ឈ្មួញឈ្មោះយ៉ង់ វីតា នៅតែបន្តជីកកកាយដីព្រៃលិច ទឹកទំនប់តាឈាន ស្របពេលដែរ រដ្ឋបាលស្រុកស្រីសន្ធរ នៅមិនទាន់ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះឈ្មួញឈ្មោះយ៉ង់ វីតា ដែលបានឈូសឆាយដីព្រៃលិចទឹក នាពេលកន្លងមក - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឈ្មួញឈ្មោះយ៉ង់ វីតា នៅតែបន្តជីកកកាយដីព្រៃលិច ទឹកទំនប់តាឈាន ស្របពេលដែរ រដ្ឋបាលស្រុកស្រីសន្ធរ នៅមិនទាន់ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះឈ្មួញឈ្មោះយ៉ង់ វីតា ដែលបានឈូសឆាយដីព្រៃលិចទឹក នាពេលកន្លងមក

 


កំពង់ចាម៖រហូតមកដល់រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ សកម្មភាពជីកកកាយដីព្រៃលិចទឹក  ទំនប់តាឈាន នៅខាងក្រោយភូមិព្រែកឪជ្រឹង(ក) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បាននិងកំពុងតែបន្ត ធ្វើសកម្មភាព ជាធម្មតា ស្របពេលដែល រដ្ឋបាលស្រុកស្រីសន្ធរ ធ្លាប់បានចេញសេចក្តីប្រកាសព័ត៌មានថា រដ្ឋបាលសាលាស្រុកស្រីសន្ធរ  បានចេញលិខិត សេចក្តីប្រកាសព័ត៌មានមួយច្បាប់ ចុះថ្ងៃទី១០ខែមេសាឆ្នាំ២០២៤ ដោយនៅក្នុងសេចក្តីប្រកាសព័ត៌មាននោះ បានបញ្ជាក់ថា?។កាលពីថ្ងៃទី០៩ខែមេសាឆ្នាំ២០២៤ មានករណីចុះផ្សាយរបស់សារព័ត៌មាន ក្នុងស្រុកមួយចំនួនពាក់ព័ន្ធ និងករណីជីកកកាយដីទំនប់តាឈាន ។


សេចក្តីប្រកាសដ៌ដែរនោះ បានលើកឡើងទៀតថា? បន្ទាប់ពីទទួលបានព័ត៌មានខាងលើ រដ្ឋបាលឃុំព្រែករំដេង ស្រុកស្រីសន្ធរ រួមសហការជាមួយមន្ទីជំនាញ នៃរដ្ឋបាលខេត្តកំពង់ចាម បានចុះទៅដល់ទីតាំងផ្ទាល់ ដើម្បីពិនិត្យជាក់ស្តែង
និងបានរកឃើញថា?។(១) មានបុគ្គលឈ្មោះ យ៉ង់ វីតា បានឈូសឆាយដីទំនប់ តា ឈាន ដោយគ្មានច្បាប់អនុញាតឡើយ។(២) បន្ទាប់ពីរកឃើញបែបនេះហើយ រដ្ឋបាលស្រុក និងមន្ទីជំនាញ បានសម្រេចធ្វើការបញ្ឈប់ សកម្មភាពឈូសឆាយ និងចងក្រងសំណុំរឿង ដើម្បីអនុវត្តនិតិវិធីច្បាប់បន្តទៀត។


ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានលើកឡើងថា? គ្រឿងចក្រ ដែលកំពុងតែធ្វើសកម្មភាពជីកកកាយដីព្រៃលិចទឹក ទំនប់តាឈាន នៅខាងក្រោយភូមិព្រែកឪជ្រឹង(ក) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម គឺអាចមានការបើកភ្លើងខៀវ ពីអាជ្ញាធរពាក់ព័ន្ធហើយមើលទៅ ទើបបានជាមិនមានការរំខានពីអាជ្ញាធរនៅក្នុងមូលដ្ឋានបែបនេះនោះ។អ្នកភូមិនៅក្នុងឃុំព្រែករំដេង បានដឹងអំពីសកម្មភាព នៃការជីកកកាយយកអាចម៍ដីលក់ ប៉ុន្តែមិនដឹងថា? តើពួកអ្នកជីកយកអាចម៍ដីទាំងនោះ មានច្បាប់អនុញ្ញាតិដែរឬក៏យ៉ាងណានោះទេ។


