ឈ្មួញជីកកកាយយកអាចម៍ដី នៅតំបន់ព្រៃលិចទឹក យ៉ាងអនាធិបតេយ្យ នៅក្នុងឃុំព្រែករំដេង អភិបាលស្រុកស្រីសន្ធរ លោកស៊ីម គង់ គាត់ថាមិនដឹងទេ?ចាំសួរទៅឃុំសិន - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឈ្មួញជីកកកាយយកអាចម៍ដី នៅតំបន់ព្រៃលិចទឹក យ៉ាងអនាធិបតេយ្យ នៅក្នុងឃុំព្រែករំដេង អភិបាលស្រុកស្រីសន្ធរ លោកស៊ីម គង់ គាត់ថាមិនដឹងទេ?ចាំសួរទៅឃុំសិន

 


កំពង់ចាម÷ សកម្មភាពជីកកាយយកអាចម៍ដីនៅតំបន់ព្រៃលិចទឹក ស្ថិតនៅខាងក្រោយភូមិ ព្រែកជ្រឹង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម  បាននិងកំពុងតែកើតមានយ៉ាងគគ្រឹកគគ្រេង ពីសំណាក់ក្រុមឈ្មួញទុច្ចរិត  ស្របពេលដែលអស់អាជ្ញាធរ នៅក្នុងមូលដ្ឋាន ហាក់ដូចជាធ្វើមិនដឹងមិនឮ ឬក៌អាចថ្នាំសណ្តំរបស់ពួកក្រុមឈ្មួញ ដើម្បីទទួលបានផលប្រយោជន៍ឬយ៉ាងណា។ ចំពោះករណីខាងលើនេះ គេមិនឃើញអាជ្ញាធរ នៅក្នុងមូលដ្ឋាន ចុះទៅត្រួតពិនិត្យពីបទដ្ឋានបច្ចេកទេស ក្នុងការជីកកកាយយកអាចម៍ដីនៅតំបន់ខាងលើនេះនោះឡើយ។ 


ប្រភពពីប្រជាពលរដ្ឋ អ្នកភូមិនៅក្នុងឃុំព្រែករំដេង បានឱ្យដឹងអំពីសកម្មភាព នៃការជីកកកាយយកអាចម៍ដី នៅតំបន់ព្រៃលិចទឹកខាងលើ ជាមួយនិងរថយន្តជាច្រើនគ្រឿង ប៉ុន្តែគេមិនដឹងថា តើពួកអ្នកជីកយកអាចម៍ដីទាំងនោះ មានច្បាប់អនុញ្ញាត ដែរឬក៏យ៉ាងណានោះទេ។យ៉ាងណា ក៏ដោយអ្នកភូមិប្រាប់ថា ក្រុមឈ្មួញអ្នកជីកអាចម៌ដីទាំងនោះ មើលទៅដូចជាអាណាធិបតេយ្យខ្លាំងណាស់ ដោយមិនមានឃើញអាជ្ញាធរនៅក្នុងមូលដ្ឋានខាងលើចុះត្រួតពិនិត្យនោះទេ។


រណ្ដៅដីខាងលើនេះ ត្រូវបានគេប៉ាន់ស្មានថា មានជម្រៅជាង២ម៉ែត្រ និងមានរថយន្តជាងច្រើនគ្រឿង បានកំពុងធ្វើសកម្មភាពដឹកជញ្ជូនអាចម៍ដីបន្តកន្ទុយគ្នាបណ្តាក់ដូចខ្យង យកទៅចាក់បំពេញកន្លែងផ្សេងៗគ្នា នៅក្នុងមូលដ្ឋានក្បែរៗនោះ។ ពលរដ្ឋនិយាយថា ក្រុមគ្រឿងចក្រទាំងនោះ មើលទៅហាក់បីដូចជាមានការប្រយ័ត្នប្រយែងចំពោះអ្នកចំណូលថ្មី,ជនប្លែកមុខ ជាពិសេសក្រុមអ្នកកាសែត ត្រូវបានរារាំងឬហាមឃាត់មិនឲ្យចូលទៅដល់តំបន់នោះទេ។


 លោកស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ បានប្រាប់អ្នកសារព័ត៌មានថា គាត់មិនដឹងទេ ចាំគាត់សួរទៅឃុំសិន។ ពាក់ព័ន្ធនិងករណីខាងលើនេះ មហាជនរំពឹងថាអាជ្ញាធរមន្ទីជំនាញ ពិសេសលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមមេត្តាជួយពិនិត្យមើលករណីខាងលើ ដើម្បីមានវិធានការផ្លូវច្បាប់។













No comments:

Post a Comment

Pages