ពិតជាសាហាវមែន​! ក្រុម​រហស្សនាម DS «​ដីខ្សាច់​» ល្បី​កាង​នៅ​ពោធិ៍​ចិន​តុង ចូល​កា​.​ប់​គេ​ដល់​ក្នុងផ្ទះ​លក់​ប្រហិត - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ពិតជាសាហាវមែន​! ក្រុម​រហស្សនាម DS «​ដីខ្សាច់​» ល្បី​កាង​នៅ​ពោធិ៍​ចិន​តុង ចូល​កា​.​ប់​គេ​ដល់​ក្នុងផ្ទះ​លក់​ប្រហិត



រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​មួយ​ក្រុម​ដែល​គេ​ស្គាល់​រហស្សនាម​ថា ជា​ក្រុម DS «​ដីខ្សាច់​» បាន​ជិះ​ម៉ូតូ​ប្រដាប់​ទៅ​ដោយ​កាំ​បិ​.​ត​ផ្គា​.​ក់​សម្រុកចូល​ទៅ​កា​.​ប់​ប្រ​.​ហា​.​រ​យុវជន​មួយ​ក្រុម​ទៀត​ដែល​កំពុង​អង្គុយ​ហូប​ប្រហិត​ចៀន​នៅផ្ទះ​អ្នកលក់​ចាប់ហួយ​មួយ​កន្លែង បណ្ដាល​ឲ្យ​រង​របួសធ្ងន់ និង​ស្រាល​ចំនួន​៣​នាក់​។ បន្ទាប់​ពី​កា​.​ប់​រួច ក្រុម DS «​ដីខ្សាច់​» នេះ ក៏​នាំ​គ្នា​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៣ ត្រង់​ចំណុច​ផ្ទះ​លក់​ចាប់ហួយ​មួយ​កន្លែង នៅ​ច្រកចូល​បុរី «​មហា​សែន​សុខ​» ស្ថិត​ក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​លក់​ចាប់ហួយ​ខាងលើ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា «​ផ្ទះ​របស់​គាត់ គឺ​មាន​លក់​ចាប់ហួយ ប្រហិត​ចៀន​ជាដើម ហើយ​នៅ​មុន​ពេល​កើតហេតុ មាន​យុវជន​មួយ​ក្រុម មាន​គ្នា​៣​ទៅ​៤​នាក់​បាន​នាំ​គ្នា​មក​អង្គុយ និង​កុម្ម​ង់​ប្រហិត​ចៀន​ហូប​នៅផ្ទះ​របស់​គាត់​»​។


ម្ចាស់ផ្ទះ​ខាងលើ​បន្ត​ថា «​លុះដល់​វេលា​កើតហេតុ ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​រៀបចំ​ដាក់​ចៀន​ប្រហិត​ឲ្យ​យុវជន​ទាំងនោះ ក៏​ស្រាប់តែ​មាន​យុវជន​មួយ​ក្រុម​ទៀត មាន​គ្នា​ជិត​២០​នាក់ ជិះ​ម៉ូតូ​៨​ទៅ​៩​គ្រឿង ក្នុង​ដៃ​ប្រដាប់​ដោយ​កាំ​បិ​.​ត​ផ្គា​.​ក់ ដំបង និង​ដុំ​ថ្ម​ស្ទើរ​គ្រប់​ដៃ បាន​ជិះ​មក​ឈប់ រួច​រត់​ចូល​ទៅ​កា​.​ប់​យុវជន​ដែល​កំពុង​អង្គុយ​ចាំ​ញ៉ាំ​ប្រហិត​ចៀន​ក្នុងផ្ទះ​របស់​គាត់​»​។ម្ចាស់​បន្ត​បន្ត​ទៀត​ថា «​ភ្លាម​ៗ​នោះ យុវជន​ដែល​មក​ញ៉ាំ​ប្រហិត​ចៀន​ទាំងនោះ​ក៏​នាំ​គ្នា​ងើប រួច​រត់គេច​ខ្លួន​ចូល​ទៅ​ពួន​ក្នុងផ្ទះ​របស់​គាត់ តែ​ក្រុម​យុវជន​ប្រដាប់​ដោយ​កាំ​.​បិត​វិញ​ក៏​បាន​រត់​ចូល​ទៅ​តាម រួច​កា​.​ប់​យុវជន​រង​គ្រោះ​ដល់​ក្នុងផ្ទះ​របស់​គាត់​តែ​ម្ដង បណ្ដាល​ឲ្យ​យុវជន​រង​គ្រោះ​ម្នាក់​រង​របួស​រយះ​ពោះ និង​ជង្គង់​ខាងស្ដាំ​ធ្ងន់ធ្ងរ និង​យុវជន​រង​គ្រោះ​២​នាក់​ទៀត​រង​របួសស្រាល​។ 


