ខេត្តតាកែវ÷ ប្រជាពលរដ្ឋបង្ហើបប្រាប់ឱ្យដឹងថា មួយរយះចុងក្រោយនេះ មេឈ្មួញម្នាក់ឈ្មោះ តាងៀ រស់នៅភូមិកំពង់អំពិល ស្រុកបុរីជលសារ ខេត្តតាកែវ បាននាំចូលប្រហុកត្រីសាច់ ពីប្រទេសវៀតណាមរាប់តោនក្នុងមួយថ្ងៃៗ ដែលនាំចូលតាមច្រកកំពុងក្រសាំង ស្ថិតក្នុងស្រុកបុរីជលសារ ខេត្តតាកែវ យកមកលក់ឱ្យឈ្មោះ កាព្រឿង រស់នៅ ភូមិថ្មស ឃុំគោកពោធិ៍ ស្រុកបុរីជលសារ ហើយ កាព្រឿង បានចែកចាយបន្តឱ្យឈ្មួញជាច្រើននាក់ទៀត ដើម្បីលក់លើទីផ្សារនៅក្នុងប្រទេសកម្ពុជា ។ ការនាំចូលប្រហុកពីប្រទេសវៀតណាមនេះ មិនមានការត្រួតពិនិត្យអោយបានត្រឹមត្រូវនោះទេ។ ដូច្នេះវាអាចបង្កហានិភ័យខ្លាំងណាស់ ដល់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។
ប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងទៀតថា ក្រុមឈ្មួញដែលទិញតពី កាព្រឿង រស់នៅភូមិរលួស,ភូមិសរសៃ,ភូមិព្រៃទូក,ភូមិតាសេក,ភូមិត្រពាំងឈូក ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ហើយឈ្មួញទាំងនេះ បានបន្តចែកចាយ នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ដោយមិនឃើញមានមន្ត្រីជំនាញកាំកុងត្រូល ឬមន្ត្រីជំនាញត្រួតពិនិត្យឲ្យបានច្បាស់លាស់អំពីគុណភាពទំនិញទេ?(ពោល) គឺគ្មានច្បាប់អនុញ្ញាតធ្វើអាជីវកម្មឡើយ។ មហាជនបានធ្វើការសំណូមដល់ អាជ្ញាធរខេត្តតាកែវ ក្រោមការដឹករបស់លោក អ៊ូច ភា សូមចាត់វិធានការក្តៅចំពោះករណីនេះផង បើមិនដូច្នេះទេ?ប្រជាពលរដ្ឋអ្នកទទួលទានប្រហុកត្រី ដែលពួកគាត់ មិនដឹងប្រភពច្បាស់លាស់ អាចធ្វើអោយប៉ះពាល់ សុខភាពរបស់ពួកគាត់។ប្រភពព័ត៌មានបានបញ្ជាក់ថា កន្លងទៅ កាលពីឆ្នាំ ២០១៨ ប្រធានកាំកុងត្រូល ខេត្តតាកែវ ដែលដឹកនាំដោយ លោក ប៉ោ លៀងគង់ ក៏ធ្លាប់បានចុះត្រួតពិនិត្យរកឃើញ ប្រហុកធ្វើពីត្រីនាំចូលពីប្រទេសវៀតណាម ជាង១តោន មានផ្ទុកសារធាតុគីមី ដែលស្ថិតនៅភូមិរលួស ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ហើយបានបិទអាជីវកម្ម មិនឱ្យចែកចាយលក់បន្ត នៅលើទីផ្សារនោះឡើយ ហើយបានកសាងសំណុំរឿង បញ្ជូនទៅតុលាការផងដែរ។
សូមជម្រាបថា កន្លងមកមហាជនតែងតែ សំណូមពរទៅដល់ មន្ត្រីជំនាញកាំកុងត្រូល និងមន្ទីរជំនាញ ក៏ដូចជាប៉ូលិសសេដ្ឋកិច្ច ចុះត្រួតពិនិត្យ ទីតាំងទាំងនេះ ដើម្បីការពារសុវត្ថិភាព ចំណីអាហារ ដែលមានផ្ទុកសារធាតុ គីមី ដែលបងប្អូននិយម ទិញត្រីប្រហុក ដោយមិនដឹងថា ត្រីប្រហុកណាមួយ មានផ្ទុកសារភាពគីមី ឬត្រីប្រហុកណា គ្មានផ្ទុកនៅសារធាតុគីមី ដែលធ្វើឲ្យប៉ះពាល់ ទៅដល់សុខភាពបងប្អូនប្រជាពលរដ្ឋនោះទេ ៕ ប៉ុន្តែសកម្មភាពនេះ នៅតែកើតមានជាបន្តបន្ទាប់ ធ្វើអោយប្រជាពលរដ្ឋ មានការព្រួយបារម្ភ ចំពោះបញ្ហាសុខភាពរបស់ពួកគាត់ បើសិនណាអាជ្ញាធនិងសមត្ថកិច្ចជំនាញ នៅក្នុងខេត្តតាកែវ មិនត្រួតពិនិត្យដើម្បីចាត់វិធានការតាមផ្លូវច្បាប់នោះទេ?។ព័ត៌មានបឋម
No comments:
Post a Comment