ដីអត់ប្លង់នៅក្នុងឃុំព្រែក តានង់ ស្រុកកោះ សូទិន ត្រូវបានបុគ្គល ឈ្មោះប៉ែន ចឹក ចាក់ដីលុបបានសម្រេច ខណះអាជ្ញាពាក់ព័ន្ធ បានលើកឡើងថា ចាំពិនិត្យមើលសិន - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ដីអត់ប្លង់នៅក្នុងឃុំព្រែក តានង់ ស្រុកកោះ សូទិន ត្រូវបានបុគ្គល ឈ្មោះប៉ែន ចឹក ចាក់ដីលុបបានសម្រេច ខណះអាជ្ញាពាក់ព័ន្ធ បានលើកឡើងថា ចាំពិនិត្យមើលសិន

 


ខេត្តកំពង់ចាម÷ ដីអត់ប្លង់មួយកន្លែង ដែលជាប់នឹងមាត់ខ្ពបស្ថិតក្នុងភូមិទី៥ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាមកំពុងដំណើរការចាក់ដីលើផ្ទៃប្រមាណទទឹង 30 ម៉ែត្រនិងបណ្ដោយជាង 50 ម៉ែត្រ ប្រយោជន៍ដើម្បីទុកចតឡាន ខណះអាជ្ញាធរពាក់ព័ន្ធ នៅក្នុងមូលដ្ឋាន ហាក់បីដូចជា មានចេតនាជួយឲ្យដំណើរការ ចាក់ដីលុបខ្ពបនេះ បានសម្រេចយ៉ាងរលូន តាមផែនការ ពីព្រោះថា ប៉ុន្មានឆ្នាំកន្លងមក មិនមានទឹកទន្លេចូលទៅក្នុងតំបន់នោះទៀតទេ។

លោកប៉ែន ចឹក ដែលអះអាងថា រស់នៅរាជធានីភ្នំពេញ បានចាក់ដីច្រើនឡាន ប្រយោជន៍ដើម្បីទុកចតរថយន្ត បានបញ្ជាក់អំពីភាពស្របច្បាប់នៃការចាក់ដីនោះថា ទទួលបានការដឹងឮ និងអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានភូមិ,ឃុំ, ស្រុករួចហើយ។ ប៉ុន្តែ មិនមានលិខិតស្នាមផ្លូវការណា មួយយកមកបង្ហាញអះអាងឲ្យជឿរទុកចិត្តនោះទេ។ លោកប៉ិញ សុខឃាង មេឃុំព្រែក តានង់ បានអះអាងតាមទូរសព្ទថា លោកបានឲ្យជំទប់ ចុះទៅមើលនៅទីនោះហើយ  ប៉ុន្តែមិនប្រាកដអំពីបញ្ហាច្បាប់ ទម្លាប់នោះទេ ពីព្រោះខ្លាចក្រែងគេដាក់តាមច្រកចេញ- ចូលតែមួយ។

យ៉ាងណាក៏ដោយលោកមេឃុំបញ្ជាក់ថានឹងបញ្ជូន ឲ្យមន្ត្រីនៅក្នុងសាលាឃុំចុះទៅពិនិត្យមើលម្ដងទៀត ។ ជាមួយគ្នានេះដែរ លោក យី វណ្ណៈ អភិបាលស្រុកកោះ សូទិន ក៏មិនបានដឹងអំពីបញ្ហា ដែលបាននិងកំពុងកើត ឡើងនៅក្នុងមូលដ្ឋានភូមិទី៥ឃុំព្រែកតានង់នោះដែរ។ លោកអភិបាលស្រុកថា កំពុងជាប់រវល់ប្រជុំ ដូច្នេះមិនអាចរំលឹកសាច់រឿងឲ្យបានដឹងជ្រៅជ្រះនោះទេ។ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានរិះគន់អាជ្ញាធពាក់ព័ន្ធឃុំ,ស្រុក ថា បានបណ្តែត បណ្ដោយ ឲ្យបុគ្គលប៉ែន ចឹក ចាក់ដីប៉ុនប៉ងរំលោភលើដីសាធារណៈរបស់រដ្ឋ។

មហាជនបានមើលឃើញថា ទង្វើនេះគឺជាគំរូអាក្រក់មួយ ដែលអាជ្ញាធរ មិនគួរបណ្តែតបណ្ដោយ ឲ្យមានការរំលោភបំពានដីសាធារណៈបែបនេះឡើយ។ ដូច្នេះប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរស្រុកកោះ សុទិន ជាពិសេសលោកអ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម រួមទាំងមន្ទីជំនាញ ពាក់ព័ន្ធ មេត្តាពិនិត្យមើលករណីនេះ ដើម្បីមានវិធានការតាមផ្លូវច្បាប់។

No comments:

Post a Comment

Pages