កំពង់ចាម៖នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤នេះ លោកស្រី ឈាង ស្រីនាថ ជាភរិយារបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងសហការី បានចុះសាកសួរសុខទុក្ខមន្រ្តីនគបាលជាតិដែលមានជំងឺប្រចាំកាយ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ចំនួន៧នាក់ ក្នុងស្រុកចំនួន០៤ មាន ស្រុកចំការលើ ស្រុកព្រៃឈរ ស្រុកជើងព្រៃ និងស្រុកបាធាយ ។
ក្នុងឱកាសនោះដែរ លោកស្រី ឈាង ស្រីនាថ ក៏បាននាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់លោកឧត្តមសេនីយស្នងការ ឧបត្ថម្ភដល់មន្ត្រីនគរបាល ក្នុងមួយនាក់ៗ ទទួលបានថវិកា ចំនួន២៥មុឺនរៀល អង្ករ២០គីឡូ ទឹកដោះគោឆៅ ០១យួ ទឹកសុទ្ធ០១កេស និងមី ០១កេស ដើម្បីជួយសម្រួលដល់ការខ្វះខាតរបស់បងប្អូន ដែលកំពុងជួបការលំបាក ។
នេះគូសបញ្ជាក់ឲ្យឃើញថា សុខទុក្ខរបស់បងប្អូនកងកម្លាំងនគរបាលជាតិ គឺទទួលបានការគិតគូរ យកចិត្តដាក់យ៉ាងសំខាន់ពីសំណាក់លោកឧត្តមសេនីយ៍ស្នង និងតាមរយៈសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលមានលោកស្រី ឈាង ស្រីនាថ ជាប្រធានកិត្តិយសអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម ៕
No comments:
Post a Comment