ភ្នំពេញ៖ល្បែងស៊ីសងហ្គេមបាញ់ត្រី និងល្បែងស៊ីសងមួយកន្លែងរបស់ជនជាតិចិន កំពុងបើកលេងយ៉ាងពេញបន្ទុកស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណះអាជ្ញាធរនិងសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់ មិនមានវិធានការបង្ក្រាបទាល់តែសោះ។ ប្រភពបានរាយការណ៍ថា ទីតាំងហ្គេមបាញ់ត្រី និងល្បែងស៊ីសងច្រើនប្រភេទមួយនេះប្រមូលបានអតិថិជនទាំងខ្មែរនិងចិន ជាច្រើនចូលលេងយ៉ាងសប្បាយរីករាយ។
ប្រភពបានទម្លាយឱ្យដឹងថា ល្បែងស៊ីសងទាំងនោះមានដូចជាហ្គេមបាញ់ត្រី,បៀរការ៉ាត និងល្បែងស៊ីសងមួយចំនួនទៀត។ល។ ដែលកំពុងបើកដំណើរការទទួល ស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ ទាំង យប់ទាំងថ្ងៃ 24 ម៉ោងលើ 24 ម៉ោង។ ប្រភពបន្ថែមថាដោយទីតាំងល្បែងស៊ីសងខាងលើនេះ មានអ្នកសម្រប សម្រួលក៏ដូចជាអ្នកកាងមានរហ័សនាម៧២ ជាមួយអាជ្ញាធរមូលដ្ឋាន។ ប្រភពបន្ថែមថា លោក៧២ ជាអ្នក មើលការខុសត្រូវនៅទីតាំងខាងលើ ដោយមិនអនុញ្ញាតឲ្យបុគ្គលណាថតរូបផ្ដេសផ្ដាសនោះទេ ដោយខ្លាចធ្លាយព័ត៌មានដ៏ក្រុមអ្នកកាសែត។
ថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុនម៉ាណែត បានប្រកាសឲ្យអាជ្ញាធរមូលដ្ឋាន បង្ក្រាបឲ្យ អស់ល្បែងស៊ីសងគ្រប់ប្រភេទ។ ប៉ុន្តែយ៉ាងណានៅក្នុងខណ្ឌពោធិ៍សាត់ជ័យមានល្បែងស៊ីសង១កន្លែង ដែលមានទីតាំងខាងលើនេះ នៅតែអាចដំណើរការបានដោយសុវត្ថិភាព ទំនងជាមានការសម្របសម្រួលដោយអាថ៌ កំបាំងណាមួយ ជាមួយអាជ្ញាធរថ្នាក់សង្កាត់,ខណ្ឌ ទើបអាចដំណើរការបានដោយរលូនយ៉ាងដូច្នេះ។
ពាក់ព័ន្ធនិងករណីល្បែងស៊ីសងរបស់ថៅកែជនជាតិចិន ខាងលើនេះ មហាជនបានសំណូមពរដល់ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជួន ណារិន ស្នងការនគរបាលក្រុងភ្នំពេញ មេត្តាពិនិត្យនិងចាត់ឱ្យមន្ត្រីជំនាញពាក់ព័ន្ធ ចុះមកបង្រ្កាបទីតាំងល្បែងស៊ីសង របស់ជនជាតិចិនខាងលើនេះ ដើម្បីអនុវត្តនូវគោលនយោបាយភូមិ,សង្កាត់ មានសុវត្ថភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។
No comments:
Post a Comment