការពាំនាំនូវសាររំលែកទុក្ខ​ពីថ្នាក់ដឹកនាំដូចជា​ ឯកឧត្តម​ សន្តិបណ្ឌិត​ នេត​ សាវឿន​ ឧបនាយករដ្ឋមន្ត្រី​ ឯកឧត្តម​ កិត្តិ​សង្គបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ គន់​ គីន​ អនុប្រធាន​ និង​ជា​អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ លោកឧត្តមសេនីយ៍ស្នងការ​ និងជាប្រធានគណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​ខេត្ត​កំពង់ចាម​ ​ក៏បាននាំយកនូវថវិកាបេឡាមរណៈសង្រ្គោះ​សមាគមអតីតយុទ្ធជនកម្ពុជា​ ដែលមានសម្ដេចតេជោ​ ហ៊ុន​ សែន​ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ចំនួន ០៤លានរៀល​ និងបានចូលរួមបច្ច័យផ្ទាល់ខ្លួន​ ចំនួន500$ ទឹកសុទ្ធ​ ចំនួន​១០កេស​ និងទឹកក្រូច​ ចំនួន​១០កេស​ ប្រគល់ជូនគ្រួសារសព​ សម្រាប់​ចាត់ចែងក្នុងពិធីបុណ្យ​ ផងដែរ​ ។


បន្ទាប់​មក​ លោកឧត្តមសេនីយ៍ស្នងការ​ ​ក៏បានបន្ដដឹកនាំកងកម្លាំង​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ ចូលរួម​ក្បូន​ដង្ហែ​សពចេញពី​គេហដ្ឋាន​ ឆ្ពោះ​ទៅកាន់វត្ត​ បទុមរតនដីដុះ​ ស្ថិត​នៅភូមិទី២​ សង្កាត់វាលវង់​ ក្រុងកំពង់ចាម​ ដេីម្បី​ធ្វេីពិធី​បូជា​សព​តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។































No comments:

Post a Comment

Pages