លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី នាំយកយន្ដការដឹកនាំ ស្ដីពីការអនុវត្តគោលនយោបាយ ភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព និងលើកយកបទពិសោធន៍ដឹកនាំអង្គភាព ចែករំលែកដល់សិក្ខាកាម នៅសាលានគរបាលជាតិភូមិភាគ២ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី នាំយកយន្ដការដឹកនាំ ស្ដីពីការអនុវត្តគោលនយោបាយ ភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព និងលើកយកបទពិសោធន៍ដឹកនាំអង្គភាព ចែករំលែកដល់សិក្ខាកាម នៅសាលានគរបាលជាតិភូមិភាគ២

 


កំពង់ចាម:នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានធ្វើបាឋកថា ស្ដីពីគោលនយោបាយ ភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព នៅសាលានគរបាលជាតិភូមិភាគ២ ចែករំលែកដល់សិក្ខាកាមចំនួន ១៧៧នាក់ ស្រី៥១នាក់ ។ ដោយមានអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ រ័ត្ន ចំរើន នាយកសាលានគរបាលជាតិភូមិភាគ២ និងលោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ នាយករង និងគ្រូនគរបាលជាតិ ។


 គោលបំណង នៃបាឋកថា ១-ការងារនគរបាល និងសហគមន៍។២-គោលនយោបាយ ភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព។៣-សារបាន នៃដំណើរការ អនុវត្តគោលនយោបាយ។៤-ការចេះដឹកនាំប្រជាពលរដ្ឋ ក្នុងសហគមន៍ចូលរួមអនុវត្តគោលនយោបាយ។៥-ការចែករំលែកបទពិសោធន៍នៃការអនុវត្ត គោលនយោបាយ ការផ្សព្វផ្សាយគោលនយោបាយ និងការធ្វើវេទិកាសាធារណៈ ។៦-លើកយកបទពិសោធន៍ដឹកនាំអង្គភាព និងវឌ្ឍនភាពដែលសម្រេចបាន ។


ទន្ទឹមនឹងការចែករំលែកបទពិសោធន៍នេះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានផ្ដល់ជាអនុសាសន៍បន្ថែមមួយចំនួន ដល់សិក្ខាកាម ត្រូវយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីការសិក្សានេះ បន្ដសិក្សាស្រាវជ្រាវបន្ថែម ដើម្បីបង្កើនសមត្ថភាពឱ្យមានកម្រិតខ្ពស់ មានភាពស្មោះត្រង់ជាមួយអង្គភាព~ជាតិ និងសាសនារបស់ខ្លួន ។ គោរពបាននូវវិន័យកងកម្លាំងនគរបាលជាតិ អនុវត្តតាមចាត់តាំង និងបទបញ្ជារបស់ថ្នាក់ដឹកនាំ ព្រមទាំងត្រូវបេជ្ញាការពារ សន្តិសុខជាតិ រក្សាបាននូវសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម ជូនជាតិ និងប្រជាពលរដ្ឋ ពិសេស រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ៕














































No comments:

Post a Comment

Pages