ល្បែងស៊ីសងអនឡាយឆ្នោតឡូតូ,ជល់មាន់...គ្មានលិខិតអនុញ្ញាតកំពុងរីកព្រោងព្រាតដូចផ្សិតនៅក្រុងសៀមរាប - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ល្បែងស៊ីសងអនឡាយឆ្នោតឡូតូ,ជល់មាន់...គ្មានលិខិតអនុញ្ញាតកំពុងរីកព្រោងព្រាតដូចផ្សិតនៅក្រុងសៀមរាប

 


ខេត្តសៀមរាប/គេសង្កេតឃើញដោយភ្នែកទទេឃើញថា មានទូរទស្សន៍អនឡាយមាន់ជល់,ឆ្នោតឡូតូ ដំណើរការដោយគ្មានលិខិតអនុញ្ញាតកំពុងរីកដូចផ្សិត តើលោក ហួត សុធី ស្នងការនគរបាលខេត្តសៀមរាបបានជ្រាបដែរឬទេ? បើ សិនលោកស្នងការខេត្តសៀមរាបមិនដឹង សង្ឃឹមថា ពេលសារព័ត៌មាន,គេហទំព័រនានាចុះផ្សាយហើយលោក ស្នងការខេត្តសៀមរាបនឹងចាត់វិធានការបង្ក្រាប ព្រោះខេត្តសៀមរាបគឺជាខេត្តដែលមានកិត្តិយសសំអាងទៅលើវប្បធម៌សេចក្តូថ្លៃថ្នូរនៃប្រាង្គប្រាសាទអង្គរ ហើយរស់ដោយពឹងអាងទៅលើទេសចរណ៍ មិនមែនជាខេត្តកំពុងវក់វីផ្ទុកទៅដោយល្បែងស៊ីសងនោះទេ។


នៅពេលនេះ គេសង្កេតឃើញថា តាមសង្កាត់និមួយៗពលរដ្ឋតែងតែរអ៊ូររទាំថា តើពេលណាទើបអាជ្ញាធរក្នុងមូលដ្ឋានចុះល្បាតដើម្បីនឹងទប់ស្កាត់ល្បែងទាំងអស់នេះឬមួយដឹងហើយធ្វើជាមិនដឹង? ឬមួយទីតាំងល្បែងអនឡាញជល់មាន់ឆ្នោតឡូតូទាំងនោះជាប្រភពហិរញ្ញវត្ថុរបស់សមត្ថកិច្ចនគរបាលក្រុងសៀមរាបឬតាមបណ្ដាសង្កាត់,ប៉ុស្តិ៍ នីមួយៗ?។ចំពោះល្បែងស៊ីសងដែលបើកនោះរួមមានទីតាំងជាច្រើនកន្លែងដូចជា÷១.សង្កាត់គោកចក៥កន្លែង។២.សង្កាត់ស្លក្រាម៣។៣.ភូមិគោកធ្លកឃុំកណ្តែកស្រុកប្រាសាទបាគង១កន្លែង។៤.ភូមិតាវៀនសង្កាត់សាលាកម្រើក២កន្លែងនិងនៅមានរាប់សិបកន្លែងទៀត។ 


បើតាមប្រភពពលរដ្ឋបានរាយការណ៍មកថា មានទីតាំងមួយកន្លែងៗអ្នកមើលការខុសត្រូវ មានរហសនាមឈ្មោះ ខ្លា អ្នកទទួលខុសត្រូវទាំងអស់ក្នុងខេត្តសៀមរាប។ តើលោកស្នងការនគរបាលខេត្តសៀមរាប អាចចាត់វិធាន ការបង្ក្រាបល្បែងស៊ីសងតាមអ៊ីនធឺណិតបានដែរឬទេ?ប្រជាពលរដ្ឋក្នុងក្រុងសៀមរាបបានចោទជាសំណួរសួរថា តើក្រុងខេត្តសៀមរាបជាកន្លែងប្រជុំហ្វូងខ្លា មកបើកល្បែងភ្នាល់ខុសច្បាប់ឬយ៉ាងណា?៕











No comments:

Post a Comment

Pages