លោកឧត្តមសេនីយ៍ត្រីហេង វុទ្ធី បានដឹកនាំលោក.លោកស្រី​ បញ្ជាការគោលដៅសំខាន់ៗ​ ក្នុងផែនការ​ ការពារ​ សន្តិសុខ​ ថែរក្សា​សុវត្ថិភាព​សណ្ដាប់ធ្នាប់​ ក្នុង​ពិធី​ប្រណាំងទូក​ ង​ បណ្ដែតប្រទីប​ អុចកាំជ្រួច​ និងតាំងពិព័រណ៍សមិទ្ធផល​នានា - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកឧត្តមសេនីយ៍ត្រីហេង វុទ្ធី បានដឹកនាំលោក.លោកស្រី​ បញ្ជាការគោលដៅសំខាន់ៗ​ ក្នុងផែនការ​ ការពារ​ សន្តិសុខ​ ថែរក្សា​សុវត្ថិភាព​សណ្ដាប់ធ្នាប់​ ក្នុង​ពិធី​ប្រណាំងទូក​ ង​ បណ្ដែតប្រទីប​ អុចកាំជ្រួច​ និងតាំងពិព័រណ៍សមិទ្ធផល​នានា

 ​


កំពង់ចាម៖នៅរសៀលថ្ងៃទី២៧ខែតុលាឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានដឹកនាំលោក.លោកស្រី​ បញ្ជាការគោលដៅសំខាន់ៗ​ ក្នុងផែនការ​ ការពារ​ សន្តិសុខ​ ថែរក្សា​សុវត្ថិភាព​សណ្ដាប់ធ្នាប់​ ក្នុង​ពិធី​ប្រណាំងទូក​ ង​ បណ្ដែតប្រទីប​ អុចកាំជ្រួច​ និងតាំងពិព័រណ៍សមិទ្ធផល​នានា​ នៅថ្ងៃទី២៨.២៩ ខែតុលាឆ្នាំ២០២៣  ។ 


នៅក្នុង​ឱកាសនោះផងដែល លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ក៏បាននាំយកថវិកា​ ភេសជ្ជៈ​ និងសម្ភារៈ​មួយចំនួន​ ឧបត្ថម្ភ​ដល់កងកម្លាំង​ និងក្រុមទូក​ ង​ មានដូចជា÷១-ឧបត្ថម្ភ​កងកម្លាំងអន្តរាគមន៍ពិសេស​នូវ ថវិកាចំនួន​ ២លានរៀល។២-ក្រុមទូក​ ង​ សុខចំប៉ាមាស​ ថវិកា​កា​ ២លានរៀល​ អាវយឺតចំនួន៣០​ មួកចំនួន៣០​ ទឹកសុទ្ធ​ចំនួន​៥០យួរ​ បាកាសចំនួន៥កេស។៣-ក្រុមទូក​ ង​ បុទុមបុប្ផា​ ថវិកា​ចំនួន​២លានរៀល​ អាវយឺតចំនួន៨០​ មួកចំនួន៨០។


៤-ក្រុមទូក​ ង​ ព្រះអណ្ដូងសែនជ័យ​ ថវិកា​ចំនួន​១លានរៀល​ អាវយឺត​ចំនួន៨០​ មួកចំនួន៨០​។៥-ក្រុមទូក​ ង​ ចៅពេជ្រកុមារ​ បុប្ផា​ជ្រោយថ្ម​ បាកាស​ចំនួន​ ១០កេស​ ។ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី បានលើកឡើងថា? នេះជាការចូលរួមចំណែកបន្ដិចបន្ដួចសម្រាប់ជាការផ្ដល់កំលាំងចិត្តដល់បងប្អូនកងកម្លាំង​និងក្រុមទូក​ ង​ និងសូមជូនពរ​ឲ្យ​ទទួល​បានជោគជ័យ​ក្នុងការប្រណាំង​ ដណ្តើម​ជ័យលាភី​។





















No comments:

Post a Comment

Pages