ឈ្មួញវៀតណាមដ៌ល្បីឈ្មះម្នាក់ ប្រមូលទិញ និងដឹកជញ្ជូនលៀស ទៅប្រទេសវៀតណាម យ៉ាអនាធិបតេយ្យជាទីបំផុត ខណះអាជ្ញាធរជំនាញពាក់ព័ន្ធ ទំនងនាំគ្នា រក្សាភាពស្ងៀមស្ងាត់ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឈ្មួញវៀតណាមដ៌ល្បីឈ្មះម្នាក់ ប្រមូលទិញ និងដឹកជញ្ជូនលៀស ទៅប្រទេសវៀតណាម យ៉ាអនាធិបតេយ្យជាទីបំផុត ខណះអាជ្ញាធរជំនាញពាក់ព័ន្ធ ទំនងនាំគ្នា រក្សាភាពស្ងៀមស្ងាត់

 


កំពង់ធំ៖ការប្រមូលទិញ និងដឹកជញ្ជូនលៀស តាមកាណូតធំៗ ក្នុងមួយថ្ងៃៗ រាប់សិបគ្រឿង ពីតំបន់បឹងទន្លេរសាប យ៉ាងអណាធិបតេយ្យជាទីបំផុត ត្រូវបានធ្វើឡើងដោយច្រកដាក់ការ៉ុង រួចដឹកតាមរថយន្ត ចេញទៅប្រទេសវៀតណាម ដោយមានឈ្មួញជាជនជាតិវៀតណាម ល្បីឈ្មោះម្នាក់ ជាអ្នកឈរប្រមូលទិញ នៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។បើយោងតាមប្រភពព័ត៌មាន ពីកម្មករនេសាទអូស(លៀស) បានឱ្យដឹងថា លៀសទាំងនោះ គឺពួកគេបានប្រើឧបករណ៌ កាវកើប យកពីក្នុងភូមិសាស្ត្រ ក្នុងទឹកដីខេត្តកំពង់ធំ និងទឹកដីខេត្តពោធិ៍សាត់ ហើយបាននាំគ្នា ដឹកយកទៅលក់ ឱ្យមេឈ្មួញល្បីឈ្មោះម្នាក់ នៅមាត់ទឹកកំពង់ឆ្នុកទ្រូ។ ពួកគាត់បានខ្សឹបឱ្យដឹងទៀតថា ក្នុងមួយថ្ងៃៗ ពួកគាត់អាចកាវលៀស បានចំនួន២តោន ទៅ៣តោន ដើម្បីដឹកយកទៅលក់ឱ្យឈ្មួញវៀតណាម នៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។


សូមជម្រាបថា? ចំពោះសកម្មភាពនេសាទលៀស និងការដឹកជញ្ជូនលៀសចម្រុះ ក្នុងរូបភាពទ្រង់ទ្រាយធំបែបនេះ គេសង្កេតឃើញ កើតមានតាំងពីរដូវបិទនេសាទ រហូតដល់រដូវបើក នេសាទ(ពោល) គឺខួបប្រាំងខួបវស្សា ហើយគេប្រើឧបករណ៍កាវលៀសវែងៗ ទាំងតូច ទាំងធំ ដែលអាចកាវចូលដល់ជម្រៅបាតទន្លេទៀតផង។ ចំណែកម៉ាស៊ីនដែលគេប្រើសម្រាប់អូស និងកាវលៀសវិញ ទូកខ្លះដាក់ម៉ាស៊ីន៤ទៅដល់៦គ្រឿងឯណោះ។


ពាក់ព័ន្ធនឹងករណីខាងលើនេះ ប្រភពព័ត៌មានដែលអាចទុកចិត្តបាន បានបង្ហើបឱ្យដឹងថា មេឈ្មួញវៀតណាមល្បីឈ្មោះខាងលើនេះ បានប្រមូលទិញលៀស ដោយមិនញញឺតនោះទេ? ខណះអាជ្ញាធរជំនាញពាក់ព័ន្ធ ទំនងនាំគ្នារក្សាភាពស្ងៀមស្ងាត់ អស់ហើយមើលទៅ។ ទាក់ទងករណីនេះ មន្ត្រីបឹងទន្លេសាបម្នាក់ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២៣នេះថា ការនេសាទលៀសប្រើដោយកម្លាំងម៉ាស៊ីន គឺខុសច្បាប់ស្ដីពីជលផល មិនអនុញ្ញាតជាដាច់ខាត។ 


