អង្គភាពប្រឆាំងអំពើពុកលួយ ឃាត់ខ្លួន លោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលនៅព្រឹកមិញនេះថ្ងៃទី២ខែមករាព្រឹកមិញនេះ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

អង្គភាពប្រឆាំងអំពើពុកលួយ ឃាត់ខ្លួន លោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលនៅព្រឹកមិញនេះថ្ងៃទី២ខែមករាព្រឹកមិញនេះ

 


កែប៖ អភិបាលក្រុងកែប លោក ខេង យ័ន និង លោក អុិន ហុន នាយករដ្ឋបាលក្រុង កែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួន នៅវេលាម៉ោងប្រមាណ ១១ព្រឹក នាថ្ងៃទី២ ខែមករាឆ្នាំ ២០២៤នេះ។ សម្រាប់មូលហេតុ ដែលនាំឲ្យមានការឃាត់ខ្លួនមន្រ្តីទាំង ២រូបនេះ មិនទាន់ដឹងលម្អិត និងផ្តើមចេញពីរឿងរ៉ាវអ្វីនោះឡើយ។ នេះបើយោងតាមប្រភពព័ត៌មានពីស្នងការខេត្តកែប បានប្រាប់ អង្គភាពព័ត៏មាននៅមុននេះបន្តិច។ 


ប្រភពបង្ហើបថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចូលទៅចាប់ខ្លួនមន្ត្រីទាំងពីរនាក់ នៅសាលាក្រុងកែបភ្លាមៗ បន្ទាប់ពីលោក ខេង យ័ន អភិបាលក្រុងកែប បានបញ្ចប់កិច្ចប្រជុំមួយនាព្រឹកមិញនេះ។ ជុំវិញព័ត៌មាននេះ អង្គភាពព័ត៏មានយើងបានព្យាយាមសុំការបញ្ជាក់បន្ថែមពីលោក ប៊ុន យោង អ្នកនាំពាក្យរដ្ឋបាលខេត្តកែប ពាក់ព័ន្ធករណីចាប់ខ្លួនមន្ត្រីទាំងពីរនាក់ខាងលើនេះដែរ ប៉ុន្តែមិនមានឆ្លើយតបនោះទេ។ ចំណែកអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ សុំមិនធ្វើអត្ថាធិប្បាយជុំវិញព័ត៌មាននេះទេ ដោយហេតុផលថា លោកមិនទាន់ទទួលបានព័ត៌មានលម្អិត នៅឡើយ ព្រោះលោកជាប់សុំច្បាប់ឈប់សម្រាក៕


ករណីចាប់ខ្លួនលោកអភិបាលក្រុងនិងលោកនាយករដ្ឋបាលក្រុងកែបនោះ ត្រូវបាន ឯកឧត្តម សោម ពិសិដ្ឋ អភិបាល ខេត្តកែប បានច្រានចោលព័ត៌មានចុះផ្សាយថា លោកខេងយ័ន អភិបាលក្រុងកែប និងលោកនាយករដ្ឋបាលសាលាក្រុង ត្រូវបានអង្គភាពប្រឆាំងអំពើពុក រលួយ (ACU)ធ្វើការឃាត់ខ្លួន នៅថ្ងៃទី ២ខែ មករា ឆ្នាំ២០២៤ ខែមករានេះជារឿងមិនពិត។ឯកឧត្តម អភិបាលខេត្ត បានថ្លែង ប្រាប់ អ្នកសារព័ត៌មានក្នុងស្រុក នៅល្ងាចថ្ងៃទី ២ ខែមករានេះថា ជាការភាន់ស្រឡំ អត់មានការចាប់ខ្លួនទេ តើគាត់មានបទល្មើសពីណា ដែលត្រូវចាប់ខ្លួននោះ។

No comments:

Post a Comment

Pages