ទីតាំងល្បែងជល់មាន់នៅក្នុងសង្កាត់ស្ទឹងមានជ័យ២ បើកលេងដើម្បីអបអរសាទរក្នុងឱកាស បុណ្យកាន់បិណ្ឌ ខណះ លោកអ៊ុក ប៊ុននីន បានលើកឡើងថា?គាត់និងអោយកម្លាំងគាត់ចុះមកបង្ក្រាប - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ទីតាំងល្បែងជល់មាន់នៅក្នុងសង្កាត់ស្ទឹងមានជ័យ២ បើកលេងដើម្បីអបអរសាទរក្នុងឱកាស បុណ្យកាន់បិណ្ឌ ខណះ លោកអ៊ុក ប៊ុននីន បានលើកឡើងថា?គាត់និងអោយកម្លាំងគាត់ចុះមកបង្ក្រាប

 

ភ្នំពេញ៖ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ ប្រជាពលរដ្ឋ ភាគច្រើនបាននាំគ្នា ទៅវត្តទៅវ៉ា ដើម្បីធ្វើបុណ្យទាន ឧទ្ទឹសកុសល ជូនញាត្តិការទាំង៧សណ្តាន ដែលបានចែកឋាន។ ជាក់ស្តែងក្នុងឱកាសបុណ្យកាន់បិណ្ឌប៉ុន្មានថ្ងៃនេះពួកប្រេតមនុស្សមួយចំនួនតូច បានប្រមូលផ្តុំក្បាលគ្នា លួចលាក់ បើកលេងល្បែងជល់មាន់យ៉ាងសកម្ម ដើម្បីអបអរសារទរក្នុងឱកាសបុណ្យកាន់បិណ្ឌ យ៉ាងអនាធិបតេយ្យជាទីបំផុត។


ប្រជាពលរដ្ឋ មានការងឿងឆ្ងល់ខ្លាំងឡើងៗ បន្ទាប់ពីឃើញទីតាំងល្បែងជល់មាន់ខាងលើនេះ លួចលាក់បើកដំណើរការយ៉ាងរលូន នៅជាប់និងប្រឡាយទឹកស្អុយ ជិតស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុ​ងភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងនោះអស់លោកអាជ្ញាធរនិងសមត្ថកិច្ច សង្កាត់ស្ទឹងមានជ័យ២ បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ផ្គើននិងការអនុវត្តន៌គោលនយោបាយភូមិ-សង្កាត់ មានសុវត្ថភាពរបស់ក្រសួងមហាផ្ទៃនិងរាជរដ្ឋាភិបាលកម្ពុជា។សូមបញ្ជាក់ថា ទីតាំងមាន់ជល់ខាងលើនេះ កន្លងមកសមត្ថកិច្ចចុះ មកបង្ក្រាបរាប់មិនភ្លេចប៉ុន្តែម្ចាស់ទីតាំជល់មាន់និងក្រុមអ្នកញៀនល្បែងហាក់គ្មានញញើតពីទោសទណ្ឌបន្តិចណាទាល់តែសោះ ឬមួយអស់លោកអាជ្ញាធរនិងសមត្ថកិច្ចសង្កាត់ស្ទឹងមានជ័យ២ ត្រូវថ្នាំសណ្តំអស់ហើយទេ?ដឹងទើបនាំគ្នារក្សាភាពស្ងៀមស្ងាត់បែបនេះ។


ពាក់ព័ន្ធនិងករណីល្បែងជល់មាន់ខាងលើនេះ លោកអ៊ុក ប៊ុននីន អធិការខណ្ឌមានជ័យបានប្រាប់(សាន់ដេ)តាមទូរស័ព្ទថា?លោកនិងអោយកម្លាំងគាត់ចុះមកបង្ក្រាប។សូមជម្រាបថា?មហាជនដែលរស់នៅតាមមាត់ប្រឡាយទឹកស្អុយ ស្ថិតនៅក្នុងភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ២ បានលើកឡើងថា?ម្ចាស់ទីតាំង ជល់មាន់ខាងលើនេះ ឈ្មោះ ​ឆើត បានបើកលេងយ៉ាងអាណាធិបតេយ្យជាទីបំផុត ក្នុងនោះមហាជនបានសំណូមពរដល់ លោកជួន ណារិន ស្នងការរាជធានីភ្នំពេញ ពិសេស លោកឃួងស្រេង អភិបាលរាជធានីភ្នំពេញ សូមមេត្តាជួយចាត់វិធានផ្លូវច្បាប់ចំពោះម្ចាស់ទីតាំងមាន់ជល់ ឈ្មោះឆើត និងក្រុមអ្នកញៀនល្បែងខាងលើនេះអោយខាងតែបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃនិងរាជរដ្ឋាភិបាលកម្ពុជា។






No comments:

Post a Comment

Pages