ម្ចាស់ក្រុមហ៊ុនពិភពដីមាសឧកញ៉ា ហ៊ី គឹមហុង និងគូរកន ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ម្ចាស់ក្រុមហ៊ុនពិភពដីមាសឧកញ៉ា ហ៊ី គឹមហុង និងគូរកន ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ

 

ភ្នំពេញ៖ ឧកញ៉ា ហុី គឹមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស រួមទាំងគូកន៥នាក់ផ្សេងទៀត ត្រូវបានដោះលែងចេញពីពន្ធនាគារប៉េហ្សុី អោយនៅក្រៅឃុំបណ្រោះអាសន្នកាលពីព្រឹកថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។ នេះបើយោងតាមប្រភពព័ត៌មានពីពន្ធនាគារប៉េហ្សុីភ្នំពេញ ។ប្រភពបានអោយដឹងទៀតថា ការដោះលែងលោក ឧកញ៉ា ហុី គឹមហុង និងគូកនរបស់គាត់អោយនៅក្រៅឃុំនេះគឺយោងតាមសេចក្ដីសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍កាលពីថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២៣ ។


លោក  ហ៊ី គឹមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស ត្រូវបានឃាត់ខ្លួននៅនឹងទីស្នាក់ការក្រុមហ៊ុនពិភពដីមាស នៅភូមិត្រពាំងថ្ងាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ក្រោយពីមានការប្រទូស្តរាយផ្ទុះអាវុធគំរាមគ្នារវាងសមត្ថកិច្ច និងកងអង្គរក្សរបស់អ្នករកសុីដីធ្លីនេះ ។      


ក្រោយចាប់ខ្លួន តុលាការបានចោទប្រកាន់ពីបទ រំលោភសេចក្តីទុកចិត្ត និងឆបោកពលរដ្ឋរាប់រយគ្រួសារ និងត្រូវឃុំខ្លួនបណ្ដោះអាសន្នចំនួន៦នាក់ ចំណែកមនុស្សប្រុស ស្រី ៨នាក់ផ្សេងទៀតត្រូវដោះលែងអោយមានសេរីភាពវិញ ។មុនឈានដល់ការចាប់ខ្លួនឧកញ៉ារូបនេះ ដោយសារអ្នកពាក់ព័ន្ធ រួមនឹងអ្នកការពារជាច្រើននាក់ បានប្រើប្រាស់កាំភ្លើងច្រូងច្រាង និងវាយលើសមត្ថកិច្ចថែមទៀត។    កន្លងមកក្រុមហ៊ុនពិភពដីមាស ត្រូវបានប្រជាពលរដ្ឋរាប់រយគ្រួសារដាក់ពាក្យប្តឹងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីសំណូមពរឱ្យជួយពន្លឿនក្នុងការរកដំណោះស្រាយបញ្ចប់វិវាទជាមួយក្រុមហ៊ុនមួយនេះ។


ក្រុមប្រជាពលរដ្ឋបានបញ្ជាក់ថា មកដល់ពេលនេះក្រុមហ៊ុនគ្មានដំណោះស្រាយសមស្របណាមួយសម្រាប់ពួកគាត់នោះឡើយ ខណៈបុគ្គលិកធនាគារកាន់តែបង្ខំទារលុយដោយនាំគ្នាមកដល់ផ្ទះពួកគាត់ស្ទើររាល់ថ្ងៃ ដោយអ្នកខ្លះមិនហ៊ាននៅផ្ទះទេ ព្រោះបុគ្គលិកធនាគារខ្លះប្រើពាក្យសម្តីពិបាកស្តាប់ណាស់។ ក្រុមហ៊ុនពិភពដីមាស ខកខានផ្តល់លុយជាច្រើនខែមកហើយទៅឱ្យពលរដ្ឋតាមកិច្ចសន្យា។  យោងតាមរបាយការណ៍ពី ស្នងការដ្ឋាននគរបាលខេត្តកំពតថា បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងក្រុមហ៊ុនពិភពដីមាសចំនួន ៦៧៨បណ្តឹង ក្នុងទំហំទឹកប្រាក់ប្រមាណ ១២.៦៤៧.៣៥០ដុល្លារ (ដប់ពីរលានប្រាំមួយរយសែសិបប្រាំពីរពាន់បីរយហាសិបដុល្លារអាមេរិក)៕







No comments:

Post a Comment

Pages