បាត់ដំបង/ពាក្យចាស់ពោលថា ល្បែងតែងវិនាស ល្បែងតែតែកើតមានអំពើហឹង្សា នៅក្នុងគ្រួសារ ល្បែងតែងតែ បណ្តាលអោយមានអំពើឆក់លួចនិងប្លន់។ទោះជាយ៉ាងណាក៌ដោយក្រុមអ្នកញៀនល្បែង និងអ្នកបើកល្បែងស៊ីសងខុសច្បាប់ ពួកគេមិនដែលយកត្រចៀកស្តាប់នូវ ដំបូន្មានរបស់ចាស់ៗនោះឡើយ។ជាក់ស្តែង បទល្មើសល្បែងស៊ីសងខុសច្បាប់ប្រភេទមាន់ជល់អនឡាញ នៅចំណុច ក្រោយ73ដូរលុយ ផ្លូវ104 ចំណុចទីតាំងហាភូមិ20ឧសភា សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបងបានបើកលេងជាងមួយខែហើយព្រឹកទល់ល្ងាច ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ហាក់បីដូចជានាំគ្នារក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលកម្ពុជា (ពោល)ថែមទាំងមិនអនុវត្តន៌នីវគោលនយោបាយរបស់ក្រសួងមហាផ្ទៃទៀតផង។
លោកពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង បានបញ្ជាក់ប្រាប់(សាន់ដេ)តាមទូរស័ព្ទថា ចាំគាត់អោយគេទៅពិនិត្យ។សូមជម្រាបថាទីតាំងល្បែងស៊ីសងខាងនេះ មានបុគ្គលម្នាក់ឈ្មោះ(តែន) ដែលមហាជនបានលើកឡើងថា បុគ្គលឈ្មោះ(តែន) នេះជាអ្នកកាង ឬជាអ្នករត់ការ ដោយបុគ្គលឈ្មោះ(តែ)នេះ (សាន់ដេ) បានទាក់ទងតាមទូរស័ព្ទជាច្រើនដង តែមិនមានអ្នកទទួលឡើយ។មហាជននៅក្នុងសង្កាត់ស្វាយ ប៉ោ ក្រុង/ខេត្តបាត់ដំបង បានសំណូមពរដល់លោកស្នងការខេត្តបាត់ដំបង ពិសេសលោកសុខ លូ ចៅហ្វាយខេត្តបាត់ដំបង មេត្តាដាក់បទបញ្ជា ដល់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចសង្កាត់ស្វាយ ប៉ោ ក្រុងបាត់ដំបង ដើម្បីមានវិធានការលុបបំបាត់ឬចាត់វិធានការណ៌ ចំពោះបទល្មើសល្បែងស៊ីសងខាង ដើម្បីកុំអោយខូចមុខមាត់ខេត្តបាត់ដំបង ដែលមានសក្តានុពល ផ្នែកទេសចរណ៌ ។
សូមជម្រាបបន្ថែមផងដែលថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាដល់អស់លោកអាជ្ញាធរ និងសមត្ថកិច្ច គ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ អោយខាងតែបាន នៅក្នុងមូលដ្ឋានរបស់ខ្លួន។ផ្ទុយទៅវិញបទបញ្ជារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មិនត្រូវបានអស់លោកអាជ្ញាធរ និងសមត្ថកិច្ចសង្កាត់ស្វាយ ប៉ោ ក្រុងបាត់ដំបង ទំនងមិនបានយកមកអនុវត្តន៌នោះទេ? ខណះបណ្តាលរាជធានីខេត្ត មួយចំនួន បទល្មើសល្បែងស៊ីសងខុសច្បាប់ ត្រូវបានបិទស្ងាត់ឈឹងដូចចោលលួចសេះ។
No comments:
Post a Comment