សេចក្តីបំភ្លឺព័ត៌មាន របស់ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សេចក្តីបំភ្លឺព័ត៌មាន របស់ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

 

កំពង់ចាម៖ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមធ្វេីការបដិសេធ ចំពោះការចុះផ្សាយព័ត៌មានមិនពិត របស់គេហទំព័រសារព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងករណីលួចលេងល្បែងសុីសង ជល់មាន់ភ្នាល់ដាក់ប្រាក់ នៅក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ ដែលសមត្ថកិច្ចយេីងខ្ញុំធ្លាប់បានបង្រ្កាបរួចមកហេីយនោះ ។

នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានទទួលព័ត៌មានពីអ្នកសារព័ត៌មាន ថាមានករណីលួចលេងល្បែងសុីសងជល់មាន់ភ្នាល់ដាក់ប្រាក់ ស្ថិតក្នុងភូមិសាស្ត្រ ភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ភ្លាមនោះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឲ្យកម្លាំងជំនាញ នៃផែនការងារនគរបាលព្រហ្មទណ្ឌ , កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ , កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលអារក្សត្នោ និងសហការជាមួយអជ្ញាធរមូលដ្ឋាន ចុះស្រាវជ្រាវបង្ក្រាបទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ នៅចំណុចភូមិសាស្រ្តខាងលេី ជាលទ្ធផល សមត្ថកិច្ចយេីងបានចុះទៅពិនិត្យស្រាវជ្រាវរកឃើញចំនួន០២ទីតាំង គឺ ÷ ។

-ទីតាំងទី១ ស្ថិតនៅចំណុចក្នុងព្រៃចំការស្វាយចន្ទីរតំបន់ដំណាក់កញ្ចាស់ ព្រំប្រទល់ភូមិគីឡូ១០ ឃុំអារក្សត្នោត ជាមួយនឹងភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់។-ទីតាំងទី២ ស្ថិតនៅចំណុចក្នុងព្រៃចំការស្វាយចន្ទីរតបន់ទទឹងថ្ងៃស្ថិតក្នុងភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ព្រុំប្រទល់ខេត្តកំពង់ធំ ។សូមជម្រាបថា? ទីតាំងខាងលើ ជាទីតាំងចាស់ ហេីយក្នុងនោះ កម្លាំងជំនាញធ្លាប់បានបង្រ្កាបនាពេលថ្មីៗ កន្លងមកនេះរួចមកហេីយ ដោយបច្ចុប្បន្ន ពុំមានសកម្មភាពលួចលេងល្បែងសុីសង និងពុំមានបន្សល់ទុកសម្ភារៈវត្ថុតាងអ្វីផ្សេងឡើយ ។

ឆ្លៀតក្នុងឱកាសនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមអំពាវនាវដល់សាធារណជន អ្នកសារព័ត៌មាន និងពិសេសបណ្ដាញទំនាក់ទំនងសង្គម សូមមេត្តាចៀសវាងយករូបភាពសកម្មភាពមិនពិត ឬរូបភាពបទល្មេីសចាស់ៗ ដែលត្រូវបានសមត្ថកិច្ចបង្ក្រាបរួចមកហើយនោះ មកច្នៃប្រឌិតបង្កើតជារូបភាពថ្មី និងផលិតជាព័ត៌មានមិនពិត បង្កការលំបាកដល់ការអនុវត្តជំនាញ និងអាចនាំឲ្យមហាជនមានការភាន់ច្រឡំចំពោះស្ថានការណ៍សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៅមូលដ្ឋាន ជាពិសេស បង្កឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីនគរបាល និងអង្គភាពអនុវត្តច្បាប់ ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមអំពាវនាវឲ្យគ្រប់ប្រភពផ្ដល់ព័ត៌មានទាំងអស់ មេត្តាជួយសហការជាមួយសមត្ថកិច្ចយេីង ដើម្បីឱ្យសមត្ថកិច្ចអនុវត្តវិធានការជំនាញប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសូមទំនាក់ទំនងតាមរយៈក្រុមការងារប្រតិកម្មរហ័ស ប្រព័ន្ធលេខទូរស័ព្ទ 015 727 337 ឬ 069 988 833 ។







No comments:

Post a Comment

Pages