ល្បែងស៊ីសងមាន់ជល់អនឡាញមួយកន្លែងកំពុងដំណើរការជាចំហក្បែរច្រមុះអធិការនគរបាលក្រុងបាត់ដំបង - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ល្បែងស៊ីសងមាន់ជល់អនឡាញមួយកន្លែងកំពុងដំណើរការជាចំហក្បែរច្រមុះអធិការនគរបាលក្រុងបាត់ដំបង

 


ខេត្តបាត់ដំបង៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានឲ្យដឹងថា បច្ចុប្បន្ននេះល្បែងជល់មាន់នៅក្រុងបាត់ដំបងកំពុងរីកដុះដាលយ៉ាងខ្លាំង។ ជាក់ស្ដែងទីតាំងជល់មាន់តាម online មួយកន្លែង ដែលមានទីតាំងនៅ ក្រោយផ្ទះដូរ លុយយីហោ ៧៣ ហើយម្ចាស់ទីតាំងឈ្មោះបងអេ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១០៤ ភូមិ២០ ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កំពុងដំណើរការជាចំហដោយមិនមានកម្លាំងសមត្ថកិច្ចនគរបាលចុះបង្ក្រាបនោះឡើយ។

ភាពព្រងើយកន្តើយធ្វើមិនដឹងមិនឮបិទភ្នែកបិទត្រចៀករបស់អាជ្ញាធរមានសមត្ថកិច្ច ក្រុងបាត់ដំបង ជាពិសេសកម្លាំងនគរបាលក្រោមបញ្ជារបស់លោកអធិការ ពេជ្រសារ៉ែន ធ្វើឲ្យពលរដ្ឋមូលដ្ឋានមានមន្ទិលសង្ស័យថា ទំនងជាទទួលបានលាភសក្ការៈពីម្ចាស់ទីតាំងជល់មាន់តាមអនឡាញនេះហើយ។ បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានបន្តឲ្យដឹងថា ចំណុចផ្ទះបងអេនេះ គេឃើញមានអ្នកចូលលេងមាន់អនឡាញអ៊ូអរជារៀងរាល់ថ្ងៃ។ អ្នកទៅជល់មាន់នៅទីតាំងខាងលើហាក់ដូចជាដឹងថា មានសុវត្ថិភាពទើបកេណ្ឌគ្នាទៅលេងយ៉ាងច្រើនកុះករ។

ប្រជាពលរដ្ឋបានសម្ដែងនូវចម្ងល់ នៅគ្រាដែលល្បែង ស៊ីសងមាន់ជល់អនឡាញ ស្ទើរគ្រប់ទីកន្លែងនៅទូទាំងប្រទេសត្រូវបានបិទ តែទីតាំងមួយកន្លែងនេះអាចបើកដំណើរការបានដោយរលូន ។ ព្រោះតែដំណើរការ នៃសង្វៀនជល់មាន់នេះ ប្រព្រឹត្តទៅយ៉ាងរលូននោះហើយទើបប្រជាពលរដ្ឋក្នុងមូលដ្ឋានចេះតែមានមន្ទិលសង្ស័យថា ប្រហែលជាសមត្ថកិច្ចត្រូវរូវជាមួយម្ចាស់ទីតាំងទេដឹងបានជាដំណើរការល្អយ៉ាងនេះ? ប្រជាពលរដ្ឋខ្លះនិយាយថា ម្ចាស់ទីតាំងមានបារមីហើយមើលទៅ ទើបសមត្ថកិច្ចអធិការក្រុងបាត់ដំបងមើលមិន។

ពលរដ្ឋលើកឡើងថា ករណីទៅតាំងមាន់ជល់អនឡាញខាងលើនេះសង្ស័យតែលោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបងសើមមាត់សើមករ ជាមួយម្ចាស់ទីតាំងនោះហើយទើបបានជាបណ្ដោយឲ្យដំណើរការជល់មាន់តាមអនឡាញប្រព្រឹត្តទៅដោយសុវត្ថិភាព។ ប្រជាពលរដ្ឋនិយាយថា បញ្ហាអសកម្មនៅក្នុងមូលដ្ឋានដោយសារតែសមត្ថកិច្ចរបស់លោកពេជ្រ សារ៉ែន ផ្តេកផ្ដួលជាមួយពួកម្ចាស់ទីតាំងល្បែង ទាំងឡាយជាពិសេសទីតាំងល្បែងខាងលើនេះ។ តើលោកអធិការក្រុងបាត់ដំបង បង្ក្រាបទីតាំងខាងលើនេះបានទេ ដើម្បីជៀសវាងការរិះគន់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានថា មានការបើកដៃពីសំណាក់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន ទើបល្បែងស៊ីសងទាំងនោះអាចធ្វើព្យុះធ្វើភ្លៀងបានដោយសេរី?

ប្រជាពលរដ្ឋសង្ឃឹមថា លោកឧត្តមសេនីយ៍ទោ សាត
គឹមសាន ស្នងការនៃស្នងការដ្ឋានខេត្តបាត់ដំបង នឹងយកចិត្តទុកដាក់ចាត់មន្ត្រីជំនាញ ចុះពិនិត្យស្រាវជ្រាវទីតាំងខាងលើនេះផង ដើម្បីយកមកអនុវត្តច្បាប់និងបង្ក្រាបទីតាំងមាន់ជល់អនឡាញនៅចំណុចផ្ទះ បងអេ ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងចូលរួមចំណែកបញ្ចៀសអំពើចោរកម្មផ្សេងៗក្នុងមូលដ្ឋានដូចជាចោរលួច- ចោរ ឆក់-ចោរ ប្លន់-គាស់ផ្ទះជាពិសេសករណីអំពើហឹង្សាក្នុងគ្រួសារ…៕


No comments:

Post a Comment

Pages