គ្រូទស្សន៍ទាយ ដែលយកស្បង់ចីពរស្លៀកពាក់ហើយថតវីដេអូបង្ហោះលើបណ្តាញសង្គមនោះ ត្រូវបានមន្ទីរធម្មការ ឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះទៀត - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

គ្រូទស្សន៍ទាយ ដែលយកស្បង់ចីពរស្លៀកពាក់ហើយថតវីដេអូបង្ហោះលើបណ្តាញសង្គមនោះ ត្រូវបានមន្ទីរធម្មការ ឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះទៀត


image


ក្រចេះ៖ អ្នកគ្រូនី ដែលជាគ្រូទស្សន៍ទាយជោគវាសនានិងព្យាបាលជំងឺ ដែលបានយកស្បង់ចីពរព្រះសង្ឃមកស្លៀកពាក់លើខ្លួន ហើយអង្គុយលើផ្កាឈូកថតវីដេអូបង្ហោះលើបណ្តាញសង្គម កាលពីថ្ងែទី ២៩ ខែតុលា ឆ្នាំ២០២៣ ដែលធ្វើឲ្យមហាជនរិះគន់, ពេលនេះលោក ស៊ូ សែ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តក្រចេះ បានចុះទៅដល់កន្លែងរបស់អ្នកគ្រូនី ហើយបានឱ្យធ្វើកិច្ចសន្យានឹងបានឱ្យលុបវីដេអូបង្ហោះចេញវិញ។លោក ស៊ូ សែ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តក្រចេះ បានអោយដឹងនៅថ្ងែទី១ ខែវិច្ឆិកានេះថា លោកបានចុះទៅដល់កន្លែងហើយអ្វីដែលសំខាន់ គឺ៣ចំណុចដែលលោកឲ្យសាមីខ្លួនអនុវត្តម្សិលមិញ៖។

១.សូមឲ្យលុបចេញនូវវីដេអូឃ្លីបដែលខ្លួនបានបង្ហោះហើយស្លៀកពាក់ស្បង់ចីពរព្រះសង្ឃនោះហើយលុបចេញពីបណ្ដាញសង្គមវិញ។២.សុំដកយកស្បង់ចីពរព្រះសង្ឃ មករក្សាទុកនៅសាលាអនុគន្ធក្រុងក្រចេះ។៣.មិនអនុញ្ញាតឱ្យស្លៀកពាក់ស្បង់ចីពរព្រះសង្ឃបែបនេះទៀតនៅពេលក្រោយទេ។ បើសិនជាមិនអនុវត្តតាមកិច្ចសន្យាទាំងបីចំណុចនេះទេ លោកនឹងមានវិធានការច្បាប់ផ្សេងទៀត ហេីយឈ្មោះសុន នី ក៏បានព្រមទទួលអនុវត្តតាមទាំងបីចំណុចនេះផងដែរ។

សូមបញ្ជាក់ផងដែរថា អ្នកគ្រូនោះមានឈ្មោះ សុខ នី រស់នៅភូមិអូរឬស្សី១ សង្កាត់អូឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានមុខរបរជាគ្រូទាយជោគវាសនានិងព្យាបាលជំងឺ បានព្រមទទួលយកកិច្ចសន្យាដោយសរសេរថា "នាងខ្ញុំមានឈ្មោះ សុន នី មានអាសយដ្ឋានបច្ចុប្បន្នដូចខាងលើ តទៅថ្ងៃក្រោយនាងខ្ញុំឈប់យកស្បង់ចីវរព្រះសង្ឃមកស្លៀកពាក់ និងឈប់ធ្វើសកម្មភាពមិនសមរម្យ ដែលនាំឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរព្រះពុទ្ធ សាសនាទៀតហើយ។ បើពេលក្រោយនាងខ្ញុំធ្វើដូច្នេះទៀត នាងខ្ញុំសូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន"៕

No comments:

Post a Comment

Pages