(ឧត្ដរមានជ័យ) នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៨ ៖ ០០នាទី លោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ដល់កម្លាំង នគរបាលនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២, ៩០៥ ដែលឈរជើងប្រចាំការតាមខ្សែបន្ទាត់ព្រំដែន ។ពិធីសំណេះសំណាលធ្វើឡើងនៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ ដោយមានការចូលរួមពីលោកស្នងការរង , លោកនាយការិយាល័យ , លោកមេបញ្ជាការវរទាំង២, លោកមេបញ្ជាការរង , នាយ-នាយ រងផ្នែក , នាយ នាយប៉ុស្តិ៍ការពារព្រំដែនលេខគោក៧០២ ,៩០៥ ទាំង១១ និងមន្រ្តីចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧០២ ៩០៥ សរុបរួមចំនួន ៩៥នាក់ ស្រី ចំនួន ០៤ នាក់ ។
ក្នុងនោះផងដែរ លោកស្នងការ ក៏បាននាំយកនូវ ម៉ូតូចំនួន ១៣គ្រឿង គ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន ៖ អង្ករ ៥០០ គីឡួ ត្រីខ ២កេស ប៊ីចេង ២កេស មីចំនួន ២០កេស និងថវិកាចំនួន ១៩,០០០,០០០រៀល ដែលជាថវិកាដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចែកជូនដល់កងកម្លាំង ក្នុងនោះ វរសេនាតូចការពារព្រំដែនគោកលេខ៧០២ ទទួលបានថវិកាចំនួន ៤,០០០,០០០រៀល ម៉ូតូចំនួន ១គ្រឿង វរសេនាតូចការពារព្រំដែនគោកលេខ៩០៥ ទទួលបានថវិកាចំនួន ៤,០០០,០០០រៀល ម៉ូតូចំនួន ១គ្រឿង និងប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ចំនួន ១១ប៉ុស្តិ៍ ដោយក្នុងមួយប៉ុស្តិ៍ទទួលបានថវិកាចំនួន ១,០០០,០០០រៀល ម៉ូតូ ចំនួន ១គ្រឿង ។
No comments:
Post a Comment