កំណត់ហេតុស្តីពីការចុះពិនិត្យ និងធ្វើការបំភ្លឺព័ត៌មានរបស់សារព័ត៌មាន សាន់ដេ,គេហទំព័រ (សាន់ដេរ) ដែលបានចុះផ្សាយតាមរយៈហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដោយបានផ្តិតយករូបភាព នៃទីតាំងជីយកដីភ្នំល្បាយថ្ម នៅតំបន់ភ្នំបាធាយ ភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

កំណត់ហេតុស្តីពីការចុះពិនិត្យ និងធ្វើការបំភ្លឺព័ត៌មានរបស់សារព័ត៌មាន សាន់ដេ,គេហទំព័រ (សាន់ដេរ) ដែលបានចុះផ្សាយតាមរយៈហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដោយបានផ្តិតយករូបភាព នៃទីតាំងជីយកដីភ្នំល្បាយថ្ម នៅតំបន់ភ្នំបាធាយ ភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម

 

 កំពង់ចាម៖ដូចមានខ្លឹមសារខាងក្រោម៖មានការជីកដីភ្នំល្បាយថ្មតាមជើងភ្នំ ខ្នាតយក្សជារៀងរាល់ថ្ងៃ ដោយសកម្មភាពនេះបានកើតឡើងរយៈពេលជាងពីរឆ្នាំ ហើយមានជម្រៅជ្រៅ និងមានការប៉ះពាល់ដល់បរិស្ថាននៅទីតាំងកន្លែងកើតហេតុខាងលើ ឆ្នាំពីរពាន់ម្ភៃបួន ខែមករា  ថ្ងៃទីបួន វេលាម៉ោងប្រាំបួនព្រឹក ក្រុមការងារដល់ទីតាំងជីកដីក្រហម នៅតំបន់ភ្នំបាធាយ ភូមិបាធាយ ឃុំបាធាយ ស្រុកបាធាន ខេត្តកំពង់ចាម ដែលដឹកនាំដោយលោក សេង យូហៃ អនុប្រធាននាយកដ្ឋានត្រួតពិនិត្យប្រតិបត្តិការធនធានរ៉ែ និងជាប្រធានក្រុមការងារ ដោយមានការចូលរួមសហការពីមន្ត្រីនៃមន្ទីររ៉ែ និងថាមពលខេត្តកំពង់ចាម បានចុះដល់ទីតាំងដោយផ្ទាល់បានជួបជាមួយតំណាងអាជ្ញាធរដែនដីភូមិ និងឃុំ ដោយមានការបំភ្លឹពីប្រវត្តិទីតាំងជីកដីភ្នំល្បាយថ្មខាងលើ(ដូចមានបញ្ជីវត្តមានជូនភ្ជាប់)គឺមានដូចខាងក្រោម៖លោក ឃុត ឃីម មេឃុំបាធាយបានរៀបរាប់ប្រាប់ថាមានការជីកនិងប្រើប្រាស់ដីភ្នំល្បាយថ្មនៅលើទីតាំងនេះ តាំងពីឆ្នាំ១៩៩៥ ដែលនៅក្រោមការគ្រប់គ្រង់របស់ក្រសួងសាធារណការមកម្លេះ។



នៅឆ្នាំ២០១១ មានការជីកយកដីភ្នំល្បាយថ្មនៅតាមជើងភ្នំនេះ ដោយកងវិស្វកម្ម ដើម្បីជួលជុលផ្លូវនៅស្រុកមុខកំពូល (ផ្លូវលំប្រវែង៣០គីឡូម៉ែត្រ) ជាការស្នើសុំពីអភិបាលស្រុកមុខកំពូល។នៅឆ្នាំ២០១២មានការជីកយកដីភ្នំល្បាយថ្មនៅតាមជើងភ្នំនេះ ដោយក្រុមហ៊ុន សៀង ហៃ ដែលធ្វើការសាងសង់ផ្លូវជាតិលេខ៦Aនិងកំណាត់ផ្លូវជាតិលេខ ៦ ដល់ទីរួមស្រុកជើងព្រៃ (ដោយមានការដោះស្រាយដីអាស្រ័យផលជាមួយប្រជាពលរដ្ឋរួចរាល់ហើយ។នៅឆ្នាំ២០២០ លោក សុត ចាន់រ៉ា បានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណសិប្បកម្មធ្វើអាជីវកម្មធនធានរ៉ែ (ថ្មវាយដោយដៃ) ដោយមានការឯកភាព ពីអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ និងមានគោលការណ៍ឯកភាពពីក្រសួងរ៉ែ និងថាមពល និងបានទទួលអាជ្ញាបណ្ណជាបន្តបន្ទាប់រយៈបួនឆ្នាំ(អាជ្ញាបណ្ណលើកទី១ ឆ្នាំ២០២០ ដល់ឆ្នាំ២០២១ លើកទី២ ឆ្នាំ២០២១ ដល់ឆ្នាំ២០២២ លើកទី៣ ឆ្នាំ២០២២ដល់ឆ្នាំ២០២៣ និងលើកទី៤ លេ ០០៣ រ.ថ.ក.ច.អប ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ផុតសុពលភាពថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤)។



