មហាជន បានសំណូមពរដល់លោកឃួង ស្រេង មេត្តាចាត់មន្ត្រីជំនាញជួយពិនិត្យ ឈ្មួញចាក់ដី នៅចំណុចគល់ស្ពានឡុងឈិន ស្ថិតក្នុងសង្កាត់ព្រែកព្នៅ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

មហាជន បានសំណូមពរដល់លោកឃួង ស្រេង មេត្តាចាត់មន្ត្រីជំនាញជួយពិនិត្យ ឈ្មួញចាក់ដី នៅចំណុចគល់ស្ពានឡុងឈិន ស្ថិតក្នុងសង្កាត់ព្រែកព្នៅ

 


រាជធានីភ្នំពេញ÷ សកម្មភាពគ្រឿងចក្រ កំពុងធ្វើសកម្មភាពចាក់ដី នៅចំណុចគល់ស្ពានឡុងឈិន ស្ថិតក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាំឱ្យមហាជនរិះគន់ថាការចាក់ដីនេះ គឺលុបចំណីព្រែក សាធារណៈរបស់រដ្ឋយ៉ាងពិតប្រាកដ។ ប៉ុន្តែបុរសដែលអះអាងថា ជាម្ចាស់ដីបានប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធទូរស័ព្ទថា ដីរបស់ខ្លួនមានប្លង់រឹងត្រឹមត្រូវ នៅស្របពេលដែលអាជ្ញាធរនៅក្នុងមូលដ្ឋាន ក៏បានអះអាងស្រដៀងគ្នានេះដែរ។ ប៉ុន្តែប្លង់រឹងនៅឯណានោះ មិនត្រូវបានបង្ហាញឲ្យអ្នកសារព័ត៌មានឃើញនោះទេ?។


សូមបញ្ជាក់ថា ករណីចាក់ដីរំលោភយកដីចំណីព្រែកបាននិងកំពុងតែកើតឡើង នៅចំនុចគល់ស្ពានឡុងឈិន ត្រើយខាងលិច ស្ថិតក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ តាមអះអាងពីប្រជាពលរដ្ឋនៅម្តុំនោះ បានឲ្យដឹងថា បុគ្គលដែលបានចាក់ដី រំលោភយកដីចំណីព្រែក ខាងលើនេះឈ្មោះឃឹម ចាន់ថា។ ប្រជាពលរដ្ឋបានបន្តទៀតថា ប្រហែលជាគេមានខ្សែខ្នងបង្អែកធំ នៅពីក្រោយខ្នងហើយមើលទៅ ទើបអាចធ្វើបាន និងបោះបង្គោលព្រំដី រហូតចូលជិតដល់ពាក់កណ្ដាលស្ពាន។ ការបោះបង្គោលចូលទើបពាក់កណ្ដាលព្រែកនោះ ធ្វើឲ្យផ្ទៃព្រែករួមតូច និងបង្កឲ្យស្ទះចរន្តទឹកនៅក្នុងរដូវវស្សា។ ប្រការនេះគឺបង្កឲ្យមានហានិភ័យ យ៉ាងខ្លាំងនៅរដូវទឹកឡើង ឬទឹកជន់ខ្លាំង។ពាក់ព័ន្ធនឹងករណីខាងលើខាងលើនេះបុរសឈ្មោះ ឃឹម ចាន់ថា បានអះអាងប្រាប់អ្នកសារព័ត៌មានថា "ការចាក់ដីនេះគឺស្ថិតនៅលើដីកម្មសិទ្ធិស្របច្បាប់ខ្ញុំ, ខ្ញុំមានប្លង់រឹង" ។ 

តែមិនបានបង្ហាញឲ្យអ្នកសារព័ត៌មានបានឃើញនោះទេ ប្រហែលមានអ្វីជាអាថ៌កំបាំងហើយមើលទៅ។ ការអះអាងរបស់លោកឃឹ មចាន់ថានេះនាំឲ្យប្រជាពលរដ្ឋមានចំងល់ថា តើស្ថាប័នណាចេញប្លង់រឹងនោះ មានមកពិនិត្យ មើលស្ថានភាពជាក់ស្ដែងដែរឬទេ? ឬជាប្លង់សេះហោះដែលគេធ្វើដើម្បី បំពានរំលោភយកព្រែកសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិឯកជនទេដឹង?។ដោយឡែកលោក ឆើម សិរីវឌ្ឍ ប្រធានការិយាល័យភូមិបាលខណ្ឌព្រែកព្នៅ មិនបានឆ្លើយតបនិងសំណួរអ្នកសារព័ត៌មាននោះទេ ដោយឱ្យអ្នកកាសែត ទាក់ទងទៅលោកពេជ្រ ស៊ីនួន ចៅសង្កាត់ព្រែកព្នៅទៅវិញ។ លោកពេជ្រ ស៊ីនួន ចៅសង្កាត់ព្រែកព្នៅ បានប្រាប់អ្នកកាសែតឲ្យដឹងថា ការដឹកដីចាក់នៅចំណុចខាងលើនេះ លោកមិនបានចេញលិខិតស្នាមឲ្យចាក់ដីលើព្រែកនេះទេ វាគ្រាន់តែជាលក្ខណៈមនោសញ្ចេតនាអនុញ្ញាផ្ទាល់មាត់តែប៉ុណ្ណោះ។ លោកចៅសង្កាត់ពេជ្រ សុីនួន បានបញ្ជាក់យ៉ាងច្បាស់ថា ការចាក់ដីនៅចំណុចខាងលើនោះដោយសំអាងទៅលើម្ចាស់ដី នៅចំណុចខាងលើមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ។


ពាក់ព័ន្ធករណីខាងលើនេះ លោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានប្រាប់អ្នកសារព័ត៌មានថា ករណីខាងលើនេះលោកបានបញ្ជាឲ្យអភិបាលរងពីរទៅបីនាក់ ចុះទៅពិនិត្យមើលហើយ និងបានកំណត់ព្រំដីឱ្យបានច្បាស់លាស់ មិនអនុញ្ញាតឲ្យមានការចាក់ដីចូលព្រែកនោះទេ។ លោកអភិបាល ខណ្ឌបានបញ្ជាក់យ៉ាងច្បាស់ថា នៅក្នុងទឹកដីខណ្ឌព្រែកព្នៅនេះ គ្មានអ្នកណាម្នាក់ដែលធ្វើអ្វីៗស្រេចតែអំពើចិត្តបាន និងមិនអាចរំលងច្បាប់បាននោះទេ។ជុំវិញករណីខាងលើមហាជនក៏ដូចជាប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ សំណូមពរដល់លោកឃួងស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាចាត់មន្ត្រីជំនាញ ជួយត្រួតពិនិត្យករណីខាងលើនេះផង  ព្រោះព្រែកមួយនេះកំពុងតែរួមតូចទៅរួមតូចទៅហើយ។ បើបណ្ដែតបណ្ដោយនោះវានឹងបង្កឲ្យមានហានិភ័យនៅរដូវវស្សាជាមិនខានឡើយ៕


No comments:

Post a Comment

Pages