សាច់បង្កក និងគ្រឿងក្នុង នាំចូលពីប្រទេសថៃ កំពុងតែចរាចរណ៍ លក់ដូរដោយសេរី នៅក្នុងខេត្តកំពង់ចាម - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សាច់បង្កក និងគ្រឿងក្នុង នាំចូលពីប្រទេសថៃ កំពុងតែចរាចរណ៍ លក់ដូរដោយសេរី នៅក្នុងខេត្តកំពង់ចាម

 


ខេត្តកំពង់ចាម÷ គ្រឿងឧបភោគបរិភោគគ្រឿងក្នុង ឬសាច់បង្កកនាំចូលពីប្រទេសថៃ កំពុងតែចរាចរណ៌ លក់ដូរដោយសេរី នៅក្នុងខេត្តកំពង់ចាម ជាពិសេសតាមផ្សារ ដោយសេរី រីឯអ្នកបានផលប្រយោជន៍ ពីអ្នកទទួលទាន គឺមន្ត្រីជំនាញ នៅក្នុងខេត្តកំពង់ចាមតែម្ដង។ ចរាចរណ៍នៃការ ចែកចាយសាច់បង្កកឬគ្រឿងក្នុងបង្កក ធ្វើឡើងជាចំហនៅក្រុងកំពង់ចាមដោយមិនខ្វល់ ឬភ័យខ្លាចសមត្ថកិច្ចជំនាញនោះឡើយ។ ព្រលឹមស្រាងៗជារៀងរាល់ព្រឹក គេឃើញម៉ូតូជាច្រើនគ្រឿង នាំគ្នាដឹកសាច់,គ្រឿងក្នុង ជើងមាន់,ទាបង្កកមក ចែកចាយតាមទីផ្សារនានា នៅក្នុងក្រុងកំពង់ចាម។ ក្រៅពីនេះ មានសេចក្តី រាយការណ៍មកថា សាច់បង្កកទាំងនេះ ក៏ត្រូវបានចែកចាយ ទៅតាមបណ្ដាផ្សារផ្សេងៗទៀត នៅក្នុងខេត្តកំពង់ចាម ក៏ដូចជានាំទៅចែកចាយក្នុង ខេត្តត្បូងឃ្មុំ ផងដែរ។ អ្វីដែលសំខាន់នៅទីនេះគឺសមត្ថកិច្ចជំនាញ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ នេសាទខេត្តកំពង់ចាម មិនដែលខ្វល់អំពីថា តើត្រូវបង្ក្រាបសាច់ទាំងនោះឬយ៉ាងណាទេ?។ 


សមត្ថកិច្ច នៅច្រកព្រំដែន បើកដៃឲ្យឈ្មួញនាំចូលសាច់គ្រឿងក្នុង,និងសាច់បង្កកទាំងនេះ ជាបញ្ហាមួយ ប៉ុន្តែនៅពេលមកដល់ក្រុងកំពង់ចាម ហើយសមត្ថកិច្ចនៅទីនេះមិនបង្ក្រាបគឺជារឿងមួយផ្សេងទៀត?នៅខាងក្រោយវាំងនននៃការមិនបង្ក្រាបសាច់,គ្រឿងបង្កកទាំងនេះ ធ្វើឲ្យមានការសង្ស័យថា សមត្ថកិច្ចជំនាញមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសការិយាល័យផលិតកម្មនិងបសុព្យាបាល ក្រោមការដឹកនាំគ្រប់គ្រងរបស់លោកនង ម៉េងហ៊ាង ហេតុអ្វីក៏លោកនៅស្ងៀម? លោកស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម មិនបានដឹងអំពីរឿងនេះទេឬ?ទាំងលោក ប្រធានមន្ទីរ,ទាំងលោកប្រធាន ការិយាល័យផលិតកម្មនិងបសុព្យាបាល ប្រាកដទេថា បងប្អូនសាច់ញាតិរបស់លោកមិនទទួលទានគ្រឿងក្នុង,សាច់បង្កកទាំងនោះ? ។


ភាពមិនដឹងមិនឮ របស់មន្ត្រីជំនាញ នៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់និងនេសាទខេត្តកំពង់ចាម ធ្វើឲ្យមានមន្ទិលថា អស់លោកអាចនិងទទួលបានលាភសក្ការៈពីថៅកែ នាំគ្រឿងក្នុងសាច់បង្កកទាំងនោះ ចូលមកចែកចាយ លក់ពេញខេត្តកំពង់ចាម,និងខេត្តត្បូងឃ្មុំ។នៅពេលដែលសាច់បង្កក,និងគ្រឿងក្នុងបង្កក ត្រូវបានចែកចាយនៅតាមទីផ្សារនោះ ប្រជាពលរដ្ឋមិនដឹងថា វាជាប្រភេទសាច់ដែលបង្កគ្រោះថ្នាក់អ្វីនោះទេ។ មានតែសមត្ថកិច្ច ជំនាញតែប៉ុណ្ណោះ ដែលអាចដឹងបាន។ ដូច្នេះ បើសមត្ថកិច្ចជំនាញបណ្ដែតបណ្ដោយឲ្យសាច់បង្កក វាយលុកគ្រប់ទី ផ្សារ នៅក្នុង(ក្នុងខេត្តកំពង់ចាម) ដូច្នេះ អ្នកដែលរងគ្រោះពិតប្រាកដគឺប្រជាពលរដ្ឋជាអ្នកទទួលទាន  តើនោះជាសាច់,គ្រឿងក្នុងបង្កក ឬជាផលិតផលក្នុងស្រុក?។ ពាក់ព័ន្ធនិងករណីខាងលើនេះមហាជនបានសំណូមពរដល់លោក អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម មេត្តាចាត់មន្ត្រីជំនាញក្រោមឱវាទឲ្យត្រួតពិត្យ ការចរាចរណ៌គ្រឿងក្នុង,និងសាច់បង្កកទាំងនោះផង ដើម្បីសុខមាភាពដល់អ្នកទទួលទាន។





No comments:

Post a Comment

Pages