ក្រសួងពាក់ព័ន្ធ គួរចុះអធិការកិច្ច ចំពោះទីតាំងផលិតបារី មួយកន្លែង នៅឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ដែលគេសង្ស័យថា គ្មានច្បាប់ទម្លាប់ត្រឹមត្រូវ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ក្រសួងពាក់ព័ន្ធ គួរចុះអធិការកិច្ច ចំពោះទីតាំងផលិតបារី មួយកន្លែង នៅឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ដែលគេសង្ស័យថា គ្មានច្បាប់ទម្លាប់ត្រឹមត្រូវ

 



ខេត្តតាកែវ÷បុគ្គលម្នាក់អាយុ៤៩ឆ្នាំឈ្មោះ (កែវ មុន្នីដេត ) ក្នុងតួនាទីជាប្រធានសន្តិសុខ ឬហៅម្យ៉ាងថា ជាមេសន្តិសុខបាន ប្រតិកម្ម ចំពោះអត្ថបទចុះផ្សាយ របស់គេហទំព័រ (ពេញចិត្តមេឌា) ដែលលើកឡើងពីករណី រោងចក្រផលិតបារី មួយកន្លែង ស្ថិតនៅក្នុងភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ថា សង្ស័យគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ។ អ្វីដែលគួរឲ្យអស់សំណើចនោះ គឺក្នុងនាមជា "មេ" សន្តិសុខ បុគ្គល (កែវ មុន្នីដេត ) បាន សរសេរពាក្យបណ្ដឹង១ ចូលអធិការរដ្ឋាននគរបាលស្រុកបាទី ប្តឹងលោកស៊ិន ខ្វាន់ឆា និពន្ធនាយកគេហទំព័រ (ពេញចិត្តមេឌា) ដោយនៅក្នុងពាក្យបណ្ដឹងនេះ គេមិនដឹង ប្ដឹងពីបទអ្វីឲ្យពិតប្រាកដនោះទេ? ហើយក៏មិនទាន់ឃើញមានការវ៉ៃត្រាទទួល របស់អធិការដ្ឋាននគរបាលស្រុកបាទី នៅឡើយទេ។


មហាជនបាននាំគ្នាឆ្ងល់ ចំពោះគោលបំណងរបស់បុគ្គល កែវ មុន្នីដេត មិនដឹងថាបុគ្គលរូបនេះ ចង់សរសេរប្ដឹងពីអ្វី? ពីព្រោះអ្វីដែល គេហទំព័រ (ពេញចិត្តមេឌា) បានផ្សព្វផ្សាយនោះ គឺផ្សាយទៅតាមអ្វី ដែលអ្នកកាសែត បានសួរនាំទៅ បុគ្គលកែវ មុន្នីដេត "មេ"សន្តិសុខ ដែលបានហៅអ្នកការសែត លោកស៊ិន ខ្វាន់ឆា  ចូលជួបនៅក្នុងការិយាល័យ ក្នុងរោងចក្រផលិតបារីនោះនិយាយប្រាប់ ។ បុគ្គលជាមេ សន្តិសុខ បាននិយាយថា ទីតាំងផលិតបារី របស់ខ្លួនមានច្បាប់ទម្លាប់ត្រឹមត្រូវ ក៌ប៉ុន្តែបុគ្គលរូបនេះ មិនបានបង្ហាញឯកសារពាក់ព័ន្ធអ្វីឡើយ? ដែលជាសំអាងច្បាប់ទម្លាប់នោះទេ? តើចំណុចនេះត្រឹមត្រូវដែលឬទេ។ជុំវិញរឿងរ៉ាវដ៌ក្តៅគគុកខាងលើនេះ លោកគេត ព្រុង ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តតាកែវ បានប្រាប់អ្នកកាសែតឲ្យដឹងថា (ដឹងម៉េច គេចុះបញ្ជី នៅក្រសួងពាណិជ្ជកម្ម មានឬមិនមាន យើងម៉េចដឹង យើងគ្រាន់តែអនុញ្ញាតដំណើរការនិង ទទួលស្គាល់ការចុះបញ្ជី)។


គួរបញ្ជាក់ថា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៤គេហទំព័រ (ពេញចិត្តមេឌា ) បានផ្សព្វផ្សាយព័ត៌មាន ស្ដីអំពីទីតាំងផលិតបារី១កន្លែង សង្ស័យគ្មានច្បាប់ទម្លាប់ ដោយ នៅក្នុងអត្ថបទព័ត៌មាន បានស៊ើបសួរព័ត៌មាន ពីបុគ្គល ប្រធានសន្តិសុខ ដែលទទួលខុសត្រូវ នៅក្នុងរោងចក្រនោះ។ អត្ថបទព័ត៌មាន បានធ្វើឲ្យបុគ្គល(កែវ មុន្នីដេត) មេសន្តិសុខ មានការរសាប់រសល់នៅមិនសុខ រត់ទៅពឹងគេឯងអោយជួយសម្របសម្រួលជាមួយ នឹងលោកស៊ិន ខ្វាន់ឆា ជានិពន្ធនាយក គេហទំព័ (ពេញចិត្តមេឌា )  ឱ្យលុបព័ត៌មាននោះចេញជាថ្នូរនិងទឹកប្រាក់បន្តិចបន្តួច តែលោកស៊ិន ខ្វាន់ឆា  មិនទទួលយកសំណើនោះទេ តែបើមានអ្វីចង់បំភ្លឺ សូមឲ្យបំភ្លឺមក តាមច្បាប់របបសារព័ត៌មាន បែរជាមិនឃើញមានការបំភ្លឺ ក៏លេចចេញជាក្រដាសសរសេរដៃ១សន្លឹក ដែលគេមើលឃើញថា ជាពាក្យបណ្ដឹង ជូនអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីជួយរកអន្តរាគមន៍។ ប៉ុន្តែក្រោយពីអានហើយ អានទៀត មិន ដឹងថា តើបុគ្គល (កែវ មុន្នីដេត) ប្ដឹងពីបទអ្វី និងមានគោលដៅចង់បានអ្វី? រឿងនេះគឺដូចអ្វីដែលគេតែងតែនិយាយថា ឆ្នាំងមិនក្តៅ-ក្តៅគម្រប។


