ខេត្តរតនគិរី៖នៅក្នុងអំឡុងពេល សម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រី បច្ចុប្បន្ន សម្តេចបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។សម្តេចទាំងទ្វេ តែងតែដាក់បទបញ្ជាជារឿយៗ ដល់អាជ្ញាធរនិងសមត្ថកិច្ច គ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីចូលរួមអនុវត្តន៌នូវគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថភាព របស់ក្រសួងមហាផ្ទៃ។ជាក់ស្តែងបទល្មើសល្បែងស៊ីសងប្រភេទមាន់ជល់តាមប្រព័ន្ធអនឡាញ ខុសច្បាប់(អក្សខេk) ចំនួន៤ទីតាំង(១)នៅក្នុងតារាបាល់ទះមួយកន្លែង ស្ថិតនៅភូមិថ្មី សង្កាត់ឡាបានសៀកចំនួន២ទីតាំង។ (២)ស្ថិតនៅ ក្នុងភូមិជ័យជំនះ សង្កាត់ឡា បានសៀក ចំនួន២ទីតាំង កំពុងតែបើកលេងយ៉ាងសកម្ម ខណះអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋានសង្កាត់ឡា បានសៀក ក្រុងបាន លុង ខេត្តរតនគិរី ហាក់បីដូចជានាំគ្នា រក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮទៅវិញ។
សូមជម្រាបថា ក្រោយពីមានបទបញ្ជា របស់សម្តេចហ៊ុនម៉ាណែត បាននែនាំអោយអាជ្ញាធរនិងសមត្ថកិច្ច គ្រប់រាជធានីខេត្ត ត្រូវនាំគ្នាត្រួតពិនិត្យ ឬបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនអោយខាងតែបាន។ ជាក់ស្តែង ភាពព្រងើយកន្តើយ ធ្វើមិនដឹងមិនឮ ឬបិទភ្នែកបិទត្រចៀក របស់អាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងសង្កាត់ឡា បានសៀក ក្រុងបាន លុង ខេត្តរតនគិរី កំពុងតែធ្វើអោយប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន មានមន្ទិលសង្ស័យថា អស់លោកទំនងជាទទួលបានលាភសក្ការៈ ពីម្ចាស់ទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញខាងលើនេះហើយមើលទៅទើបបានជានាំគ្នារក្សាភាពស្ងៀមស្ងាត់បែបនេះ។ បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខាងលើ បានបន្តអោយដឹងទៀតថា ជាទូទៅគេតែងតែសង្កេតឃើញ ក្រុមអ្នកញៀនល្បែងបាននាំគ្នាពពាក់ពពូន ចូលទៅលេងល្បែងស៊ីសងមាន់ជល់ តាមប្រព័ន្ធអនឡាញ យ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ។ប្រជាពលរដ្ឋបានសម្ដែងនូវចម្ងល់ នៅគ្រាដែលល្បែង ស៊ីសងមាន់ជល់អនឡាញ ស្ទើរគ្រប់ទីកន្លែង នៅទូទាំងប្រទេសត្រូវបានបិទ តែទីតាំងមាន់ជល់អនឡាញខាងលើនេះ ហេតុអ្វីបានជាអាចបើកដំណើរការបានដោយរលូន ។
ពាក់ព័ន្ធនិងករណីទីតាំងមាន់ជល់តាមប្រព័ន្ធអនឡាញខាងលើនេះ លោកហុក បុរី អធិការក្រុងបាន លុង បានប្រាប់អ្នកកាសែតថា លោកជាប់រវល់ប្រជុំនៅរាជធានីភ្នំពេញ ដោយលោកហួត បុរី អោយអ្នកកាសែត ផ្តល់រូបភាពនិងទីតាំងអោយគាត់ តាមប្រព័ន្ធTelegram ខណះដែលលោកហួត បុរី បានមើលសារតាមប្រព័ន្ធTelegram ហើយមិនមានការឆ្លើយតប។ដោយឡែកធូ ខឿ ចៅហ្វាយក្រុងបាន លុង បានប្រាប់អ្នកកាសែតថា នៅថ្ងៃរសៀល លោកនិងអោយកម្លាំងជំនាញ ចុះមកទប់ស្កាត់និងបង្ក្រាប។ ពាក់ព័ន្ធនិងជុំវិញករណីល្បែងស៊ីសង មាន់ជល់តាមប្រព័ន្ធអនឡាញ ខាងលើនេះ មហាជនបានសំណូមពរដល់ លោក អ៊ុង សុភាព ស្នងការនៃស្នងការដ្ឋានខេត្តរតនគិរី ពិសេសលោកញ៉ែម សំអឿន ចៅហ្វាយខេត្តរតនគិរី មេត្តាចាត់មន្ត្រីជំនាញ ចុះពិនិត្យស្រាវជ្រាវ ទីតាំងល្បែងស៊ីសងមាន់ជល់ តាមប្រព័ន្ធអនឡាញ ខាងលើនេះផង ដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់ ពិសេសដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងចូលរួមចំណែកបញ្ចៀសនូវអំពើចោរកម្មផ្សេងៗ នភក្នុងមូលដ្ឋានដូចជាចោរលួច- ចោរ ឆក់-ចោរ ប្លន់-គាស់ផ្ទះជាពិសេសករណីអំពើហឹង្សាក្នុងគ្រួសារ…៕
No comments:
Post a Comment