រោងចក្រផលិតបារីសង្ស័យគ្មានច្បាប់ត្រឹមត្រូវ ស្លាកសំគាល់ឃ្លាំង អិលខេហ្សិតអេចអេសធី ( LKZ HST STORE ) ស្ថិតនៅក្នុងភូមិកណ្ដឹងធំឃុំកណ្ដឹងស្រុកបាទី - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

រោងចក្រផលិតបារីសង្ស័យគ្មានច្បាប់ត្រឹមត្រូវ ស្លាកសំគាល់ឃ្លាំង អិលខេហ្សិតអេចអេសធី ( LKZ HST STORE ) ស្ថិតនៅក្នុងភូមិកណ្ដឹងធំឃុំកណ្ដឹងស្រុកបាទី

 


ខេត្តតាកែវ÷ គេរកឃើញទីតាំងផលិតបារីសង្ស័យគ្មានច្បាប់ ១កន្លែងស្ថិតនៅភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ដែលកំពុងដំណើរការផលិតយ៉ាងសកម្ម ដោយមានទី តាំងធំទូលាយ។ ប៉ុន្តែទីតាំងនេះមានការយាមការតឹងរឹង ដោយមិនអនុញ្ញាតឲ្យអ្នកកាសែតថតរូបភាពផ្ដេសផ្ដាស និងព្យាយាមមិននិយាយជាមួយអ្នកកាសែតនោះទេ។ ករណីនេះត្រូវគេសង្ស័យថា ឈ្មួញថៅកែជនជាតិចិនកំពុងសម្រុកផលិតបារី ដើម្បីនាំចេញទៅប្រទេសជិត ខាងតាមច្រកព្រំដែន ក្នុងភូមិសាស្ត្រខេត្តតាកែវ។


បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងផលិតបារីនេះស្ថិតនៅលើផ្ទៃដីធំមួយជាឃ្លាំង អិលខេហ្សិតអេចអេសធី ( LKZ HST STORE ) ដោយ មានសន្តិសុខជនជាតិខ្មែរយាមកាមម្យ៉ាងតឹងរឹង។ បុរសជាសន្តិសុខព្យាយាម មិននិយាយឬធ្វើជាមិនដឹងរឿងអ្វីទាំងអស់ហើយ និងដេញអ្នកកាសែតមិនឲ្យថតរូបភាពទៀតផង។ មិនដឹងថា តើអាជ្ញាធរស្រុកបាទី ខេត្តតាកែវបានដឹងអំពីអ្វីដែលកំពុងកើត នៅក្នុងមូលដ្ឋានរបស់ខ្លួនដែរឬយ៉ាងណានោះទេ? ប៉ុន្តែប្រជាពលរដ្ឋ ឃុំកណ្ដឹងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ សុទ្ធតែបានដឹងអំពីទីតាំងខាងលើផលិតបារី ហើយមិនអនុញ្ញាតឲ្យមាន ការចេញ,ចូលផ្ដេសផ្ដាសនោះឡើយ។ប្រជាពលរដ្ឋខ្សឹបខ្សៀវថា ទីតាំងផលិតបារីខាងលើនេះ ទំនងជាថៅកែជនជាតិចិន ហើយបារីដែលផលិតរួចត្រូវបាននាំចេញតាមផ្លូវជាតិលេខ២ ឆ្ពោះទៅខេត្ត តាកែវទំនងជានាំចេញទៅប្រទេសវៀតណាម តាមច្រកភ្នំដិនស្រុកគិរីវង់ ឬច្រកស្រុកបុរីជលសារ? ប្រភពបានឱ្យដឹងថា ទីតាំងផលិតបារីនេះមានការយាមកាមម៉ត់ចត់យ៉ាងតឹងរ៉ឹងមិនអនុញ្ញាតឲ្យមានប្រជាពលរដ្ឋចេញ,ចូលដើរក្បែរដោយសេរីនោះទេ។ 


បុរសជាសន្តិសុខអះអាងថា ទីតាំងផលិតបារីនេះមាន ច្បាប់ទម្លាប់ត្រឹមត្រូវ ប៉ុន្តែមិនបង្ហាញក្រដាសស្នាម ឲ្យអ្នកកាសែតឃើញនោះទេ ហើយបើចង់ដឹងច្បាស់សូមអញ្ជើញទៅសួរមន្ត្រីជំនាញនៅឯខេត្តទៅ។   ពាក់ព័ន្ធនិងករណីខាងលើនេះ លោកអ៊ុច ភា ចៅហ្វាយខេត្តតាកែវ និងប្រធានមន្ទីពាក់ព័ន្ធ គួរពិនិត្យនិងមានវិធានការតាមផ្លូវច្បាប់អោយខាងតែបាន បើសិនណាពិនិត្យនិងរកឃើញថា ទីតាំងបារីខាងលើ មិនមានច្បាប់ទម្លាប់ត្រឹមត្រូវ។


No comments:

Post a Comment

Pages