អាជីវកម្មជីកអាចម៌ដី តាមជើងភ្នំខ្នាតយក្ស នៅភ្នំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម អាចនិងត្រូវមហន្តរាយបន្តិចម្តងៗ បើទោះបីជាមានច្បាប់អនុញ្ញាត យ៉ាងណាក៌ដោយ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

អាជីវកម្មជីកអាចម៌ដី តាមជើងភ្នំខ្នាតយក្ស នៅភ្នំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម អាចនិងត្រូវមហន្តរាយបន្តិចម្តងៗ បើទោះបីជាមានច្បាប់អនុញ្ញាត យ៉ាងណាក៌ដោយ

 


ខេត្តកំពង់ចាម÷ បើសិនជាលោកអ្នកធ្វើដំណើរ ឆ្លងកាត់ តាមផ្លូវជាតិលេខ៦A ហើយនៅត្រង់ចំនុច ខាងក្រោយអគាររដ្ឋបាល សាលាស្រុកបាធាយ ខេត្តកំពង់ចាម ប្រហែលមួយគីឡូម៉ែត្រ  លោកអ្នកនិងមើលឃើញភ្នំមួយ មានឈ្មោះភ្នំបាធាយ   ស្ថិតនៅក្នុងភូមិស្រះព្រីង និងភូមិស្វាយពក ឃុំបាធាយ ស្រុកបា ធាយ ខេត្តកំពង់ចាម ត្រូវបានគេធ្វើអាជីវកម្មតាមជើងភ្នំ ដោយជីកអាចម៌ដី ខ្នាតយក្ស ជារៀងរាល់ថ្ងៃ ដោយសកម្មភាពនេះ បានកើតឡើងអស់រយះ២ឆ្នាំមកហើយ ដោយសកម្មភាពនេះ  អាចបណ្តាលឱ្យភ្នំបាធាយនេះ និងត្រូវមហន្តរាយបន្តិចម្តងៗថ្ងៃណាមួយ ជាក់ជាពុំខានឡើយ បើទោះបីជាអាជីវកម្ម ជីកអាចម៌ដី តាមជើងភ្នំនេះ មានច្បាប់អនុញ្ញាតត្រឹមត្រូវ យ៉ាងណាក៌ដោយ។ដោយឡែកនៅថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៣នេះ លោកផេន សុផល ចៅហ្វាយស្រុកបា ធាយ មិនបានបកស្រាយលំអិតជូនអង្គភាពគេហទំព័រសាន់ដេនោះទេ? ពាក់ព័ន្ធនិងអាជីវកម្មជីកអាចម៌ដីតាមជើងភ្នំខាងលើនេះ ដោយលោកផេន សុផល បានបញ្ជាក់យ៉ាងខ្លីថា ខ្ញុំរវល់បន្តិចបង។



សូមជម្រាបថា នៅថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០២៣ លោកលី ចាន់ធី  ប្រធានមន្ទីរ៉ែនិងថាមពល ខេត្តកំពង់ចាម បានអះអាងប្រាប់គេហទំព័រ(សាន់ដេ)តាមសារTelegramថា សូមជម្រាបជូនបងៗខាងសារព័ត៌មាន ចំពោះអាជីវកម្មខាងលើនេះបានធ្វើអាជីវកម្មអស់រយះពេល២ឆ្នាំមកហើយ គឺមានអាជ្ញាប័ណ្ឌត្រឹមត្រូវ ហើយអាជ្ញាប័ណ្ណហ្នឹង តាមរយះការស្នើសុំពីអាជ្ញាឃុំ ស្រុក តាមរយះមន្ទី ហើយបានសុំឆ្លងយោបល់ ពីឯកឧត្តមអភិបាលខេត្ត និងសុំគោលការ ពីឯកឧត្តមរដ្ឋមន្ត្រីមន្ត្រីក្រសួងរ៉ែនឹងថាមពល ហើយឯកឧត្តម បានឯកភាពជាគោលការ អនុញ្ញាតឱ្យមន្ទី ចេញអាជ្ញាប័ណ្ណជូន ហើយអាជ្ញាប័ណ្ណហ្នឹង ក៌បានឆ្លងកាត់ មន្ទីបរិស្ថានរួចរាល់ហើយផងដែរ។



ពាក់ព័ន្ធនិងករណី ការធ្វើអាជីវកម្ម ជីកអាចម៌ដីតាមជើងភ្មំ ខ្នាតយក្ស ខាងលើនេះ ផេកផ្លូវការរបស់ក្រសួងរ៉ែនឹងថាមពល បានបញ្ជាក់ប្រាប់គេហទំព័រ(សាន់ដេ)យ៉ាងដូច្នេះថា? ក្រុមការងារទទួលបាន ខ្ញុំនឹងរាយការណ៍ ទៅខាងជំនាញអោយគេពិនិត្យ សូមអរគុណចំពោះព័ត៌មាននេះ។ ពាក់ព័ន្ធនិងករណីការធ្វើអាជីវកម្មជីកអាចម៌ដី តាមជើងភ្នំខាងលើនេះ (សាន់ដេ)មិនហ៊ានវាយតម្លៃ និងសន្និដ្ឋានបន្ថែមបែបណានោះទេ? ទុកឲ្យឯកឧត្តមកែវ រតនៈ រដ្ឋមន្ត្រី ក្រសួងរ៉ែនិងថាមពល។និងឯកឧត្តមអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមទាំងក្រសួងពាក់ព័ន្ធ ជាដើមសូមមេត្តាពិនិត្យ ចំពោះអាជីវកម្មជីកអាចម៌ដី តាមជើងភ្នំ នៅជើងភ្នំបាធាយ ស្ថិតក្នុងឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម តាមការគួរ។

No comments:

Post a Comment

Pages