- គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

 សង្ឃឹមអ្វីទៀតទៅ បើម្ចាស់ដី ប្តឹងចាប់ម្ចាស់បុរីដាក់គុក ចំណែកអតិថិជនចំនួន៥២គ្រួសារ ដែលទិញនិងបង់រំលោះបុរីទ្រីគីន កំពុងស្នើឲ្យអាជ្ញាធរជួយអន្តរាគមន៍

spot_img

ភ្នំពេញ ៖ អតិថិជនបុរីទ្រីគីមចំនួន ៥២ គ្រួសារបានប្រមូលផ្ដុំគ្នាផ្ទុះការតវ៉ាជាលើកទី២ ខណៈពេលដែល ម្ចាស់ដីប្ដឹងម្ចាស់បុរីចាប់ខ្លូនបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស។ ការប្រមូលផ្ដុំគ្នានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី ២ ខែវិច្ឆិកាឆ្នាំ ២០២៣ ស្ថិតនៅបុរីទ្រីគីន គំរោងទី១០ ក្នុងភូមិតាឡី សង្កាត់ដង្កោខណ្ឌដង្កោ។

ការប្រមូលផ្ដុំនេះពួកគាត់ស្នើឱ្យភាគីម្ចាស់ដីឈ្មោះស៊ួន គឹមស្រ៊ុន ចូលខ្លួនមកដោះស្រាយចំពោះពួកគាត់ ដែលជាជនរងគ្រោះចំនួន៥២គ្រួសារនេះផង។
តាមការលើកឡើងរបស់អតិថិជនខាងលើ បានឲ្យដឹងថា ភាគីម្ចាស់ដីឈ្មោះ ស៊ួន គឹមស្រ៊ុន បានទទួលលុយសរុបពីម្ចាស់បុរីឈ្មោះហេង ទ្រី ចំនួន ១១៨០០០០ដុល្លារ ហើយពួកគាត់បានចរចារឿងលុយមិនត្រូវរ៉ូវគ្នា ហើយបច្ចុប្បន្នគាត់បានចាប់ខ្លួនម្ចាស់បុរីដាក់គុកព្រៃសហើយ។
ចំណែកភាគីម្ចាស់បុរី ហេងទ្រី ក៏បានទទួលលុយពីអតិថិជនទាំង ៥២គ្រួសារនេះសរុប១, ៥ លានជាងដុល្លារដែលហើយ។

ពួកគាត់បានលើកឡើងថា បើភាគីម្ចាស់ដីនៅតែមិនមានដំណោះស្រាយ ជាមួយពួកគាត់ទាំង ៥២ គ្រួសារនោះទេ ពួកគាត់ចាត់ទុកថាអំពើរបស់ភាគីទាំងពីរ កំពុងតែរួមគំនិតគ្នាបោកប្រាស់លុយ ពីអតិថិជនទាំង ៥២ គ្រួសារនេះហើយ។
បច្ចុប្បន្ននេះ ម្ចាស់ដីក៏មានគំនិតចង់ប្ដឹងរំលាយកិច្ចសន្យាទិញលក់ថែមទៀតផង។ តើឱ្យពួកគាត់ជាជនរងគ្រោះទាំង ៥២ គ្រួសារនេះ សង្ឃឹមអ្វីបើម្ចាស់បុរីជាប់គុកបាត់ហើយ ម្ចាស់ដីប្តឹងរំលាយកិច្ចសន្យាទៀតនោះ។
ដូច្នេះពួកគាត់ស្នើសូមថ្នាក់ដឹកនាំ មន្ត្រីក្រសួង ពិសេសសាលារាជធានីភ្នំពេញ ជួយពន្លឿនដល់ការដោះស្រាយនៅលិខិតដែលពួកគាត់ដាក់ជូនកន្លងមក សូមទទួលដឹងឮផង ថាដីនេះកំពុងមានបញ្ហាជាមួយពួកគាត់ ដែលជាជនរងគ្រោះចំនួន ៥២ គ្រួសារ ដាច់ខាតមិនអាចអនុញ្ញាតឱ្យភាគីម្ចាស់ដី រំលាយកិច្ចសន្យាបាននោះទេ ដរាបណាមិនទាន់មានដំណោះស្រាយ ឲ្យពួកគាត់ទាំងអស់គ្នារួចរាល់នោះ៕ រក្សាសិទ្ធដោយ ៖ សួង សាម

ចូលមើលព័ត៌មានថ្មីៗបន្ថែម

spot_img

No comments:

Post a Comment

Pages