បច្ចុប្បន្នដែលមានការអនុញ្ញាតឱ្យពលរដ្ឋមួយចំនួន ដឹកជញ្ជូនលៀសយកទៅផ្គត់ផ្គង់ក្នុងទីផ្សារ ដោយសារតែយល់ឃើញថា ពួកគាត់មិនមានដីសម្រាប់ធ្វើស្រែចំការ ហេតុនេះហើយទើបបានអនុគ្រោះឱ្យពួកគាត់ខ្លះ តែសូមឲ្យពួកគាត់ អនុវត្តទៅតាមការណែនាំរបស់មន្ត្រីជំនាញ ដោយមិនអនុញ្ញាត ឱ្យពួកគាត់ដឹកលៀសឆាកា ឬលៀសចំណីសត្វ យកទៅលក់នោះឡើយ។ទាក់ទិននឹងបញ្ហានេះ បើទោះបីមុខរបអូសកាវលៀងក្នុងភូមិសាស្ត្រខេត្តកំពង់ធំនិងខេត្តពោធ៌សាត់ បានកើតមានតាំងពីយូរឆ្នាំណាស់មកហើយក៏ដោយ ក៏រហូតមកដល់សព្វថ្ងៃនេះ គេនៅមិនទាន់ឃើញមន្ត្រីជំនាញជលផល បញ្ចេញស្នាដៃបង្គ្រាបទូកអូសលៀសនៅឡើយទេ។


មន្ត្រីជំនាញរដ្ឋបាលជលផលម្នាក់ បានឱ្យដឹងថា ករណីការនេសាទកាវលៀស ខ្យង ខ្ចៅ គ្រុំ នៅបាតទន្លេនេះ ច្បាប់ស្ដីពីជលផល បានហាមដាច់ខាត ការនេសាទប្រើដោយកម្លាំងម៉ាស៊ីនធំៗ ព្រោះវាបានធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ី និងប្រព័ន្ធជីវៈចម្រុះ នៅបាតទន្លេ ព្រោះ លៀស ខ្យង ខ្ចៅ និងគ្រុំ នៅបាតទន្លេយូរៗទៅ វានឹងរលួយ ហើយក្លាយជាចំណីរពពួកត្រីតូចធំជាច្រើនប្រភេទ ដូចជាប្រភេទត្រីប្រាខ្ចៅ ត្រីប្រម៉ា ត្រីដំរី ត្រីគល់រាំង ត្រីសណ្ដាយ ត្រីក្រពាត់ ត្រីគ្រុំ និងពពួកត្រីល្អៗជាច្រើនប្រភេទទៀត។


មិនតែប៉ុណ្ណោះផ្ទៃបាតភក់នៃទន្លេសាប ក៏ជាកន្លែងយ៉ាងសំខាន់សម្រាប់ពពួកត្រីទាំងអស់ខាងលើពងកូននៅក្នុងដីល្បាប់នៃបាតទន្លេទាំងនោះផងដែរ ហេតុនេះហើយទើបគេមានច្បាប់ហាមឃាត់ការនេសាទប្រើដោយកម្លាំងម៉ាស៊ីន ដែលមានចែងនៅក្នុងច្បាប់ស្ដីពីជលផល។ពាក់ព័ន្ធនិងករណីខាងលើនេះ ប្រជាពលរដ្ឋបានស្នើដល់មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការងារនេសាទ ស្នើឱ្យមានចំណាត់ការទប់ស្កាត់ចំពោះការនេសាទលៀសខាងលើនេះ តាមច្បាប់ស្ដីពីជលផល ព្រោះថា មិនត្រឹមតែលៀសមួយមុខទេ សូម្បីពូជត្រីកម្រ ក៏នឹងត្រូវវិនាសបាត់បង់ពីផ្ទៃបឹងទន្លេសាបអស់ជាមិនខាននោះឡើយ៕













No comments:

Post a Comment

Pages