ប្រជាពលរដ្ឋ រិះគន់យ៉ាងចាស់ដៃ ទៅលើរដ្ឋបាលខណ្ឌទួលគោក ករណីរៀបចំសណ្តាប់ធ្នាប់ជុំវិញមន្ទីរពេទ្យកុមារជាតិ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ប្រជាពលរដ្ឋ រិះគន់យ៉ាងចាស់ដៃ ទៅលើរដ្ឋបាលខណ្ឌទួលគោក ករណីរៀបចំសណ្តាប់ធ្នាប់ជុំវិញមន្ទីរពេទ្យកុមារជាតិ

 



ភ្នំពេញ៖អាជ្ញាធរខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវលេខ២៥៧ ក៏ដូចជានៅជុំវិញបរិវេណមន្ទីរពេទ្យកុមារជាតិ បានរិះគន់យ៉ាងចាស់ដៃថា? អាជ្ញាធរខណ្ឌទួលគោក កំពុងតែជាន់លាមកខ្លួនឯង ពីព្រោះកាលពីសប្ដាហ៍មុន លោកអភិបាលរងខណ្ឌទួលគោកមួយរូប ហែរហម ទៅដោយអាម៉ី អាថោង ជាសន្តិសុខ,សណ្ដាប់ធ្នាប់ជាច្រើននាក់ បានថត ចម្លងក្រដាសមួយសន្លឹកដើរបិទលើកន្លែងលក់ដូរតាមចិញ្ចើមផ្លូវ ដែលចុះហត្ថលេខាដោយ លោក ជា ពិសីអភិបាលខណ្ឌទួលគោក ដាក់ឱសានវាទ១សប្តាហ៍ឱ្យអ្នកប្រកបអាជីវកម្មលើចិញ្ចើមផ្លូវជុំវិញរបងមន្ទីរពេទ្យបញ្ឈប់ការលក់ដូរ។ ប៉ុន្តែរហូតមកដល់ពេលនេះ អ្នក លក់ដូរ នៅតែបន្តសកម្មភាពលក់ដូរដដែរ មិនតែប៉ុណ្ណោះកំពុងរៀបចំធ្វើសំណង់រឹងមាំ ថែមទៀតផង។

ប្រជាពលរដ្ឋបានហៅវិធានការរបស់រដ្ឋបាល ខណ្ឌទួលគោកនោះថា “បើមិនលាមកទេ កុំឲ្យសុនខ អរ”។ បើនិយាយតាមបែបភាសាប្រជារាស្រ្តសាមញ្ញ ពួកគាត់ថា “បើមិនអាចម៍ទេ កុំឲ្យឆ្កែអរ” ។ ពលរដ្ឋសប្បាយរីករាយជាពន់ពេក នៅពេលដែលឃើញរដ្ឋបាលខណ្ឌទួលគោក កំណត់ឱសានវាទ ឲ្យអាជីវករលក់ដូរនៅជុំវិញរបងមន្ទីរ ពេទ្យកុមារជាតិ រូសរើទីតាំងនោះចេញ ប៉ុន្តែគឺជាង១ សប្តាហ៍ហើយ ដំណើរការលក់ដូរប្រព្រឹត្តទៅជាប្រក្រតីនោះមានន័យថាអាជ្ញាធរខណ្ឌទួលគោកអនុវត្តវិធានការ “វាយស្មៅ បង្អើលពស់”ទេ។ ប្រសិនបើ ការអនុវត្តវិធាន ការនោះប្រាកដប្រជាមែន ទំនងជាត្រូវស្អាតបាតរៀបរយអស់ហើយ។