សូមជម្រាបថា? រណ្ដៅដីនេះ ត្រូវបានគេប៉ាន់ស្មានថា មានជម្រៅជិត២ម៉ែត្រ និងមានរថយន្តប្រហែល១០គ្រឿងធ្វើសកម្មភាពដឹកជញ្ជូនអាចម៍ដីបន្តកន្ទុយគ្នាដូចហែរកឋិន យកទៅចាក់បំពេញក្នុងដីឡូត៌អ្នកមានអំណាច នៅក្នុងមូលដ្ឋានក្បែរៗនោះ។ ប្រជាពលរដ្ឋបានប្រាប់ទៀតថា? គ្រឿងចក្រដែលធ្វើសកម្មភាពដឹកជញ្ជូន និងជីកកកាយដីព្រៃលិចទឹក  មើលទៅហាក់បីដូចជាមានការប្រយ័ត្នប្រយែងចំពោះអ្នកចំណូលថ្មី,ជនប្លែកមុខ ជាពិសេសក្រុមអ្នកកាសែត។ ពាក់ជុំវិញករណីខាងលើនេះ
លោកស៊ីម គង់ ចៅហ្វាយស្រុកស្រីសន្ធរ បានបញ្ជាក់ប្រាប់(អ្នកសារព័ត៌មាន) តាមប្រព័ន្ធ(telegram)ថា? (មានច្បាប់ស្តាអាងទឹក) (ស្របច្បាប់)។


សូមជម្រាបថា?ការលើកឡើងបែបនេះ របស់លោកស៊ីម គង់ ករណីមានច្បាប់ស្តារអាងទឹក ប៉ុន្តែលោកស៊ីម គង់ មិនបានបង្ហាញ លិខិតច្បាប់អនុញ្ញាតិ ឲ្យអ្នកសារព័ត៌មានបានឃើញនោះឡើយ? ដោយលោកស៊ីម គង់ បានបញ្ជាក់យ៉ាងខ្លីទៀតថា? (យកល្អលុបព័ត៏មាន)។ មហាជនបានលើកឡើងជាសំនួរថា? ឈ្មួញឈ្មោះយ៉ង់ វីតា ហេតុអ្វីបានជាអាជ្ញាធរស្រុកស្រីសន្ធរ មិនចាត់វិធានការណ៌តាមផ្លូវច្បាប់ ដូចការលើកឡើងរបស់រដ្ឋបាលសាលាស្រុកស្រីសន្ធរ បានលើកឡើងកាលពីថ្ងៃទី១០ខែមេសាឆ្នាំ២០២៤ (ពោល)ឈ្មួញឈ្មោះយ៉ង់ វីតា មិនមានទោសទណ្ឌ ថែមទាំង នៅតែបន្តធ្វើសកម្មភាព ជីកកកាយដីព្រៃលិចទឹក យកអាចម៌ដី ទៅលក់ធ្វើមាន ធ្វើបាន យ៉ាងត្រជាក់ចិត្តល្ហឹមទៀតផង។


មហាជន បានសំណូមពរដល់ ជំនាញពាក់ព័ន្ធ និងលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ពិសេសស្ថាប័ន អង្គភាពប្រឆាំងអំពើពុករលួយ សូមមេត្តាចាត់មន្ត្រីអធិការកិច្ច ចុះមកត្រួតពិនិត្យសកម្មភាព ការជីកកកាយដីព្រៃលិចទាំងទឹកខាងលើនេះ  ដែលជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋ ដែលត្រូវបានក្រុមឈ្មួញ ធ្វើសកម្មភាពឈូសឆាយ ជីកកកាយយកអាចម៌ដី យកទៅលក់ ដោយមិនខ្វល់ខ្វាយ ពីមហន្តរាយ សម្បត្តិធនធានធម្មជាតិបន្តិចណាសោះឡើយ។






No comments:

Post a Comment

Pages