លោកតាន់ កឹមសួរ ! តើលោកភុំ ផៃឌឿម ស្នងការរងទទួលផែនសេដ្ឋកិច្ចម្នាក់នេះ មានការជាប់ពាក់ព័ន្ធដ៏ធំជាមួយឧក្រិដ្ឋកម្មព្រៃឈើដែលបង្កឡើងដោយឈ្មោះកោះ សុភី ហៅតាហ៊យ ឬជាមន្ត្រីដែលអសមត្ថភាពជាទីបំផុត? - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកតាន់ កឹមសួរ ! តើលោកភុំ ផៃឌឿម ស្នងការរងទទួលផែនសេដ្ឋកិច្ចម្នាក់នេះ មានការជាប់ពាក់ព័ន្ធដ៏ធំជាមួយឧក្រិដ្ឋកម្មព្រៃឈើដែលបង្កឡើងដោយឈ្មោះកោះ សុភី ហៅតាហ៊យ ឬជាមន្ត្រីដែលអសមត្ថភាពជាទីបំផុត?

 



បើយោងតាម (ផេកហ្វេសប៊ុក)ជាផ្លូវការ  របស់លោកតាន់ កឹមសួរ បានលើកឡើងថា ! ខ្ញុំពិតមិនយល់ដែរថាហេតុអ្វីបានជាបុគ្គលដែលសម្បូរទៅដោយរឿងអាស្រូវ(ស្ទើរតែគ្រប់គ្នានៅខេត្តពោធិ៍សាត់ដឹងអំពីរឿងអាស្រូវរបស់គាត់ ធ្លាប់ប្រើប្រាស់អំពើហឹង្សាទៅលើមន្ត្រីក្រោមឱវាទ និងមានការជាប់ពាក់ព័ន្ធជាមួយបទល្មើសជួញដូរព្រៃឈើជាច្រើនករណីទៀត) ដូចបុគ្គលម្នាក់នេះអាចឡើងតំណែងជាស្នងការរងទទួលផែនខាងសេដ្ឋកិច្ចប្រចាំខេត្តពោធិ៍សាត់ដោយរបៀបណាទេ ខ្ញុំសូមមិនបរិយាយច្រើនអំពីរឿងរ៉ាវពីមុនរបស់គាត់ បងប្អូនអាចឆែកស្វែងរកមើលដោយខ្លួនឯងបាន។ហេតុអ្វីបានជាខ្ញុំគិតថាលោកលោកភុំ ផៃឌឿមមានការជាប់ពាក់ព័ន្ធដ៏ធំជាមួយឧក្រិដ្ឋជនព្រៃឈើឈ្មោះកោះ សុភី ហៅតាហ៊យ ឬលោកជាមន្ត្រីដែលអសមត្ថភាពជាទីបំផុត?។



យោងទៅលើករណីថ្មីៗនេះ នៅថ្ងៃទី១៣-ថ្ងៃទី១៥ ខែមិថុនា ក្រោមការបញ្ជាដោយផ្ទាល់ពីឯកឧត្ដមខូយ រីដាអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងក្រោមការដឹកនាំរបស់លោកប៊ុង តាំងទី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ពួកយើងបានរកឃើញឃ្លាំងស្តុកឈើធំៗចំនួនបីទីតាំងចំកណ្ដាលទីប្រជុំជនឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់តែម្ដង ហើយនៅក្នុងឃ្លាំងមួយចំនួន គឺមាន៖។ -ការរៀបចំម៉ាស៉ីនរៃច្រៀកឈើ និងសិប្បកម្មកែច្នៃឈើខុសច្បាប់(សំឡេងម៉ាស៉ីលឺខ្លាំងណាស់)។-រកឃើញនូវប្រភេទឈើកម្រជាច្រើន ដែលប្រភេទឈើនិងធំហំឈើទាំងនោះសុទ្ធសឹងតែប្រភេទឈើនាំចេញទាំងអស់។កឃើញនូវកន្ទុយឡានវេអង បាត់ក្បាលឡាន(ជាប្រភេទឡានដឹកជូនឈើចេញទៅក្រៅស្រុក)។រកឃើញនូវឡានអាដំរីទឹក១គ្រឿង (២គ្រឿងទៀតគេចខ្លួនបាត់)



-រកឃើញនូវហ្គារាសឡានអាដំរីទឹក ឡានអាដំរីទឹកមួយគ្រឿងផ្សេងទៀតកំពុងតែដំឡើង។បើលោកស្នងការរងម្នាក់នេះមិនមានការពាក់ព័ន្ធក្នុងករណីនេះទេ តើហេតុអ្វីបានជាបណ្ដោយឲ្យមានឧក្រិដ្ឋកម្មព្រៃឈើកើតឡើងយ៉ាងបើកចំហ និងមានសុខសុវត្តិភាពយ៉ាងពេញទីរាប់សិបឆ្នាំបែបនេះ? កុំប្រកែកថាមិនដឹងខ្យល់អីណា នេះគឺជាបន្ទុកភារកិច្ចរបស់លោក ហើយលោកក៏មានកូនចៅគ្រប់ទិសទីទាំងលើគោក និងលើទឹកដើម្បីឃ្លាំមើល។ បើលោកឆ្លើយថាមិនដឹងខ្យល់អី បានន័យថាលោកមានការពាក់ព័ន្ធយ៉ាងធំជាមួយករណីនេះ ឬជាមន្ត្រីដ៏អសមត្ថភាពជាទីបំផុត។ក្រោមដំបូលសន្តិភាព មិនគួរណាមានវត្តមានមន្ត្រីបែបនេះបង្កព្យុះភ្លៀងឲ្យថ្នាក់ដឹកនាំឈឺក្បាលបែបនេះទេ។ជាចុងក្រោយខ្ញុំសូមគោរពស្នើសុំថ្នាក់ដឹកនាំមេត្ដាពិនិត្យលើករណីនេះយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។

















No comments:

Post a Comment

Pages