គួរបញ្ជាក់ថា ព្រឹកថ្ងៃទី១១ខែធ្នូ ឆ្នាំ ២០២៣ នេះ លោក ស៊ឹប សុផង់ អភិបាលរងខណ្ឌទួលគោក ដឹកនាំកម្លាំងគណៈបញ្ជាការ ឯកភាពខណ្ឌ ចុះអប់រំណែនាំ និងបិទផ្សាយសេចក្ដីជូនដំណឹងចុងក្រោយ របស់រដ្ឋបាលខណ្ឌ ជូនដល់ម្ចាស់អាជីវកម្មប្រកបការលក់ដូរ លើចិញ្ជើមផ្លូវជុំវិញ មន្ទីរពេទ្យកុមារជាតិទាំងអស់ដើម្បីឲ្យរុះរើចេញ ក្នុង រយៈពេល១ សប្តាហ៍។ បច្ចុប្បន្នអាជីវករបានយកចិញ្ចើមផ្លូវលក់ដូរ រំលោភលើផ្លូវ សាធារណះ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់និង បង្កការកកស្ទះចរាចរណ៍ផងដែរ។លោក អភិបាលរងខណ្ឌ ទួលគោកឱ្យដឹងថា អាជ្ញាធរខណ្ឌបានចុះជូនដំណឹងដល់ម្ចាស់អាជីវកម្ម នៅជុំវិញរបងមន្ទីរពេទ្យកុមារជាតិ ជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែម្ចាស់អាជីវកម្មទាំងនោះមិន បានចូលរួមសហការជាមួយអាជ្ញាធរទេ? ដូច្នេះអាជ្ញាធរបានចេញសេចក្ដីជូនដំណឹងនេះ ជាលើកចុង ក្រោយ ក្នុងរយៈពេល១សប្តាហ៍ ដើម្បីឲ្យពួកគាត់រុះរើចេញ ក្នុងករណីមិនចូលរួមសហការជាមួយអាជ្ញាធរ និងចាត់ការវិធានការរដ្ឋបាល។

សេចក្ដីជូនដំណឹងរដ្ឋបាលខណ្ឌទួលគោក សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មលក់ដូរគ្រប់ប្រភេទ នៅលើចិញ្ចើមផ្លូវអមសង្ខាងផ្លូវ បរិវេណជុំវិញមន្ទីរពេទ្យកុមារជាតិសង្កាត់ទឹកល្អក់ទី១ ទាំងអស់ មេត្តាជ្រាបថា ដើម្បីចូលរួមសហការរក្សាសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ ឱ្យមានរបៀបរៀបរយ ក្នុងន័យដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើក កម្ពស់សោភ័ណភាពរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទួលគោក ស្នើសុំឱ្យលោក លោកស្រី ម្ចាស់អាជីវកម្មទាំងអស់ បញ្ឈប់ជា បន្ទាន់ក្នុងការប្រកបអាជីវកម្ម លក់ដូរគ្រប់ប្រភេទរំលោភ លើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ឬតសំយាបរំលោភលើចិញ្ចើមផ្លូវសាធារណៈ និងត្រូវរុះរើចេញ ដោយទុករយៈពេលឱ្យ៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ពាក់ព័ន្ធនិងករណីខាងលើនេះ គេមិនដឹងថា តើមកដល់ពេលនេះ អាជ្ញាធរខណ្ឌទួលគោក បានប្រើអាម៉ីអាថោង ឲ្យមកអើតឈ្ងោកមើលសេចក្តីជូនដំណឹងរបស់ខ្លួនមានប្រសិទ្ធភាពឬអត់នោះទេ? ការដែលបញ្ហាសណ្ដាប់ធ្នាប់ មិនអាចរៀបរយបាននៅជុំវិញរបងមន្ទីរពេទ្យកុមារជាតិនោះធ្វើឲ្យប្រជាពលរដ្ឋយល់ថា វាគ្រាន់តែជាវិធានការ វ៉ៃស្មៅបង្អើលពស់ តែប៉ុណ្ណោះ បើក្រឡេកមើលការលក់ដូរលើចិញ្ចើមផ្លូវវិញគឺផ្លូវលេខ២៥៧ ស្ទើរតែបាត់បង់ទ្រូងផ្លូវទៅហើយ គេមិនដែលឃើញអាជ្ញាធរខណ្ឌទួលគោកខ្វល់ខ្វាយនោះទេ៕

No comments:

Post a Comment

Pages