ករណីឃាតកម្មគិតទុកជាមុន ដែលបង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះសំ គីមស្រុី ។ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ករណីឃាតកម្មគិតទុកជាមុន ដែលបង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះសំ គីមស្រុី ។

 

កំពង់ចាម៖នៅថ្ងៃទី03 ខែវិឆ្ឆិការ ឆ្នាំ2023វេលាម៉ោង15និង 30 នាទីនៅចំណុចលើផ្លូវបេតុងភូមិផ្ទះវាល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។មានកើតករណីឃាតកម្មគិតទុកជាមុន ដែលបង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះសំ គីមស្រុី ភេទប្រុស អាយុ49ឆ្នាំ រស់នៅភូមិតាមល់ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។(ឃាត់ខ្លួនបាន)បានយកកាំបិតខ្វែវកាប់ទៅត្រូវកផ្នែកខាងឆ្វេងនៃជនរងគ្រោះឈ្មោះសៅ ម៉ាប់ ភេទប្រុស អាយុ 67ឆ្នាំ រស់នៅភូមិផ្ទះវាល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។បណ្ដាអោយស្លាប់នៅកន្លែងកើតហេតុ។


មូលហេតុ ជនសង្ស័យឈ្មោះសំ គីមស្រុី មានគំនុំខឹងឈ្មោះលីម ភេទប្រុសអាយុប្រហែល48ឆ្នាំ រស់នៅភូមិព្រែកដំបូងក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមថារកស៊ីមានជាងខ្លួនពេលនោះជនសង្ស័យបានកាន់កាំបិតខ្វែវដើររកឈ្មោះលីម តែមិនឃើញក៏បានប្រទះឃើញឈ្មោះសៅ ម៉ាប់ ភេទប្រុស អាយុ67ឆ្នាំនៅភូមិផ្ទះវាល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ដែលកំពុងអង្គុយលើម៉ូតូឈប់នៅចំចំណុចផ្លូវប៊េតុងភូមិផ្ទះវាល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ម្តុំមុខផ្ទះជនសង្ស័យ ពេលនោះជនសង្ស័យមើលឃើញស្មានថាឈ្មោះលីម ក៏យកកាំបិតខ្វែវដែលកាន់នៅនឹងដៃនោះកាប់ទៅលើជនរងគ្រោះបណ្តាលអោយស្លាប់តែម្ដង។


បន្ទាប់ពីទទួលព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍និងកម្លាំងជំនាញព្រហ្មទណ្ឌចុះដល់កន្លែងកើតហេតុតាមរកនិងឃាត់ខ្លួនបានជនសង្ស័យនៅក្នុងភូមិកើតខេត្តខាងលើ។ករណីនេះធ្វើការឃាត់ខ្លួនតាមបញ្ជារបស់ឯកឧត្តមវង្ស ប៊ុនវិសុទ្ធព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងខេត្តកំពង់ចាម។ ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី។ជនសង្ស័យរូបនេះកម្លាំងយើងធ្វើតេស្តទឹកម៉ូត អវិជ្ជមាន។





No comments:

Post a Comment

Pages