បន្ទាប់​មក​យុវជន​បង្ក​ទាំងនោះ​ក៏​ទៅ​កា​.​ប់​កម្ទេច​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង និង​ម៉ូតូ​ធូ​ដេ​មួយ​គ្រឿង​ទៀត​ដែល​ចត​នៅ​ខាង​មុខ​ផ្ទះ ថែម​ទាំង​វា​.​យ​បំបែ​.​ក​ទូកញ្ចក់​របស់​គាត់ បណ្ដាល​ឲ្យ​បែក​រង​ការ​ខូចខាត​។ ក្រោយមក ក្រុម​យុវជន​បង្ក​ទាំងនោះ​ក៏​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់​តែ​ម្ដង​»​។ម្ចាស់ផ្ទះ​ខាងលើ​បាន​បញ្ជាក់​ថា «​គាត់​ជា​ម្ចាស់ផ្ទះ មិនដឹង​ថា តើ​យុវជន​បង្ក​ទាំងនោះ​មានរឿង​រ៉ាវ​ឈ្លោះប្រកែក​គ្នា​អ្វី​ជាមួយ​យុវជន​រង​គ្រោះ​នោះ​ទេ? ប៉ុន្តែ​កាលពី​ម្សិលមិញ ក្រុម​យុវជន​បង្ក ទាំងនោះ​ធ្លាប់​បាន​លើកគ្នា​ចំនួន​៦​នាក់ ជិះ​ម៉ូតូ​២​គ្រឿង និង​ប្រដាប់​ទៅ​ដោយ​កាំ​បិ​.​ត​ផ្គា​.​ក់ មក​កា​.​ប់​យុវជន​មួយ​ក្រុម​ផ្សេង​ទៀត​ដែល​កំពុង​អង្គុយ​ហូប​អី​នៅ​ខាង​មុខ​ផ្ទះ​របស់​គាត់ ប៉ុន្តែ​កា​.​ប់​មិន​បាន​សម្រេច ក៏​នាំ​គ្នា​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង​»​។


តាម​សម្តី​ពី​យុវជន​រង​គ្រោះ បាន​ប្រាប់​ឱ្យ​ដឹង​ថា «​ពួក​គាត់​មិន​ធ្លាប់​មាន​បញ្ហា​ឈ្លោះប្រកែក​គ្នា​ជា​មួយនឹង​ក្រុម​យុវជន​បង្ក​ទាំងនោះ​ពីមុខ​មក​ទេ គ្រាន់តែ​ដឹង​ថា ក្រុម​យុវជន​បង្ក​ទាំងនោះ គឺជា​ធី​ម DS «​ដីខ្សាច់​» ដែល​មានឈ្មោះ​ល្បីល្បាញ​ខាង​កា​.​ប់​ចា​.​ក់ និង​កាង​នៅ​ពោធិ៍​ចិន​តុង​»​។ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សា​ម៉ុ​យ​ដឹក​ជញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​ភ្លាម​ៗ​។ ហើយ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​ធ្វើការ​សាកសួរ ដើម្បី​កំណត់​មុខសញ្ញា ដើម្បី​តាម​ចាប់​ឃាត់ខ្លួន​ក្រុម​យុវជន​បង្ក​ទាំងនោះ យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត​៕












No comments:

Post a Comment

Pages