ល្បែងមាន់ជល់ តាមប្រព័ន្ធអនឡាញ នៅក្នុងឃុំរវាង ស្រុកសំរោង ខេត្តតាកែវ កំពុងតែដំណើរការបើកលេងឡើងវិញហើយ ខណះ អស់លោកអាជ្ញាធរនិងសមត្ថកិច្ច រក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ល្បែងមាន់ជល់ តាមប្រព័ន្ធអនឡាញ នៅក្នុងឃុំរវាង ស្រុកសំរោង ខេត្តតាកែវ កំពុងតែដំណើរការបើកលេងឡើងវិញហើយ ខណះ អស់លោកអាជ្ញាធរនិងសមត្ថកិច្ច រក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮ

 



តាកែវ៖ យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ នៅក្នុងភូមិក្រាំងធ្នង់  ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ
បានឲ្យដឹងថា បច្ចុប្បន្ននេះល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ នៅចំនុចតារាងបាល់ទះមួយកន្លែង ស្ថិតនៅក្នុងភូមិក្រាំងធ្នង់  ឃុំរវាង  ស្រុកសំរោង ខេត្តតាកែវ កំពុងតែបើកលេងយ៉ាងសកម្ម ខណះអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលហាក់បីដូចជា នាំគ្នារក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮ បណ្តែតបណ្តោយអោយល្បែង កើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនមានការទប់ស្កាត់និងបង្ក្រាប ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិ ឃុំមានសុវត្ថភាព។


សូមជម្រាបថា ក្រោយពីមានបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កន្លងមកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បាននែនាំអោយអាជ្ញាធរនិងសមត្ថកិច្ច គ្រប់រាជធានីខេត្ត ត្រូវត្រួតពិនិត្យ ឬបង្ក្រាបបទល្មើសនល្បែងស៊ីសងខុសច្បាប់ គ្រប់ភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួន អោយខាងតែបាន។ជាត់ស្តែង ភាពព្រងើយកន្តើយ ធ្វើមិនដឹងមិនឮ ឬបិទភ្នែកបិទត្រចៀក របស់អាជ្ញាធរនិងសមត្ថកិច្ច   នៅក្នុងឃុំរាង ស្រុកសំរោង ខេត្តតាកែវ កំពុងតែធ្វើអោយប្រជាលរដ្ឋ នៅក្នុងមូលដ្ឋាន មានមន្ទិលសង្ស័យថា អស់លោកទំនងជាទទួលបានលាភសក្ការៈ ពីម្ចាស់ទីតាំងជល់មាន់ តាមអនឡាញ ខាងលើនេះហើយមើលទៅ ទើបបានជានាំគ្នារក្សាភាពស្ងៀមស្ងាត់បែបនេះ។


បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខាងលើបានបន្តអោយដឹងទៀតថា  ជាទូទៅគេតែងតែសង្កេតឃើញ ក្រុមអ្នកញៀនល្បែង បាននាំគ្នាពពាក់ពពូន ចូលទៅលេងល្បែងស៊ីសងមាន់ជល់អនឡាញ យ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ដោយពួកគេដូចជាគ្មានញញើត និងបញ្ហាទោសទណ្ឌបន្តិណាទាល់តែសោះ។
ប្រជាពលរដ្ឋបានសម្ដែងនូវចម្ងល់ នៅគ្រាដែលល្បែង ស៊ីសងមាន់ជល់អនឡាញ ស្ទើរគ្រប់ទីកន្លែងនៅទូទាំងប្រទេសត្រូវបានបិទអស់ហើយ  តែទីតាំងមាន់ជល់អនឡាញខាងលើនេះ ហេតុអ្វីបានជាអាចបើកដំណើរការបានដោយរលូន  ។ ព្រោះតែដំណើរការ នៃការលេងល្បែងជល់មាន់អនឡាញខាងលើនេះ ប្រព្រឹត្តទៅយ៉ាងរលូននោះហើយ ទើបប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើ ចេះតែមានមន្ទិលសង្ស័យថា ប្រហែលជាអាជ្ញាធរនិងសមត្ថកិច្ច អាចត្រូវរូវគ្នាជាមួយម្ចាស់ទីតាំងទេដឹងបានជាដំណើរការល្អយ៉ាងនេះ? ។


ប្រជាពលរដ្ឋខ្លះនិយាយថា ម្ចាស់ទីតាំងមាន់ជល់តាមអនឡាញខាងលើនេះ ទំនងមានបារមីខ្លាំងហើយមើលទៅ ទើបអាជ្ញាធរនិងសមត្ថកិច្ចខាងលើ រក្សាភាពស្ងៀមស្ងាត់យ៉ាងត្រជាក់ល្ហឹម។ពាក់ព័ន្ធនិងករណីទីតាំងមាន់ជល់តាមប្រព័ន្ធអនឡាញខាងលើនេះ មហាជនបានសំណូមពរដល់ លោកឈាង ផាន់ណារ៉ា ស្នងការនៃស្នងការដ្ឋានខេត្តតាកែវ សូមមេត្តាយកចិត្តទុកដាក់ ចាត់មន្ត្រីជំនាញ អោយចុះពិនិត្យស្រាវជ្រាវទីតាំងមាន់ជល់អនឡាញខាងលើនេះផង ដើម្បីយកមកអនុវត្តច្បាប់ ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងចូលរួមចំណែកបញ្ចៀសអំពើចោរកម្មផ្សេងៗក្នុងមូលដ្ឋានដូចជាចោរលួច- ចោរ ឆក់-ចោរ ប្លន់-គាស់ផ្ទះជាពិសេសករណីអំពើហឹង្សាក្នុងគ្រួសារ…៕

No comments:

Post a Comment

Pages