តាមការបញ្ជាក់ពីអាជ្ញាធរភូមិ និងឃុំ ថា៖ការធ្វើអាជីវកម្មនៅទីតាំងគឺពុំមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលបានរស់នៅជំវិញតំបន់នេះទេ ម្ចាស់ដែលធ្វើអាជីវកម្មក៏បានធ្វើការជួសជុលផ្លូវ និងបានស្រោចទឹក ជាប្រចាំផងដែរ នៅពេលការដឹកជញ្ជូនដីភ្នំ(ថ្មលាយដី)ចេញពីការដ្ឋានពុំមានពាក្យបណ្តឹងពីប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវឬរស់នៅជំវិញការដ្ឋានទេ។ចាប់តាំងពីមានការដ្ឋានជីកដីក្នុងតំបន់ខាងលើ គឺពុំមានអ្នកសារព័ត៌មានមកចុះសួរនាំនៃការធ្វើអាជីវកម្ម អាជ្ញាធរ ភូមិ ឃុំ ដែរ។តាមការបញ្ជាក់របស់អាជីវកម្ម ដែលបានទទួលអាជ្ញាបណ្ណសិប្បកម្ម ឈ្មោះ សុត ចាន់រ៉ា បានបំភ្លឺថា៖។ការធ្វើអាជីវកម្មជីកដី នៅខែ តុលា និង ខែ វិច្ឆិកា ឆ្នាំ២០២៣ គឹពុំសូវមានអតិថិជនទិញដីភ្នំល្បាយថ្មទេ (មានវិកយបត្រភ្ជាប់ជូន)។នៅខែធ្នូ ឆ្នាំ២០២៣ គឹមានតម្រូវទិញពីកងវិស្វកម្ម ដែលត្រូវជួសជុលផ្លូវជាតិលេខ៨ ដល់គល់ស្ពានលេខ២៣ ដែលមានតម្រូវការច្រើនជាង ខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២៣ ។នៅត្រីមាសទី៤ ឆ្នាំ២០២៣(ខែតុលា វិច្ឆិកា និងធ្នូ) មានអ្នកសារព័ត៌មានជាច្រើនផ្នែកបានចូលមកក្នុងការដ្ឋាន ដើម្បីសួរនាំព័ត៌មានផ្សេងៗ ដែលមិនត្រូវជំនាញ (គឺសួរនាំដើម្បីរកផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ)។ការចុះពិនិត្យរបស់ក្រុមការងារ ដល់ទីតាំងជីកយកដីភ្នំល្បាយថ្មរបស់អាជីវកម្មឃើញថា៖បានបោះបង្គោលតាមព្រំដែនអាជ្ញាប័ណ្ណ។


គោរពសរាចរ០៣១០របស់ក្រសួងរ៉ែនិងថាមពល។បានធ្វើការជីកយកដីល្បាយថ្ម នៅក្នុងដែនអាជ្ញាប័ណ្ណ។មានជម្រៅមិនលើស ដែលបានកំណត់នៅក្នុងលក្ខខណ្ឌអាជ្ជាបណ្ណ។ម៉ោងធ្វើការពីរម៉ោង៧ដល់ម៉ោង១១ និងពីម៉ោង២ដល់ម៉ោង៥ល្ងាច ម្ចាស់ការដ្ឋានត្រូវបន្តទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីររ៉ែនិងមថាមពលខេត្ត។មតិក្រុមការងារ៖ការចុះសារព័ត៌មានសាន់ដេ(គេហទំព័រ ហ្វេកប៊ុក សាន់ដេ) គឹមិនពិតទេ ដោយបានថតរូបពិនិត្យឃើញមានស្លាកស្នាមទីតាំងជីកយកដីភ្នំល្បាយថ្មមានទំហំធំ(ដែលបានជីកយកដីភ្នំល្បាយថ្មតាំងពីឆ្នាំ១៩៩៥មកដល់ឆ្នាំ២០២០ បានបន្សល់ទុក្ខស្លាកស្នាមរណ្តៅជាច្រើនកន្លែងបន្ទាប់មកអាជីវកម្មបានដាក់ពាក្យស្នើសុំធ្វើអាជីវកម្មជីកយកដីភ្នំល្បាយថ្មពីឆ្នាំ២០២០ មកដល់ឆ្នាំ២០២៣ បានចំនួនបួនលើក គឺបានអនុវត្តទៅតាមលក្ខខណ្ឌនៃអាជ្ញាបណ្ណ និងសារចរ ណែនាំរបស់ក្រសួងរ៉ែ និងថាមពល បានត្រឹមត្រូវ ហើយក៏គ្មានពាក្យបណ្តឹង ឬផលប៉ះពាល់របស់ប្រជាពលរដ្ឋនៅក្បែរទីតាំងការដ្ឋាន ឬនៅតាមដងផ្លូវចេញចូលការដ្ឋានដែរ។តំណាងម្ចាស់ការដ្ឋានបានអាន និងឯកភាពតាមខ្លឹមសារនៃកំណត់ខហេតុខាងលើ។អង្គប្រជុំបានបញ្ចប់នៅវេលាម៉ោងប្រាំ រសៀលនាថ្ងៃខែឆ្នាំដដែលដោយភាពទទួលខុសត្រូវខ្ពស់។





No comments:

Post a Comment

Pages