សូមជម្រាបថា អត្ថបទព័ត៌មានរបស់គេហទំព័រពេញចិត្តមេឌា ដែលធ្វើ ឲ្យបុគ្គលជាមេសន្តិសុខ មានការប្រតិកម្មនោះ បានសរសេរថា គេរកឃើញទីតាំងផលិតបារីសង្ស័យខុសច្បាប់ ១កន្លែងស្ថិតនៅភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ កំពុងដំណើរការផលិតយ៉ាងសកម្ម ដោយមានទីតាំងធំទូលាយ។ ប៉ុន្តែទីតាំងនេះមានការយាមការតឹងរឹង ដោយមិនអនុញ្ញាតឲ្យអ្នកកាសែតថតរូបភាពផ្ដេសផ្ដាស និងព្យាយាមមិននិយាយជាមួយអ្នកកាសែតនោះទេ។ ករណីនេះត្រូវបានគេសង្ស័យថា ឈ្មួញជាថៅកែជនជាតិចិន កំពុងសម្រុកផលិតបារី ដើម្បីនាំចេញទៅប្រទេសជិតខាង តាមច្រកព្រំដែន ក្នុងភូមិសាស្ត្រខេត្តតាកែវ។បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងផលិតបារីនេះ ស្ថិតនៅផ្ទៃដីធំមួយជាឃ្លាំងអិលខេហ្សិតអេចអេសធី(LKZ HST STORE) ដោយមានសន្តិសុខជនជាតិខ្មែរយាមកាមយ៉ាងតឹងរឹង។ បុរសជាសន្តិសុខព្យាយាម មិននិយាយឬធ្វើជាមិនដឹងរឿងអ្វីទាំងអស់ ហើយហាមអ្នកកាសែតមិនឲ្យថតរូបភាពទៀតផង។ មិនដឹងថា តើអាជ្ញាធរស្រុកបាទី ខេត្តតាកែវ បានដឹងអំពីអ្វីដែលកំពុងកើត នៅក្នុងមូលដ្ឋានរបស់ខ្លួនដែរឬយ៉ាងណានោះទេ? ប៉ុន្តែប្រជាពលរដ្ឋ នៅក្នុងឃុំកណ្ដឹងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ សុទ្ធតែបានដឹងអំពីទីតាំងខាងលើផលិតបារី ហើយមិនអនុញ្ញាតឲ្យមាន ការចេញ,ចូលផ្ដេសផ្ដាសនោះឡើយ។


សូមជម្រាបថា ក្រោយពីគេហទំព័រ(ពេញចិត្ត មេឌា) បានចេញផ្សាយពីករណី ទីតាំងផលិតបារី ខាងលើនេះ ដែលគេសង្ស័យគ្មានច្បាត់ទម្លាប់ត្រឹមត្រូវ ស្រាប់តែបែកធ្លាយចេញនូវឯកសារលិខិតចំនួន១សន្លឹក ចេញដោយរដ្ឋបាលសាលាខេត្តតាកែវ ដោយក្នុងលិខិតអនុញ្ញាតនោះ អនុញ្ញាត បង្កើតឬចុះបញ្ជីសិប្បកម្ម (ផលិបារី)ស្ថិតនៅទីតាំងខាងលើនេះ ដែលមានម្ចាស់សិប្បកម្មឈ្មោះលឹម សុខច័ន្ទ ដែលមានសុពលភាពរយះពេល៣ឆ្នាំ ចាប់តាំងពីថ្ងៃទី១៣ខែតុលាឆ្នាំ២០២៤ ផុតសុពលភាពត្រឹមថ្ងៃទី១៣ខែតុលាឆ្នាំ២០២៤។ពាក់ព័ន្ធនិងករណីខាងលើនេះ មហាជនដែលមានចំងល់ បានសំណូមពរដល់គ្រប់ក្រសួងពាក់ព័ន្ធ គួរចុះអធិការកិច្ច ចំពោះទីតាំងផលិតបារី នៅក្នុងភូមិឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ដែលគេសង្ស័យថា គ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ដើម្បីអោយបានដឹងសឬខ្មៅ(ពោល)កុំអោយដូចមានពាក្យស្លោកមួយលើកឡើងកន្ទេរធំបន្លំដេក។

No comments:

Post a Comment

Pages